បទសម្ភាសន៍​ជាមួយ​ស្ថាបនិក​ក្រុមហ៊ុន​ប៊ុ​កមី​ប៊ើ​ស​អំពី​ផលប្រយោជន៍ និង​សក្តានុពល នៃ​ពានរង្វាន់ Echelon

1093
ចែករម្លែក
  • 2
    Shares

ដោយ​: សុផល / ភ្នំពេញ​: ក្រុមហ៊ុន​ប៊ុ​កមី​ប៊ើ​ស​(BookMeBus)​បានឈ្នះ​ពានរង្វាន់ Echelon ក្នុង​ទ្វីបអាស៊ី ក្នុង​ប្រភេទ​ពានរង្វាន់​ការធ្វើដំណើរ​និង​ការរស់នៅ​( Travel and Lifestyle) កាលពី​ថ្ងៃទី​២៩ ខែ មិថុនា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី​។​ក្រុមហ៊ុន​ចំនួន​ជាង​១០០ បាន​ចូលរួម​ក្នុង​សន្និសីទ និង​ការប្រកួតប្រជែង Echelon Asia Summit នៅ​សិង្ហ​បុរី​នេះ​។​

​គួរ​ជម្រាប​ថា​ក្រុមហ៊ុន​ប៊ុ​កមី​ប៊ើ​ស ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៥​ដោយ​លោក ជា ឡង់​ដា និង​បាន​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​មួយ​លើ​ប្រព័ន្ធ​កក់​សំបុត្រ​រថយន្តក្រុង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ប៊ុ​កមី​ប៊ើ​ស ធ្លាប់​ឈ្នះ​ពានរង្វាន់​លេខ​១​ក្នុង​ប្រភេទ​បាន​រង្វាន់ ការបង្កើត​ធុរកិច្ច​ក្នុង​កម្មវិធី​Cambodia ICT Award​កាលពី​ឆ្នាំ​២០១៧ ឈ្នះ​មេដាយមាស Asean ICT Award និង​ជា​បេក្ខភាព​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត​ពានរង្វាន់​ស​ហ​គ្រិន​វ័យក្មេង​។​

​ក្នុង​គោលបំណង​ចង់បង្ហាញ​ពី​ផលប្រយោជន៍​និង​សក្តានុពល នៃ​សន្និសីទ Echelon Asia Summit អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា លោក ញ៉ែម សុផល បាន​ជួប​សម្ភាសន៍​ជាមួយ លោក ជា ឡង់​ដា ស្ថាបនិក BookMeBus កាលពីពេល​ថ្មីៗ​នេះ ដែលមាន​ខ្លឹមសារ​ដូចតទៅ​៖

​រស្មី​កម្ពុជា​: តើ​អ្វីដែល​ជំរុញ លើកទឹកចិត្ត​អ្នក ឱ្យ​ចូលរួម​សន្និសីទ​នេះ​?
​ចម្លើយ​: ខ្ញុំ​បាន​មើលឃើញ​ឱកាស​ជាច្រើន ដែល​ខ្ញុំ​អាច​ជួប​និង​ចែករំលែក​បទពិសោធន៍ នៅ​កម្ន​វិធី​នេះ​។ ខ្ញុំ​ចង់បង្ហាញ​ពី​គោល​គំនិត របស់​យើង និង ភាព​វិជ្ជមាន​របស់ ប្រទេស​កម្ពុជា ទៅ បណ្តា​ប្រទេស​អាស៊ាន​នានា​។​ឱកាស​អន្ដរជាតិ​មួយ​នេះ​ពិតប្រាកដ​ណាស់​នឹង​ក្លាយ ឱកាស សំរាប់ BookMeBus ឈាន​ទៅមុខ​ក្នុង​កម្រិត​មួយ ក្នុង​តំបន់​។​

​រស្មី​កម្ពុជា​: តើ​អ្នក​អាច​ផ្តល់ឱ្យ យើង​នូវ​សង្ខេប​ខ្លី អំពី​អ្វីដែល​អ្នក​ធ្លាប់មាន នៅ Echelon ដែរឬទេ​?
​ចម្លើយ​: Echelon Asia Summit ជា​កន្លែង​ដែល​ប្រមូលផ្តុំ អ្នក​ច្នៃ ប្រឌិត និង ចែករំលែក ការយល់ដឹង អំពី​អនាគត​នៃ ដំណើរការ​ទីផ្សារ អ៊ិន​ធឺ​ណេ​ត និង​បច្ចេកវិទ្យា​ទូរស័ព្ទ​នៅ​អាស៊ី​ផងដែរ​។ កម្មវិធី​នេះ មាន​រយៈពេល​ពីរ​ថ្ងៃ ដែល​ពោរពេញ ដោយ​ការជជែក​ដេញដោល​គ្នា ដែល​មានការ​រៀបចំឡើង ដើម្បី​ចែករំលែក គន្លឹះ និង គំនិត ជំនាញ ទៅលើ​អ៊ីនធឺណិត និង ទូរស័ព្ទ​។ ពួកយើង​បាន​ជួប​នូវ មនុស្ស​ជាច្រើន ដែល​ទទួលបាន​ជោគជ័យ ក្នុងការ​ចាប់ផ្តើម អាជីវកម្ម ពី​គ្រប់​ទីកន្លែង នៅ​ប្រទេស​សិង្ហ​បុរី​។ វា​ជា​ឱកាស​មួយ ដើម្បី​កសាង​បណ្តាញ​មួយ ជាមួយនឹង​ការចាប់ផ្ដើម​អាជីវកម្ម និង រៀន​ពី​គំនិត របស់​ពួកគេ​។ យើង​បាន​ជួប​ជាមួយ​ក្រុមហ៊ុន ដែល​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ជាច្រើន​ដែលមាន​បច្ចេកវិទ្យា ទីផ្សារ អាជីព​ការងារ​និង ឧស្សាហកម្ម​ចំណីអាហារ នៅក្នុង​ទីផ្សារ​អាស៊ីអាគ្នេយ៍​។​

​រស្មី​កម្ពុជា​: តើ​លោក​រៀន​បាន​អ្វីខ្លះ ពី​ការចូលរួម​កម្មវិធី​នេះ​?
​ចម្លើយ​: ខ្ញុំ​បាន​រៀន​ពី​ការចាប់ផ្ដើម​អាជីវកម្ម​នានា និង ការអភិវឌ្ឍ បច្ចេកវិទ្យា​ថ្មី បំផុត​ពី​ការចាប់ផ្ដើម​អាជីវកម្ម​ថ្មីៗ ក្នុង​តំបន់ មាន​រួមទាំង ក្រុមហ៊ុន​ធំៗ ដូចជា Google​និង​Microsoft ដែល​ពួកគាត់ ចូលរួម ក្នុងពេល Pitch និង​ទទួលបាន សំនួរ ពី អ្នកវិនិយោគ ដែល​រំ​ពឺ​ង​ថា វា​នឹង​ជា​ឱកាស​សំរាប់ ពង្រីក​ខ្លួន​យើង នាពេល​អនាគត​។​

​រស្មី​កម្ពុជា​: តើ​អ្វី​ទៅជា ផ្នែក​ដែល​អ្នក​ចូលចិត្ត និង ចាប់អារម្មណ៍ បំផុត​នៃ​សន្និសីទ​នេះ​?
​ចម្លើយ​: ការចងចាំ​ដ៏​ល្អ​បំផុត ពេលដែល​បាន​ចូលរួម​កម្មវិធី​គឺ​នៅពេលដែល​ឮ​គេ​ហៅ ឈ្មោះ​ប្រទេស​យើង ក្នុង​កម្មវិធី​នេះដែរ​។ នេះ​សបញ្ជាក់​បាន​ថា កម្មវិធី​គំនិត​អាជីវកម្ម​របស់​កម្ពុជា អាចមាន​លទ្ធភាព​ក្នុងការ​ប្រកួតប្រជែង​ថ្នាក់​តំបន់​ព្រមទាំង​អាច​ប្រៀបបាន​អាជីវកម្ម​ដែល​កំពុងដំណើរការ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី សិង្ហ​បុរី តៃវ៉ាន់​និង​ប្រទេស​ចិន​។​ជាក់ស្តែង យើង​បាន​នាំមក​នូវ ពានរង្វាន់ នេះ​ដោយសារតែ BookMeBus បាន​សាង អាជីវកម្ម​បែប ប្រព័ន្ធ​អេកូ ដែលមាន​លក្ខណៈ​ច្នៃប្រឌិត និង​គិតគូរ ដល់​បរិស្ថាន ក្នុង​វិស័យ​ដឹកជញ្ជូន រួមមាន​ទាំង បណ្តាញ​ប្រព័ន្ធ​ចែកចាយ ក្នុង​វិស័យ មធ្យោបាយ​ដឹកជញ្ជូន ដែល​ដំណើរការ​ក្នុង ប្រព័ន្ធ ឌីជីថល ជាមួយ​បណ្តាញ​លក់​ជា សាកល សមស្រប​ទីផ្សារ​អាស៊ី​។​

​រស្មី​កម្ពុជា​: តើ​ការចូលរួម​សន្និសីទ​បែបនេះ​អាចធ្វើ​ឱ្យមាន​អាជីវកម្ម​និង​សហគ្រិន​នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាងដូចម្តេច​?
​ចម្លើយ​: ជាការ​ពិត​Echelon​ជា​សន្និសីទ​មួយ​សម្រាប់​សហគមន៍​វិនិយោគិន​និង​វិនិយោគិន នៅ​ប្រទេស​សឹង្ហ​បូរី តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ។​ព្រឹត្តិការណ៍​នេះ​គាំទ្រ ដល់​ការចាប់ផ្តើម​អាជីវកម្ម​ថ្មីៗ ទាំងអស់ ដូច្នេះ​អ្នក​គ្រប់គ្នា អាច​ចូលរួម ក្នុង​ព្រឹត្តិការណ៍ នេះ​។​

​រស្មី​កម្ពុជា​: នៅលើ​ឆាក​អន្ដរជាតិ ការចាប់ផ្ដើម​អាជីវកម្ម និង សហគ្រិន នៅ​ប្រទេស​កម្ពុជា​កាលពី​៥ ឆ្នាំមុន​គឺ​មិន​ធ្លាប់​ឮ​ទេ​។ ប្រាំ​ឆ្នាំ​ក្រោយមក​នៅក្នុង​សន្និសីទ​មួយ​ដូចជា Echelon មាន​អ្នកតំណាង​ជាច្រើន​មកពី​ការចាប់ផ្ដើម​និង​ការសហការ​ជាច្រើន​នៅទីនេះ​។ តើ​អ្នកនឹង​រៀបរាប់​អំពី​ការរីកចម្រើន​នៃ​ទិដ្ឋភាព​អាជីវកម្ម និង ភាពជា​សហគ្រិន​នៅ​កម្ពុជា យ៉ាងដូចម្តេច​?
​ចម្លើយៈ​នៅក្នុង​ការរីកចម្រើន​នៃ​អាជីវកម្ម និង ភាពជា​សហគ្រិន​នៅ​កម្ពុជា យើង​បាន​ឃើញថា អ្នក​ច្នៃប្រឌិត​ថ្មី​ជាច្រើន​នៅក្នុង​សេវាកម្ម ដូចជា​ការទិញ​ទំនិញ​អន​ឡាញ​និង​សេវាកម្ម​ផ្តល់​ម្ហូបអាហារ​ប៉ុន្តែ​យើង​មិនទាន់​បានឃើញ​ភាពជោគជ័យ​ដ៏​លេចធ្លោ​នៅឡើយ​ទេ​។ ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក នៅក្នុង​ប្រទេស​កម្ពុជា​មិនទាន់មាន​នៅឡើយ​ទេ ដែលជា​បញ្ហា​ប្រឈម​មួយ​ក្នុងការ​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​កាន់​ប្រទេស​កម្ពុជា​។​
​ទោះជា​យ៉ាងណាក៏ដោយ យើង​ឃើញ​មាន ការបង្កើត​កន្លែងធ្វើកា​រងារ រួមគ្នា​ដែល​គាំទ្រ ដល់​អាជីវកម្ម​ច្នៃប្រឌិត​។ យើង​មើលឃើញ​ពី​ការលើកទឹកចិត្ត ពី​ស្ថាប័ន​រដ្ឋាភិបាល តាមរយៈ​ការបង្កើត ការប្រកួតប្រជែង ពានរង្វាន់ ICT និង ក្រុមហ៊ុន​ទូរគមនាគមន៍ មួយចំនួន​បាន​បង្កើត​កម្មវិធី រៃអង្គាសប្រាក់ ដើម្បី​ធ្វើជា​ដៃគូ​ជាមួយ​អាជីវកម្ម ប្រកបដោយ​ភាព ច្នៃប្រឌិត​។ ខ្ញុំ​គិតថា អាជីវកម្ម​ថ្មី នឹង​រីកចម្រើន ហើយ​មាន​ក្រុមហ៊ុន​សក្តានុពល ជាច្រើន​សម្រាប់​កំណើន នាពេល​អនាគត​។​

​រស្មី​កម្ពុជា​: ចុងបញ្ចប់​តើ​មាន​ផែនការ​ឬ​កិច្ចសហការ​ថ្មីៗ​ណាមួយ​ដែលមាន​ភ្ជាប់​ជាមួយ​ការតភ្ជាប់​ដែល​អ្នក​បានធ្វើ​នៅ​ព្រឹត្តិការណ៍ Echelon ដែរឬទេ​?
​ចម្លើយ​: ការចាប់ផ្ដើម​អាជីវកម្ម​ថ្មី ដែល​បាន​ចូលរួម ពី​ពិព័រណ៍ ចម្រុះ​ដ៏​អស្ចារ្យ នៅ​ទូទាំង​អាស៊ី​។ ខ្ញុំ​បាន​ស្គាល់​ជាមួយ​មនុស្ស​ជាច្រើន ជាពិសេស​អ្នក​ដែលមាន​ជំនាញ​ធំ ៗ ផ្នែក ទីផ្សារ​ឌីជីថល ដែល​អាច ជួយ​យើង​ក្នុងការ ពង្រីក​អាជីវកម្ម​នាពេល​អនាគត​របស់​យើង​៕ ល​