បន្ត​ការស្វែងរក​នាវាមុជទឹក​អា​ហ្ស​ង់​ទីន​ដែល​បាត់​ខ្លួន​

511

​អ្នកនាំពាក្យ​កងទ័ពជើងទឹក​បាន​និយាយថា នាវាមុជទឹក​កងទ័ព​អា​ហ្ស​ង់​ទីន​មួយ​ជាមួយនឹង​សមាជិក​នាវិក​៤៤​នាក់​ដែល​ស្ថិតនៅក្នុង​នាវាមុជទឹក​នេះ កំពុង​បាត់​ខ្លួន​នៅ​សមុទ្រ​អា​ត្ល​ង់​ទិ​ក​ភាគខាងត្បូង​កាលពី​ថ្ងៃ​សុក្រ ទី​១៧​វិច្ឆិកា ដោយ​នាំឱ្យមាន​ការរុករក​ដ៏​ធំ​ដើម្បី​រក​នាវាមុជទឹក​នេះ ដែល​ទំនង​ជាមាន​បញ្ហា​ការទាក់ទង​។​

​នាវាមុជទឹក ARA San Juan បាន​ស្ថិតនៅ​សមុទ្រ​អា​ហ្ស​ង់​ទីន​ភាគខាងត្បូង​ចម្ងាយ​ប្រហែល ៤៣២​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​បា​តា​ហ្គោ​នៀ​ន (Patagonian) នៅពេល​វា​បាន​ប្រាប់​ពី​កន្លែង​ស្ថិតនៅ​របស់​វា​ចុងក្រោយ​កាលពី​២​ថ្ងៃ​កន្លងទៅ​។ លោក អិន​រី​កេ បាល់​ប៊ី អ្នកនាំពាក្យ​កងទ័ពជើងទឹក​អា​ហ្ស​ង់​ទីន​បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​ការស្វែងរក​នៅ​តំបន់​នោះ​កំពុង​បន្តធ្វើ​”​។​

​ទ័ពជើងទឹក​អា​ហ្ស​ង់​ទីន​បាននិងកំពុង​ធ្វើការ​ស្វែងរក​។ កាលពី​ថ្ងៃ​សុក្រ ក្រសួងការបរទេស​អា​ហ្ស​ង់​ទីន​បាន​និយាយថា រដ្ឋាភិបាល​របស់​អាមេរិក អង់គ្លេស និង ស៊ី​លី បាន​ជួយ​ស្វែងរក​៕ ដោយ៖ កញ្ញាដាលីស

​នាវាមុជទឹក ARA San Juan បាន​បាត់​ការទាក់ទង​នៅ​ឯនាយសមុទ្រ​អា​ហ្ស​ង់​ទីន​ភាគខាងត្បូង​កាលពី​ថ្ងៃ​សុក្រ