បន្ត​ចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដល់​សិស្ស​នៅ​ស្រុក​រំដួល

530
ចែករម្លែក
  • 7
    Shares

​ខេត្តស្វាយរៀង​៖​មន្ទីរ​សាធារណការ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០១៩​បាន​សហការ​ជាមួយ​មន្ទីរ ទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​។​សមត្ថកិច្ច​បានរៀបចំ​កម្មវិធី​ចុះ​អប់រំ ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដល់​សិស្ស​នៃ​វិទ្យាល័យ​ហ៊ុនសែន​កំពង់​ចក​ដោយមាន​ការចូលរួម​ពី​លោកនាយក​វិទ្យាល័យ​អធិការរង​ស្រុក​រំដួល​នាយ​បុ​ស្តិ៍​លោកគ្រូ​អ្នកគ្រូ​និង​សិស្ស​សរុប​ចំនួន​៧០៨​នាក់​។

​សូមបញ្ជាក់​ផងដែរ​ថាៈ​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​នាពេលនេះ រៀបចំឡើង​ដើម្បី​ផ្តល់នូវ​ចំណេះដឹង​បន្ថែម ស្តីពី​សុវត្ថិភាព ចរាចរណ៍ ដល់​អ្នកប្រើប្រាស់​ផ្លូវ ជាពិសេស សិស្សានុសិស្ស ដែល​ស្ថិតក្នុង​វ័យ​ប្រើប្រាស់​កង់ ឬ​ម៉ូតូ ។​ជា​មធ្យោបាយ​ធ្វើដំណើរ និង​ជា​ជន​ងាយ​រងគ្រោះថ្នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឱ្យមាន​ការយល់ដឹង​កាន់តែច្បាស់ ក៏ដូចជា​ការ​ពញ្ញាក់​ស្មា​រ​តី​ឱ្យមាន​ការប្រុងប្រយ័ត្ន​។

​នៅក្នុង​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​នេះ មានការ​ចែកជូន​នូវ​ឯកសារ​ពាក់ព័ន្ធ ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រួមមាន ៖​ទី​១-​សៀវភៅ​អ្នកបើកបរ​ទោចក្រយានយន្ត​ត្រូវ​យល់ដឹង ចំនួន ១៨០​ក្បាល ទី​២-​សៀវភៅ​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​ចំនួន​៥០​ក្បាល​។​ទី​៣​ផ្ទាំង​សញ្ញា​ចរាចរណ៍​សំខាន់ៗ​ចំនួន​១០​ផ្ទាំង​។​

​ទី​៤​ផ្ទាំង​សិទ្ធិ​អាទិភាព​នៅត្រង់​ផ្លូវ​ប្រសព្វ​ចំនួន​១០​ផ្ទាំង​។​ទី​៥​ផ្ទាំង​សំរាប់​អ្នក​ថ្មើរជើង​ចំនួន​១០​ផ្ទាំង​។​ទី​៦​ជំនួយស្មារតី​ស្ដីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំនួន​៥០​សន្លឹក​និង​បិទ​ស្ទីក​ឃ័​រ​សុវត្ថិភាព​កង់​និង​ម៉ូតូ​ចំនួន​២០០​សន្លឹក​៕S/​