បទ​ចម្រៀង “​ព្រៃវែង​រឿង​ខ្ញុំ​” របស់​ណា​ណៃ ទទួលបាន​ការគាំទ្រ

542
ចែករម្លែក

​ភ្នំពេញ​៖ តារា​សម្តែង​និង​ចម្រៀង កញ្ញា ណា​ណៃ បានបង្ហាញ​វិ​ឌី​អូ បទ​ចម្រៀង​ថ្មី​របស់​នាង មាន​ចំណងជើង​ថា “​ព្រៃវែង​រឿង​ខ្ញុំ​” ដែល​បទ​ចម្រៀង​មួយ​បទ​នេះ ទទួល​ការគាំទ្រ​ពី​មហា ជន​តែ​ប៉ុន្មាន​ថ្ងៃនេះ​សោះ​។

​កាលពីពេល​ថ្មីៗ​នេះ កញ្ញា ណា​ណៃ បាន​បញ្ចេញ​នូវ MV បទ​ចម្រៀង​របស់ខ្លួន​មួយ​បទ មាន​ចំណងជើង​ថា “​ព្រៃវែង​រឿង​ខ្ញុំ​” ខណៈដែល​ខ្លឹមសារ​នៃ​បទ​ចម្រៀង​នេះ គឺ​បង្ហាញ​ពី ជីវិត​ពិត ព្រមទាំង​ប្រវត្តិ​កម្សត់​របស់​នាង ហើយ​អ្វីដែល​រឹតតែ​ពិសេស​បំផុត​នោះ MV ចម្រៀង មួយ​នេះ​គឺ ណា​ណៃ បាន​បញ្ចេញ​ចំ​ថ្ងៃ​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ខណៈដែល​បទ​នេះ គឺ​បានបង្ហាញ​ពី​ក្ដី​ស្រឡាញ់ យ៉ាង​ធំធេង​របស់​នាង ទៅកាន់​អ្នក​ម្ដាយ​ផងដែរ​។​

​ជាការ​ពិតណាស់ ចំពោះ MV បទ​ចម្រៀង “​ព្រៃវែង​រឿង​ខ្ញុំ​” ដែល​តារាចម្រៀង ក្នុង​ផលិតកម្ម ZONE កញ្ញា ណា​ណៃ ទើបនឹង​ធ្វើការ​បញ្ចេញ​ក្ដៅៗ ក្នុង​ថ្ងៃបុណ្យ​នៃ​ក្ដី​ស្រឡាញ់​នេះ កំពុង ធ្វើ​ឲ្យ​ទស្សនិកជន ពេញចិត្ត ក៏ដូចជា ដាក់​អារម្មណ៍​តាម ទៅលើ​បទ​ចម្រៀង «​ព្រៃវែង​រឿង​ខ្ញុំ​» ខណៈដែល​អត្ថន័យ និង​ខ្លឹមសារ ក្នុង MV ទាំងស្រុង គឺ​រៀបរាប់​ពី​ជីវិត​ពិត​ប្រវត្តិ​កម្សត់កម្រ របស់ខ្លួន ក្នុងនាម​ជា​កូនស្រី​ច្បង​ក្នុង​គ្រួសារ ត្រូវ​រ៉ាប់រង​ទៅលើ​ជីវភាព​គ្រួសារ​ទាំងមូល ដើររក​ប្រាក់ យកទៅ​ចិញ្ចឹម​បីបាច់ ក្នុង​គ្រួសារ​ទាំងមូល​។ បទ​នេះ​ផងដែរ ជា​បទ​ចម្រៀង ដែល​បានបង្ហាញ​ពី​ក្ដី​ស្រឡាញ់ ដ៏​ធំធេង​របស់​នាង ទៅកាន់​អ្នក​ម្ដាយ​ជាទី​ស្រឡាញ់ ជាពិសេស​តែម្ដង ក្នុង​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់​នេះ​។​

​សូម​រំលឹកថា ទោះបីជា​ទើប​ប្រឡូក​ចូល​សិល្បៈ និង​មានកេរ្តិ៍ឈ្មោះ​ល្បី​គួរសម​ក្នុង​សិល្បៈ ក៏ពិតមែន តែ​តាមរយៈ​បទ​ចម្រៀង “​ព្រៃវែង​រឿង​ខ្ញុំ​” របស់​ស្រី​ស្អាត ណា​ណៃ​ធ្វើ​ឲ្យ​នាង​ទទួល បានការ​កោតសរសើរ​ច្រើន ពី​ទស្សនិកជន និង​ដាក់​មនោសញ្ចេតនា បាន​យ៉ាង​ល្អ​ធ្វើ​ឲ្យ​បទ ចម្រៀង និង​អត្ថន័យ នៃ​សាច់រឿង​ទាំងមូល ពីរោះ​និង​កម្សត់​ខ្លាំង​។​

​តារា​សម្តែង កញ្ញា ណា​ណៃ ជា​តារា​សម្តែង​រាង​តូច​ច្រឡឹង គួរឱ្យ​ស្រលាញ់ និង​តារា​ម្នាក់ បច្ចុប្បន្ននេះ កំពុងមាន​ប្រជាប្រិយភាព ទាំង​ក្នុង​រឿង​ភាគ និង​ឡើង​ច្រៀង​តាម​កម្មវិធី ប្រគំ​តន្ត្រី​នានា​។ នាង​កាលពី​ថ្មីៗ​នេះ ក៏​លេចមុខ​កម្មវិធី​លេង​កំប្លែង​របស់​ទូរទស្សន៍​បាយ័ន ហើយ​នាង មួយរយៈ​ចុងក្រោយ​នេះ បានចេញ​បទ​ចម្រៀង​ជាច្រើន ក្នុង​ផលិតកម្ម ហ្សូ​ន ដែល​ទទួល​ការគាំទ្រ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕ ដោយ​៖ បូ​រិ​ន