បទពិសោធន៍​ចិន​គួរ​ឲ្យ​សិក្សា​រៀនសូត្រ​

152

ពេល​ថ្មីៗ​នេះ ប្រទេស​ចិន​បានរៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ៤០ នៃ​ការអនុវត្ត​គោល នយោបាយ​កែទម្រង់ និង​បើកចំហ ។ គ្រប់​មជ្ឈដ្ឋាន​ក្នុងសង្គម​កម្ពុជា​បាន​ផ្ដោត​ការយកចិត្ត ទុកដាក់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ពិធី​នេះ ។ លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចកម្ពុជា បាន​លើក​ជា​មតិ​ថា ជា​ការពិត​កម្ពុជា​បាននិងកំពុង​សិក្សា​រៀន សូត្រ​ពីបទ​ពិសោធន៍​នៃ​គោលនយោបាយ​កែទម្រង់ និង​បើកចំហ​របស់​ប្រទេស​ចិន ។​

​លោក​បាន​មានប្រសាសន៍ថា គោលនយោបាយ​កែទម្រង់ និង​បើកចំហ​របស់​ប្រទេស​ចិន​បានផ្ដល់ បទពិសោធន៍​ដ៏​មានតម្លៃ​ដល់​ប្រទេស​កម្ពុជា ។ តាំងពី​ទសវត្សរ៍​៩០ សតវត្សរ៍​មុន​រៀងមក​កម្ពុជា ក៏​ចាប់ផ្ដើម​រៀន​បទពិសោធន៍​ពី​គោលនយោបាយ​កែទម្រង់ និង​បើកចំហ​របស់​ប្រទេស​ចិន​ខិតខំ ទាក់ទាញ​អ្នកវិនិយោគ​បរទេស​អភិវឌ្ឍន៍​ឧស្សាហកម្ម​អតិពលកម្ម និង​ធ្វើ​វិនិយោគ​លើ​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម ។​

​លោក​យល់ឃើញថា សមិទ្ធផល​ដែល​ប្រទេស​ចិន​ទទួលបាន​ក្នុង​រយៈពេល ៤០ ឆ្នាំ​នៃ​ការអនុវត្ត គោលនយោបាយ​កែទម្រង់ និង​បើកចំហ​ទាំងនោះ បានធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ជ​ន​ជាតិចិន​កាន់ តែមាន​ភាពល្អ​ប្រសើរឡើង និង​បានធ្វើ​ឲ្យ​ពិភពលោក​ទាំងមូល​កោតសរសើរ​ជាខ្លាំង ។ លោក​បាន​បញ្ជាក់ថា បើ​កម្ពុជា​ចង់បាន​ការអភិវឌ្ឍន៍ គឺ​ត្រូវ​រៀន​បទពិសោធន៍​ដ៏​ជោគជ័យ​ពី​ប្រទេស​ចិន ដូច​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ថា ការអភិវឌ្ឍន៍ និង​វិបុលភាព​របស់​កម្ពុជា​មិនអាច កាត់ផ្ដាច់​ពី​ប្រទេស​ចិន​បានទេ ។​

​លោក លីវ សៀវ​គួ​ង និពន្ធ នាយក នៃ​កាសែត “​សារព័ត៌មាន​ពាណិជ្ជកម្ម​” កម្ពុជា បាន​សម្ដែង​នូវ ភាពសប្បាយ​រីករាយ​ចំពោះ​សុន្ទរកថា​របស់ ឯកឧត្តម ស៊ី ជីន​ភីង ដែល​ថ្លែង​ក្នុង​ពិធី​អបអរសាទរ ខួប​លើក​ទី ៤០ នៃ​ការអនុវត្ត​គោលនយោបាយ​កែទម្រង់ និង​បើកចំហ ។ លោក​បានធ្វើការ និង​រស់នៅក្នុង​ប្រទេស​កម្ពុជា​ជិត ២០​ឆ្នាំ​ហើយ ។ លោក​បាន​បញ្ជាក់ថា ការអភិវឌ្ឍ​ប្រទេស​ត្រូវ ចាត់ទុក “​សុភមង្គល​របស់​ប្រជាជន​” ជា​គោលដៅ​កំពូល​ដូច​ប្រសាសន៍​របស់​ឯកឧត្តម ស៊ី ជីន​ភីង ថា “​គ្មាន​សៀវភៅ​មេរៀន​ណាមួយ​ដែល​ត្រូវ​ចាត់ទុកជា​ក្បួនច្បាប់​មិនអាច​កែប្រែ​បានទេ​” ធ្វើ​ឲ្យ ប្រជា​ជាតិចិន​មាន​សមត្ថភាព​ខ្លាំងក្លា ធ្វើ​ឲ្យ​ប្រជាជន​ទទួលបាន​សុភមង្គល និង​ធ្វើ​ឲ្យ​អាណិកជន ចិន​មាន​មោទនភាព​នេះ គឺជា​ការជោគជ័យ ៕ ដោយ ហួង យ៉ាវ​ហួយ (​ទីភ្នាក់ងា​យ​ព័ត៌មាន​ចិន​)