បទល្មើស​នេសាទ​ដាក់​របាំង​លប​សាច់​អួន​វែងៗ​កើតមាន​ក្នុង​តំបន់​អភិរក្ស​ស្រុក​កំពង់លែង​

194
ចែករម្លែក

ដោយៈ​រស្មី​កម្ពុជា​/​កំពង់ឆ្នាំងៈ​នៅក្នុង​រដូវ​ទឹកទន្លេ​កំពុង​មានការ​កើ​នន​ឡើង​និង​ជា​រដូវ​បិទ​នេសាទ​ត្រី​ពង​កូន​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្វាយ​រំពារ​និង​ឃុំ​សំរោង​សែន​ស្រុក​កំពង់លែង​គេ​ពិនិត្យឃើញ​មាន​បទល្មើស​នេសាទ​ដាក់រ​បាំងសាច់​អួន​ក្រឡា​ញឹក​វែងៗ​។​

បទល្មើស​កើតមាន​យ៉ាង​អាណាធិបតេយ្យ​ជាច្រើន​កន្លែង​ទាំង​នៅ​ខាង​ក្រ​និង​នៅ​ខាងក្នុង​តំប់​អភិរក្ស​ដែល​គិត​មកដល់​ថ្ងៃនេះ​សមត្ថកិច្ច​មិនទាន់បាន​ចុះ​ធ្វើ​កាប់​បង្ក្រាប​ឱ្យអស់​នោះឡើយ​។​ជា​ស្តែង​កាលពី​ថ្ងៃទី​២​ខែកញ្ញា​ឃើញ​នៅក្នុង​តំបន់​អភិរក្ស​ព្រែ​ស្តី​ដង​គង​និង​នៅ​ខាងកើត​ទំនប់​ស្រុក​មាន​របាំង​លប​សាច់​អួន​ករ​ឡា​ញឹក​វែងៗ​រាប់ពាន់​ម៉ែត្រ​ចំនួន​៥​កន្លែង​ដែល​ក​ក្រុម​ជនល្មើស​ដាក់​។

​ដោយឡែក​នៅក្រៅ​តំបន់​អភិរក្ស​វិញ គឺមាន​រាប់សិប​កន្លែង នៅក្នុង​ឃុំ​ស្វាយ​រំពារ​និង​ឃុំ​សំរោង​សែន ស្រុក​កំពង់លែង​ដែល​មិនទាន់​ឃើញ​សមត្ថកិច្ច​ជំនាញ​ឬ​ក្រុមចំរុះ​របស់​ស្រុក​និង​មន្ត្រីជលផល​ចុះមក​បង្ក្រាប​នៅឡើយ​នោះដែរ​។​

ទាក់ទង​និង​បទល្មើស​ខាងលើនេះ​លោក​កឹ​ក​ហៃ​ប្រធាន​សហគមន៍​នេសាទ​ស្វាយ​រំពារ​សែន​ជ័យ​ឃុំ​ស្វាយ​រំពារ​ស្រុក​កំពង់លែង​បាន​បញ្ជាក់ថា​កាលពី​ថ្ងៃទី​១​ខែកញ្ញា​គឺ​ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​លោក​ចេង​ចាន់​ដូ​ណា​អភិបាលរង​ស្រុក​កំពង់លែង​បាន​ចុះបង្ក្រាប​ម្ដង​រួចហើយ​។​ប៉ុន្តែ​មិនទាន់បាន​អស់​រួចរាល់​នៅឡើយ​ទេ​នៅសល់​សុទ្ធតែ​វែងៗ ។​

​គួរ​បញ្ជាក់ថា​៖​ច្បាប់​ស្តីពី​ជលផល​នៅក្នុង​រដូវ​បិទ​នេសាទ​ដូចនេះ​គឺ​អនុញ្ញាត​ឲ្យ​ដាក់រ​បាំងសាច់​អួន​ក្នុង​មួយ​របាំង​មួយ​របាំង​តែ​ប្រវែង​២០​ម៉ែត្រ​តែប៉ុណ្ណោះ​។​ដោយឡែក​នៅក្នុង​តំបន់​អភិរក្ស​គឺ​ច្បាប់​មិន​អនុញ្ញាតឱ្យ​ជនណាម្នាក់​ធ្វើការ​នេសាទ​ទោះបី​សន្ទូច​មួយ​ផ្លែ ឬ​មង​មួយ​ត្បូង​ក៏ដោយ ។​

​និង​បើ​រដូវ​បើក​នេសាទ​វិញ​គឺ​ច្បាប់​អនុញ្ញាតឱ្យ​ដាក់​របាំង​ប្រវែង​តែ​៥០​ម៉ែត្រ​ប៉ុណ្ណោះ​។​ប៉ុន្តែ​ជាក់ស្តែង​នៅក្នុង​តំបន់​ខាងលើនេះ​បានកើត​មាននូវ​បទល្មើស​នេសាទ​ជាច្រើន​នៅក្នុង​តំបន់​អភិរក្ស​និង​ក្រៅ​អភិរក្ស​ដែល​សមត្ថកិច្ច​ជំនាញ​និង​អាជ្ញាធរ​ស្រុក​។​

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ផ្នែក​សង្កាត់​គួរតែមាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ចុះបង្ក្រាប​ឱ្យបាន​ទាន់ពេលវេលា​និង​ក៏ត្រូវ​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ឱ្យបាន​ផងដែរ​ទើប​ការបង្ក្រាប​មាន​ប្រសិទ្ធភាព​និង​ទើប​បទល្មើស​នេសាទ​មានការ​ថយចុះ​៕S/​

#