បទ​ចម្រៀង “​អក្ខរា​ទឹកភ្នែក​”​គឺជា​រឿង​ពិត​របស់​សម្តេច​តេ​ជោ​

965
ចែករម្លែក
  • 63
    Shares

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន នា​យប់​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៨​នេះ សម្តេច​បាន​រំលឹក​អំពី​ចម្រៀង​មួយ​បទ​ផ្សេងទៀត​ដែល​អត្ថន័យ​នៃ​បទ​នេះ​ក៏​ជា​រឿង​ពិត​របស់​សម្តេច​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផងដែរ​។​ ដោយ​អម​ជាមួយ​រូបថត​មួយ​សន្លឹក​មិនសូវ​ច្បាស់​តែ​គេ​អាច​ស្គាល់​ច្បាស់​ថា​ជា​រូប​ក្រុម​គ្រួសារ​របស់​សម្តេច​តេ​ជោ​នោះ សម្តេច​បានសរសេរថា​សូម​បងប្អូន​ជនរួមជាតិ ស្វែង​យល់​ពី​អត្ថន័យ​បទ​ចំរៀង​ទី​២ មាន​ចំណងជើង​ថា “​អក្ខរា​ទឹកភ្នែក​”​ដែលជា​រឿង​ពិត​របស់ខ្ញុំ និង​ភរិយា​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។​

​ទំនុកច្រៀង​ដែល​សម្តេច​បានបញ្ជាក់​ថា​ជា​រឿង​ពិត​នោះ​មាន​ខ្លឹមសារ​ដូចតទៅៈ​
​អក្ខរា​ទឹកភ្នែក​

I. អក្ខរា​ដួងចិត្ត ដិត​ស្នាម​ទឹកភ្នែក អាន​ទាំង​យំយែក ស្ទើរ​បែក​ឱ​រ៉ា​
​អារម្មណ៍​ខ្សឹកខ្សួល អួលណែន​ខ្លោចផ្សា ឧិះ​ឧិ​វាសនា អនិច្ចា​កម្ម​កាយ ។

​II. បង​អឺយ​អូន​ស្លុត ស្ទើរ​ផុត​វិញ្ញាណ មើល​ពាក្យ​ឧទាន ពុំមាន​បរិយាយ​
​គ្រាន់តែ​ផ្តាំ​ពៅ ថា​បង​នៅ​ឆ្ងាយ រូប​កាយ​បង​ហ្នឹង ដឹង​នៅទីណា ។​

III. អាន​ហើយ​អាន​ទៀត សៀត​លាក់​នឹង​ទ្រូង ខ្សឹបប្រាប់​បេះដូង លួង​កូន​ស្នេហា​
​ស្រមៃ​ឃើញ​ភ​ក្រ ដាក់​ផ្ទាប់​នាសា ស្រង់ក្លិន​អក្ខរា ហត្ថា​ស្វាមី ។​

IV. កម្ម​អឺយ​កម្ម​ខ្ញុំ ធំ​លើស​ចក្កវាឡ ដល់​ភ្លើង​ឆេះ​កា​ល្ប ឬ​បាន​ជុំ​ប្តី​?
​ចាំ​បង​រហូត ប្រសូតិ​កូនខ្ចី ផ្លាស់​សករាជ​ថ្មី ស្រី​នៅតែ​ទោម្នេញ ។​

V. លាក់​ក្នុង​ចិន្តា អក្ខរា​ចុងក្រោយ បង​លា​អូន​ហើយ ថ្ងៃក្រោយ​ជួប​វិញ​
​ជីវិត​មេទ័ព ជាប់ដៃ​បំពេញ ជោគជ័យ​ពេញលេញ វិល​វិញ​ជួប​អូន ។

​VI. នាវាជីវិត រឿង​ពិត​ជាក់ស្តែង សង្គ្រាម​ភ្លើង​ផ្សែង រលត់​សាបសូន្យ​
​យើង​ជុំគ្នា​វិញ ប្តី​សំឡាញ់​អូន ជុំ​បង​ជុំ​ប្អូន កូនចៅ​ខេមរា ៕សរន