បន្ត​ដឹក​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះ​ទឹក​ចំនួន​៣៤​គ្រួសារ​ នៅស្រុក​ប​វេ​ល​ចំនួន

399
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​បន្ទាប់ពី​មានការ​ជួយឧបត្ថម្ភ​ពី ១.​លោក រ៉ា​ល់ មុនី ប្រជា​ពលរដ្ឋ​ភូមិ​កោះ​រាម ឃុំ​ខ្នាចរមាស លោក គឿង សុ​វឌ្ឍនៈ នាយក​សាលា​អន្តរជាតិ​សាន់​​ហ្វ្រា​ន់​ខ្នាចរមាស លោកគ្រូ អិត រ៉ា​ឌី និង​លោក នូវ ភា​រុន អាជីវករ​ឃុំ​ខ្នាចរមាស​សរុបថ​វិកា​ចំនួន​២០​ម៉ឺន​រៀល​, ២.​លោកស្រី​ប៊ុន ច​ន្ត្រា​អនុប្រធាន​ការិយា​ល័យ​​អន្តរ​វិស័យ​សាលាស្រុក​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​, ៣.​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក ថវិកា​ចំនួន​១០​ម៉ឺន​រៀល, ៤.​លោ​ករិន រ៉​ម​ សមា​​ជិ​ក​ក្រុមប្រឹក្សា​ស្រុក ថវិកា​ចំនួន៤​ម៉ឺន​រៀល​, ៥.​លោក​គុណ សីហា​មន្ត្រីនគរបាល​នៃ​អធិការ​ដ្ឋា​ន​នគរបាល​ស្រុក​ជួយ​ប្រេង​សម្រាប់​រថយន្ត​ដឹក​ទឹក​ចំនួន​៣០​លីត្រ ​និង​៦.​អធិការដ្ឋាន​នគរ​បាល​ស្រុក​ផ្តល់​រថយន្ត​ដឹក​ទឹក​ចំនួន១​គ្រឿង និង​កម្លាំង​អន្តរាគមន៍​មួយចំនួន​ផង​នោះ​នៅ​។

ព្រឹក​ទី​៨ ​ខែមីនា ​ឆ្នាំ​២០១៩ ​ដែលជា​ថ្ងៃ​ឈប់សម្រាក​ការងារ​ទិវា​អន្តរជាតិ​៨​មីនា​ ក៏គណៈ​ក​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក ចូលរួម​ដោយ លោក​នូ ប៊ុន​យ៉ាង​អភិបាលរង​ស្រុក​ប​វេ​ល និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​គណៈ​ក​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក សមាជិក​ក្រុមប្រឹក្សាឃុំ​ថ្នាក់ដឹកនាំ​អធិការដ្ឋាន​នគរបាល​ស្រុក និង​កងកម្លាំង​អន្តរាគមន៍ ព្រមទាំង​ម្ចាស់ជំនួយ​ខាងលើ​បាន​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​ ដែល​ជួបប្រទះ​នឹង​ការខ្វះខាត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ នៅក្នុង​ភូមិសាស្ត្រ​ចំណុច​បឹងបេង ភូមិ​បួ​សង្គ្រាជ នៃ​ឃុំ​ឃ្លាំង​មាស​ចំនួន​២៩​គ្រួសារ​ប្រើប្រាស់​ឡានទឹក​ចំនួន​១​គ្រឿង​ចំណុះ​៦​ពាន់​លីត្រ ដឹក​ទឹក​ចំនួន២​ជើង ​(១២,០០០​លីត្រ​) និង​ចំណុច​បួរ​ឫស្សី ភូមិ​បឹង​អន្លក់​នៃ​ឃុំ​ក្តុល​តា​ហែ​ន​ចំនួន​៥​គ្រួសារ ដឹក​ទឹក​ចំនួន​១​ជើង។ សរុប​គ្រួសារ​ដែល​បានទទួល​ទឹក​ប្រើប្រាស់​មាន​ចំនួន៣៤​គ្រួសារ ចំណុះ​ទឹក​មាន​ចំនួន​១៨.០០០​លីត្រ។​

ក្រោយពី​បាន​ចុះ​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​លើ​ទីតាំង​ខាងលើ​រួចមក ក្រុមការងារ​បាន​ចុះ​ពិនិត្យ​លើ​ស្ថានភាព​នៃ​ការប្រើប្រាស់​ទឹក​ក្នុងភូមិ​សាស្ត្រ​បឹង​ស្នួល ភូមិ​បឹង​ស្នួល ភូមិ​បឹង​អា​រ័ក្ស​ ឃុំ​អំពិល​ប្រាំ​ដើម​ព្រមទាំង​បាន​ចុះសាកសួរ​សុខទុក្ខ​គ្រួសារ​ចាស់ជរា​ចំនួន២​គ្រួសារ​​ភូមិ​បឹង​ស្នួល​) ផ្តល់​ថវិកា​ក្រុមការងារ​ចំនួន៧០.០០០​រៀល។

ឆ្លៀត​ក្នុងឱកាស​នោះដែរ ក្រុមការងារ​បាន​ចុះទៅពិនិត្យ​មើល​ស្រះ ជីក​រួចហើយ​ជា​ស្ថាពរ​ចំនួន​១​ស្រះ​ទំហំ​២៤​ម៉ែត្រ​គុណ​៣០​ម៉ែត្រ​ជម្រៅ​៥​ម៉ែត្រ​លើ​ភូមិ​ស្ថាពរ​២​ ជា​អំណោយ​​របស់លោក រាជ សុភ​ទ្ទ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​អំពិល​ប្រាំ​ដើម ។

ក្នុងឱកាស​ចុះ​ចែក​ទឹក​នោះ​ប្រជាពលរដ្ឋ​ បាន​សម្ដែអ​នូវ​ការ​សប្បាយចិត្ត​ចំពោះ​ការ​ទទួលបាន​ស្រះ​ថ្មី​នេះ ការ​ប្រឈម​នឹង​ការខ្វះ​ខាត​ទឹកនឹង​ត្រូវបាន​កាត់បន្ថយ​នៅ​ឆ្នាំ​បន្ទាប់ ។

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក សូម​ថ្លែង​អំណ​គុណ​ចំពោះ​សប្បុរស​ជន​ខាងលើ ថ្នាក់ដឹកនាំ​អធិការដ្ឋាន​នគរបាល​ស្រុក ព្រមទាំង​កម្លាំង​អន្តរាគមន៍​និង​អស់​
​លោក លោកស្រី ដែលជា​ស្ថាប័ន​ពាក់ព័ន្ធប្រជាពលរដ្ឋ ដែល​បាន​ចំណាយធនធាន និង​ពេលវេលា​ផ្ទាល់ខ្លួន ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ៕B/