បន្ត​ចុះ​អនុវត្ត​ការឃាត់​ម៉ូតូ​តម្រូវឱ្យ​ទៅរក​មួក​មក​ពាក់​នៅនឹងកន្លែង

168
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្តសៀមរាប​បន្ត​ចុះ​អនុវត្ត​យុទ្ធនា​ការឃាត់​ម៉ូតូ​មិន​ផាកពិន័យ​តែ​តម្រូវឱ្យ​ទៅរក​មួក​មក​ពាក់​នៅនឹងកន្លែង​ក្រោយ​ការអនុវត្ត​រយ​:​ពេល​មួយខែ​កន្លងទៅ​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​មន្ត្រីនគរបាល​ចរាចរ​ណ៍​ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​ចរាច​រណ៍​បានឱ្យដឹងថា​កម្លាំង​នគរបាល​ចរាចរណ៍​បាន​បន្ត​ចុះ​រឹង​បន្តឹង​ច្បាប់​ចរាចរណ៍​នៅ​គោលដៅ​សំខាន់ៗ​មួយចំនួន​នៅក្នុង​ខេត្តសៀមរាប​។​ជាមួយនឹង​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ​នគរបាល​ចរាចរណ៍​បាន​បន្ត​អនុវត្ត​យុទ្ធនា​ការឃាត់​ម៉ូតូ​មិន​ផាកពិន័យ​តែ​តម្រូវឱ្យ​ទៅរក​មួក​មក​ពាក់​នៅនឹងកន្លែង​ទើប​ឱ្យ​បន្តដំណើរ​ទៅមុខទៀត​។​តាម​ស្មារតី​ណែនាំ​របស់​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឱ្យុ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០១៩​រហូតដល់​មានការ​ជូនដំណឹង​រប​ស់​គណៈកម្មាធិការ​។​

​មន្ត្រីនគរបាល​ចរាច​រណ៍​បាន​បន្តថា​ក្រោយពី​មានការ​ជូនដំណឹង​ពី​ថ្នាក់ជាតិ​ឱ្យ​បញ្ចប់​យុទ្ធនាការ​នៅពេល​វេលា​ជាក់លាក់​ណាមួយ​នោះ​នគរបាល​ចរាចរណ៍​នឹង​ចាប់ផ្ដើម​ផាកពិន័យ​ជា​ទឹកប្រាក់​ឡើងវិញ​ចំពោះ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ដោយ​ត្រូវ​ពិន័យ​ប្រាក់​១​ម៉ឺន​៥​ពាន់​រៀល​ហើយ​តម្រូវឱ្យ​ទៅរក​មួក​មក​ពាក់ ទើប​អនុញ្ញាតឱ្យ​បន្តដំណើរ​។​

​ចំពោះ​អនុវត្ត​យុទ្ធនាការ​នេះ​រយៈពេល​មួយខែ​កន្លងមក ចាប់ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ ដល់ ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៩​ខេត្តសៀមរាប​យើង​មាន​អ្នកបើកបរ​ម៉ូតូ​៩២​ភាគរយ​។​មាន​មួកសុវត្ថិភាព​ពាក់​ដែលជា​តួលេខ​ខ្ពស់​ជាងគេ​ទូទាំងប្រទេស​។​ដូចនេះ​បងប្អូន​ប្រជាជន​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ហើយ​អ្នកបើកបរ​ម៉ូតូ​ត្រូវ​បន្ត​ចូលរួម​ពាក់មួក​សុវត្ថិភាព​ឱ្យបាន ១០០​ភាគរយ​៕S/

​រូបភាព​:​នគរបាល​ចរាចរណ៍​នឹង​បន្ត​ចុះ​អនុវត្ត​យុទ្ធនា​ការចាប់​ឃាត់​ម៉ូតូ​មិន​ផាកពិន័យ​តែ​តម្រូវឱ្យ​ទៅរក​មួក​មក​ពាក់​នៅនឹងកន្លែង ៕​គូលែន​

#