បទ​ចម្រៀង «​ទឹកភ្នែក​សម្ងាត់​ឪពុក​ខ្ញុំ​» ពី​តារាចម្រៀង យ៉ែម សំ​អូន ពិ​រោះ​កប់​

1205

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: រយៈពេល​ជាង​មួយឆ្នាំ​នេះ គេ​សង្កេតឃើញថា តារាចម្រៀង យ៉ែម សំ​អូន ហាក់​មានការ​ងារ​មមា​ញឹក ជាមួយនឹង​ការងារ​សម្តែង​យ៉ាង​កកកុញ ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន​ជាមួយនឹង​សាច់រឿង មាន​ទាំង​រឿង​ដុំ និង​រឿង​ភាគ​ដាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​។

​ប៉ុន្តែ​បើទោះបីជា​គ្មាន​ពេល សម្រាក​យ៉ាងណាក្តី ក៏ យ៉ែម សំ​អូន មិនដែល​បោះបង់ចោល​អាជីព​ចម្រៀង ដែល​ធ្លាប់​រុញច្រាន​លោក​អោយ​មកដល់​ចំនុចកំពូល​ក្នុង​វិថី​សិល្បៈ​បានដែរ​។ ដូច្នេះហើយ​ទើប យ៉ែម សំ​អូន ខិតខំ​និពន្ធ​បទ​ចម្រៀង​ថ្មីៗ​ទុកជា​ចំណងដៃ​សម្រាប់​ខ្លួនឯង និង​អ្នកគាំទ្រ​ដែល​និយម​ស្តាប់​នូវ​ទឹកដម​សំលេង​របស់​តារាចម្រៀង​សំលេង​ស្រទន់​រូបនេះ​។

​ថ្មីៗ​នេះ យ៉ែម សំ​អូន ទើបតែ​បញ្ចេញ​បទ​ចម្រៀង មួយ​បទ​ដែលមាន​ទំនុក​បទ​បែប​មនោសញ្ចេតនា អន្លង់​អ​ន្លោ​ច និយាយ​ពី​ជីវិត ឪពុក ក្រោម​ចំណងជើង ថា «​ទឹកភ្នែក​សម្ងាត់​ឪពុក​ខ្ញុំ​»​។​

​តោះ​ស្តាប់​បទ​ចម្រៀង មួយ​បទ​នេះ​ទៅ​មើល ថា អន្លង់​អ​ន្លោ​ច​ប៉ុណ្ណា​?៕