បទ«មិនទាន់អស់ចិត្ត» ពី កញ្ញា អេដា ធ្វើអោយផ្អើលយុវវ័យ

470
ចែករម្លែក

ដោយៈបញ្ញាសាស្រ្ត ភ្នំពេញៈតារាចម្រៀងដែលទទួលបានការគាំទ្រយ៉ាងខ្លាំងព្រោះតែនិយមច្រៀងបទ ចម្រៀង បែបស្នេហាយុវវ័យ អេដា បានចេញបទចម្រៀងថ្មីរបស់ខ្លួន យ៉ាងពិរោះ ជក់ចិត្ត ក្រោយពេលដែលបទពីមុនរបស់នាង ទទួលបានការគាំទ្រមិនធម្មតា។

បទចម្រៀងជាច្រើន មានដូចជាបទ «គ្រាប់ពេជ្រ» «មានអ្នកថែឬនៅ» គឺជាបទ ចម្រៀង អាចអន្ទងដួងចិត្តយុវវ័យជាច្រើន អោយអន្លង់អន្លោច តាមអត្ថន័យនៃបទ ចម្រៀង។ ចំណែកថ្មីៗនេះ កញ្ញា អេដា បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ អាចធ្វើអោយអ្នកស្តាប់ ស្លុងអារម្មណ៍បាន តាមរយៈបទ «មិនទាន់អស់ចិត្ត»។

បទ«មិនទាន់អស់ចិត្ត» ចេញមិនបានប៉ុន្មានម៉ោងផង មានអ្នកចុចស្តាប់រាប់ម៉ឺននាក់ ជាពិសេសពីសំណាក់ហ្វេនរបស់នាង “មិនទាន់អស់ចិត្ត” ដែលមានអត្ថន័យចាក់ដោត និងបទភ្លេងពីរោះ សម្រាប់បទចម្រៀងនេះ គឺជាការនិពន្ធបទភ្លេង និងទំនុក ច្រៀង ដោយកញ្ញា អេដា ផ្ទាល់និងរួមសហការជាមួយតារាចម្រៀងលោក ណូលី ដែលជា ផលិតករតន្ត្រីនៃបទចម្រៀងនេះផងដែរ។ បទនេះកំពុងត្រូវបានយុវវ័យពេញនិយមភ្លាម ក្នុង App Phleng By Smart Music ដែលបង្ហោះបទចម្រៀងនេះ។ ទោះជាយ៉ាង ណាក្តី ចំពោះបទថ្មី “មិនទាន់អស់ចិត្ត” នេះ ក៏កំពុងតែមានសន្ទុះការគាំទ្រមិនចាញ់ បទចម្រៀងមុនៗនោះដែរ ដោយត្រឹមតែរយៈពេលប៉ុន្មានថ្ងៃ មានអ្នកចូលទស្សនា និងចែករំលែកតៗគ្នាលើបណ្តាញសង្គម យ៉ាងច្រើនរាប់ពាន់ផងដែរ៕

តោះស្តាប់បន្តិទៅមើលពិរោះយ៉ាងណា «មិនទាន់អស់ចិត្ត» !