បទពិសោធន៍​ជោគជ័យ​ក្នុង​ការដាំ​ដំណាំ​ទុរេន​

662
ចែករម្លែក
  • 1
    Share

– គួរ​ត្រៀម​ពូជ​មុន​យ៉ាងតិច​មុន​៣​ខែ (​ដោយ​ធ្វើ​ថ្នាល​ថែទាំ​ពូជ​នៅ​ចំការ​ផ្ទាល់​)

– ​ធ្វើ​ដីអោយ​ស្អាត ហើយ​អោយបាន​ច្រើនដង​

– ​ជីករណ្ដៅ​មុន​១​ខែ ហើយ​ពូនដី​ជា​ទួល (​ទំហំ​បី​ម៉ែត្រ​បួន​ជ្រុង កំពស់ ៣-៤​តឹក​ជា​ទំរង់​ខ្នង​អណ្ដើក​)

– ​រួច​ជីករណ្ដៅ​កន្លះ​ម៉ែត្រ​បួន​ជ្រុង ជំរៅ​កន្លះ​ម៉ែត្រ បន្តទៀត​យក​ដី​ល្បាយ (​ដី លាមក​សត្វ​ស្ងួត ធ្យូង​អង្កាម និង​ជី​កែប្រែ​ដី​) លាយ​អោយ​សព្វ​ដាក់ចូល​រណ្ដៅ​

– ​បន្ទាប់មក​ដាក់​ថ្នាំ​សំលាប់សត្វ​ល្អិត​ក្នុង​ដី​ចូល ផ្អាប់​ចោល ដោយ​បាញ់​ទឹក​ចូល ១​អាទិត្យ​ម្ដង (​បើ​គ្មាន​ភ្លៀង​) ។​

​- មុន​ដាំ​១​សប្ដាហ៍​គួរ​ត្រៀម​ប្រព័ន្ធ​ទឹក​អោយ​រួចជាស្រេច និង​មុន​ដាំ ៣-៤​ថ្ងៃ គួរ​បាច​កំបោរ​ស​ចូល រណ្ដៅ ហើយ​បាញ់​ទឹក​ចោល បន្ទាប់មក ៣-៤​ថ្ងៃក្រោយ​យក​កូន​ទៅ​ដាំ ។​

​បញ្ជាក់​: មុន​ដាំ ២​សប្ដាហ៍ គួរ​ដក​ស្បៃ​ចេញពី​ថ្នាល​ពូជ ដើម្បីអោយ​កូន​ពូជ​សាំ​នឹង​កំដៅ ទើប​ដាំ​ទៅ​មិន​អន់​កូន និង​កាត់បន្ថយ​ការ​ងាប់​ច្រើន ៕ ប្រភព​: អ៊ាង សុផល្លែត​