បទ “​ជើងមេឃ​ពណ៌​ខ្មៅ​” រំលេច​វត្តមាន​តារា​ល្បី ហង្ស សុវណ្ណ​រិ​ទ្ធ និង ខ្លឹម ស្រី​គា

1607
ចែករម្លែក

​ដោយ : បូ​រិ​ន/​ភ្នំពេញ​ ៖ បទ​មរតក​ដើម “​ជើងមេឃ​ពណ៌​” ត្រូវបាន​ថត​ថ្មី​ដោត​មាន​វត្តមាន តារាចម្រៀង​ហង្ស សុវណ្ណ​រិ​ទ្ធ និង​កញ្ញា ខ្លឹម​ស្រី ធ្វើឱ្យ​អ្នកទស្សនា​ចាប់អារម្មណ៍​ព្រោះតែ​វីដេអូ​បទ​ចម្រៀង​មួយ​នេះ​បង្កប់​ដោយ​អត្ថន័យ​អប់រំ ស្នេហា​ស៊ីជម្រៅ​កម្សត់​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​ទប់ទឹក​ភ្នែក​មិនបាន​។

​បទ​ចម្រៀង​រៀបរាប់​អំពី​ស្នេហា​ខកបំណង​របស់​នារី​រស់នៅ​លើ​ដង​ទន្លេ​ និង​ត្រូវ​បុរស​ជា​សង្សារ​ចាកចោល​ទៅ​រួមរស់​ជាមួយ​នារី​ថ្មី កំពុងតែ​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​។ លោក ហង្ស សុវណ្ណ​រិ​ទ្ធ បញ្ជាក់ថា បទ​ចម្រៀង​នេះ​ជា​បទ​មរតក​ដើម ​ដែល​លោក​ស្រលាញ់​ពេញចិត្ត និង​បាន​បង្កើត​ឲ្យ​មាន​ជា​សាច់ភ្លេង និង​ចម្រៀង​រៀបរាប់​អំពី​វិបត្តិ​សារី​របស់​បុរស មាន​ចំពោះ​សង្សារ​បណ្តូលចិត្ត​។

លោ​កថាបទ​ចម្រៀង​នេះ​ចាប់ផ្តើម​ផលិត​កាលពី​ប៉ុន្មាន​ខែ​មុន​ដោយ​ក្រុមការងារ និង​តារា​សម្តែង​ជាច្រើន​រួមជាមួយ​កញ្ញាឯក Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រី​គា កញ្ញា ហេង ស្រី​ពេជ្រ កុមារី អ៊ួ​ន វ៉ាន់​វី​តា កញ្ញា យ៉ា​យ៉ា ជាដើម​។ តារាចម្រៀង​រូបនេះ​បញ្ជាក់ថា​នេះ​គឺជា​លើកដំបូង​ដែល​លោក​បាន​សម្តែង​រួមជាមួយ​កញ្ញាឯក Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រី​គា ហើយ​នេះ​ក៏​ជា​ស្នាដៃ​សម្តែង​បែប​កម្សត់​លើកដំបូង​របស់​នាង​ផងដែរ​។

​លោក​ប្រាប់ថា អត្ថន័យ​អប់រំ​សំខាន់​គឺ​ផ្ញើ​សារ​អប់រំ​ទៅកាន់​បុរស​ទាំងឡាយ​ត្រូវ​គិត​ឲ្យ​បាន​វែងឆ្ងាយ មុនពេល​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​កុំ​ឲ្យ​សោកស្តាយ​នៅ​ថ្ងៃក្រោយ​ ពិសេស​ការបោះបង់ចោល​ម​នុស្ស​ស្រី​ដែល​ខ្លួនឯង​ធ្លាប់​ស្រលាញ់​។ លោក​ថា​វា​គឺជា​រឿង​ឈឺចាប់​មួយ និង​បង្កើត​ឲ្យ​មានការ​ឈឺចាប់​សម្រាប់​ម​នុស្ស​នៅ​ជុំវិញខ្លួន​។

​លោក​បាន​បញ្ជាក់ថា ការថត និង​កាត់ត​បទ​ចម្រៀង​នេះ​ធ្វើឡើង​យ៉ាង​សម្រិតសម្រាំង​ដើម្បី​ឲ្យ​ទស្សនិកជន​បាន​ទាំង​ការកម្សាន្ត​ជាមួយ​បទ​ចម្រៀង​រសជាតិ​ថ្មី និង​ទេសភាព​ធម្មជាតិ​ស្រស់ត្រកាល​នៃ​តំបន់​មួយចំនួន​នៅ​កម្ពុជា​យើង​។ ទោះជា​យ៉ាងណា​លោក​ថ្លែង​ករ​សុំទោស​ផងដែរ​ ប្រសិនបើ​ការលើក​យក​បទ​ចម្រៀង​មរតក​ដើម​មក​ធ្វើការ​បកស្រាយ​នៅ​មិន​ចំណុច​ខ្វះខាត ​នូវ​ចំណុច​ណាមួយ​នោះ អ្វី​ដែ​លោក​ចង់បាន​គឺ​ការបង្កើត​ទស្សនីយភាព​មួយ​ថ្មី​ប្លែក និង​បង្កើតជា​សារ​អប់រំ​តាមរយៈ​ស្នាដៃ​មួយ​នេះ​ផងដែរ​។

​លោក​បាន​រំពឹងទុក​ថា បទ​ចម្រៀង​នេះ​នឹង​ទទួលបាន​ការគាំទ្រ​ពេញចិត្ត​ពី​សំណាក់​ទស្សនិកជន​កាន់តែច្រើន​។ លោក​ក៏​នៅតែ​បន្ត​ព្យាយាម​ស្វែងរក​អ្វីដែល​ថ្មី និង​ជាទី​ពេញចិត្ត​សម្រាប់​ទស្សនិកជន និង​អ្នកគាំទ្រ​លោក​បន្តទៀត​៕​B