បន្ត​សវនាការ​សំណុំរឿង​លោក សួន សេរី​រដ្ឋា នៅ​រសៀល​នេះ​

1014
ចែករម្លែក

(​ភ្នំពេញ)​៖ សំណុំរឿង​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ នឹងត្រូវ​សាលាដំបូង​រាជធាន​ភ្នំពេញ លើក​យកមក​បន្ត​សវ​នា​ការ នៅ​រសៀល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧​នេះ​។​

​គួរ​បញ្ជាក់ថា លោក សួន សេរី​រដ្ឋា ត្រូវបាន លោក រស់ ពិសិដ្ឋ ជា​ចៅក្រម​ជំនុំជម្រះ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែសីហា ក្រោម​ការចោទប្រកាន់​ចំនួន ៣​បទល្មើស រួមមាន​៖ បទ​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ តាម​បញ្ញត្តិ​មាត្រា​៤៧១ នៃ​ក្រមព្រហ្មទណ្ឌ បទ​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា​៤៧២ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​៕L ដោយ​៖ លីន​ណា​