បន្ត​ប្រើប្រាស​ថវិកាជាតិ​ចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​ដោយ​ឥតគិតថ្លៃ ជូន​ពលរដ្ឋ​ទាំង​នៅ​ទីប្រជុំជន​ដល់​ជនបទ​

460
ចែករម្លែក
  • 62
    Shares

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មន្ត្រី​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​អះអាងថា កម្ពុជា​បន្ត​ប្រើប្រាស​ថវិកាជាតិ​លើ​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី គឺ​ការចុះបញ្ជី​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ ដោយ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​ទាំង​នៅ​ទីក្រុង ទីប្រជុំជន​ដល់​ជនបទ​។

​លោក រ៉ូ បូរ៉ា អនុប្រធាន​ម​ន្ទិ​រ​រៀវ​ចំ​ដែនដី នគ​រោ​ប​នីយកម្ម សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​១៤​ខែកុម្ភៈ ក្នុងពេល​ប្រកាស​តំបន់​វិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណ​:​ជា​ប្រព័ន្ធ​នៅ​ភូមិ​-​ឃុំ​ស្រះ​ជីក​ស្រុក​ភ្នំស្រុក​ថា ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុង​ខេត្ត​នេះ​មាន​៥​ក្រុម ហើយ​ត្រូវ​ក្រសួង​កែសម្រួល​អោយ​ប្រធានការិយាល័យ​ភូមិបាល​ធ្វើជា​ប្រធាន​វាល បាននិងកំពុង​ចុះបញ្ជី​នៅ​៤​ស្រុក​ក្រុង​ទាំង​ភូមិសាស្ត្រ​តំបន់​ទិ​ក្រុង ទីប្រជុំជន​និង​ជនបទ​។

​កន្លងមក ក្នុង​ខេត្តបន្ទាយមានជ័យ ការចុះបញ្ជី​ដីធ្លី​នេះ​បាន​ដំណើរការ​និង​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​បាន​ចំនួន​១២១.៥៩៥​ប័ណ្ណ លើ​ដំណាក់កាល​ធំៗ​៤ និង​ក្រោម​ជំនួយការ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​ម្ចាស់ជំនួយ​មាន​ប្រទេស​កាណាដា អៀរ​ឡង់ និង​សហភាព​អឺរ៉ុប​។​

​លោក​បន្តថា ប៉ុន្តែ​តាំងពី​ឆ្នាំ​២០១៦ មក​កម្មវិធី​ត្រូវ​វ​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់អោយ​ប្រើប្រាស់​ថវិកាជាតិ​សុទ្ធ ព្រោះ​អស់​ជំនួយ​បរទេស ។ ពី​នោះមក យើង​ក៏​ទ្រោល​សភាពការណ៍​បាន ។​

​លោក​រ៉ូ បូរ៉ា បាន​រំលឹក​ពី​ផលប្រយោជន៍ នៃ​ការចុះបញ្ជី​ដីធ្លី មាន​ប្លង់​ថា ដើម្បី​ធានា​សុវត្ថិភាព ប្រសិទ្ធិភាព​និង​ប្រពល​ភាព​តម្លៃ​ដីធ្លី​។ លោក​អំពាវនាវ​អោយ​ម្ចាស់​ក្បាលដី និង​ពលរដ្ឋ​នៅ​តំបន់​ទំនាប កសិកម្ម​នៃ​ដងស្ទឹង​សិរិ​សោភ័ណ​នេះ ចូលរួម​ដំណើរការ​នេះ​អោយ​ពេញលេញ​។

​ចំណែក លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​ស្នើសុំ​ពលរដ្ឋ​ស្រុះស្រួល​គ្នា​កំណត់​ព្រំដី ឯកភាពគ្នា​លើ​ការចុះបញ្ជី​ដីធ្លី បើក​ច្រក បើកផ្លូវ ប្រឡាយ ទំនប់​ឲ្យ​ធំ​ទូលាយ ដើម្បី​ងាយស្រួល​ដល់​ការបម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន ក៊​ប្រយោជន៍​សាធារណៈ​។​

​លោក លី សារី ក៏​សូម​ឲ្យ​បងប្អូន​ត្រៀម​ដោះស្រាយ សម្រួល​ទំនាស់​ព្រំដី​។ ហើយ​អំពាវនាវ​ឲ្យ​ស្ថាប័ន អ្នកពាក់ព័ន្ធ មាន​ភ្នាក់ងារឥណទាន​ហិរញ្ញ​វ​វត្ថុ ម្ចាស​ក្បាលដី អាជ្ញាធរ​ដែនដី ជំនាញ​នានា សហការ​លើ​ការងារ​នេះ​។​

​សូមបញ្ជាក់ថា ប្រកាស​តំបន់​វិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណ​:​ជា​ប្រព័ន្ធ​នៅ​ភូមិ​-​ឃុំ​ស្រះ​ជីក​ស្រុក​ភ្នំស្រុក​នេះ ធ្វើ​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​គណ​:​កម្ម​ការ​រដ្ឋបាល​នៃ​ការចុះបញ្ជី​នេះ​ម​បាន​ជួបប្រជុំគ្នា ។ ដូច្នោះ សម្រាប់​ពលរដ្ឋ​ត្រូវ​ត្រៀម​ឯកសារ​គតិយុត្តិ​ដូចជា​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សំបុត្រកំណើត លិខិត​អាពាហ៍ពិពាហ៍ លិខិត​ឬ​បង្កាន់ដៃ​បញ្ជាក់​ដីធ្លី​…​ដើម្បី​ចូលរួម​ដំណើរការ​នេះ ៕