បន្ត​សាកសួរ​ឃាតករ​អា​រក​សម្លាប់​បុរស​ម្នាក់​ក្នុង​រឿង​ស្នេហា​ត្រីកោណ​ដើម្បី​រក​ភស្តុតាង​បន្ថែម​

1268
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញ​៖ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ពោធិ៍​ពោធិ៍​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃទី​១៧​ខែមីនា កំពុង​បន្ត​សាកសួរ ឃាតករ​ដ៏​សាហាវ ដែល​ប្រើប្រាស់​កាំបិត​ចុង​ស្រួច ចាក់ អា​រក សម្លាប់​យុវជន​ម្នាក់​ឲ្យ​ស្លាប់​អោប​គល់ឈើ ឈានទៅរក​ភស្តុតាង​ដាក់បន្ទុក​បន្ថែមទៀត​ចងក្រង​ជា​សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី​១៨​ខែមីនា ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ជនដៃដល់​ឈ្មោះ អាន សុភាព ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កាប់​ជ្រូក មាន​ទីលំនៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​ត្រូវបាន​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ រួមជាមួយ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឈានដល់​ចាប់​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១១៖១៥​ថ្ងៃត្រង់​ថ្ងៃទី​១៦ ខែ​មិនា ឆ្នាំ​២០១៨​នៅក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​
​ចំណែក​ជនរងគ្រោះ ឈ្មោះ ឯម សុជាតិ ហៅ​វិត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​អូ​ដឹ​ម សង្កាត់​ចោមចៅ​៣ មាន​ស្រុកកំណើត ភូមិ​ព្រៃ​រំដួល ឃុំ​បសេដ្ឋ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។​
សាកសព​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាល​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៨ នៅលើ​ដី​វាល ខាងក្រោយ​រោងចក្រ​បឺ​រី ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់ សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ ។​
​ដោយឡែក​នារី​ជា​គូរ​សង្សារ ឈ្មោះ ធៀ​ម ធា​រី អាយុ​២៣​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល​ភូមិ​ជ​ន្ពូ​វ័ន សង្កាត់​ចោមចៅ​៣ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ។​

​ចំពោះមុខ​សមត្ថកិច្ច​ឃាតករ​បាន​រៀបរាប់ថា រូបគេ​បាន​បែកបាក់ ផ្តាច់​ស្នេហ៍​ជាមួយ​នារី​ម្នាក់​ជា​គូរ​សង្សារ​ជាង​១​ឆ្នាំ​ហើយ ។ ក្រោយមក​នារី​ជា​សង្សារ​ក៏មាន​ទំនាក់ទំនង​ជាមួយ​យុវជន​រងគ្រោះ​វិញ​ម្តង​ដោយ ស្នាក់នៅ​ជាមួយគ្នា ច្រើន​ខែ​មកហើយ ហើយ​នារី​រូបនោះ​ទៀតសោត ក៏បាន​ប្រាប់​ដែរ​ថា​ឈប់​ទំនាក់ទំនង​ជាមួយ​សង្សារ​ចាស់​យូ​ហើយ ។ តែ​ជនរងគ្រោះ​មិន​ជឿ​កើត​ចិត្ត​ប្រច័ណ្ឌ ហើយក៏​ធ្លាប់​ឃើញ នាង​ជា​សង្សារ​លួច​មាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជាមួយ​សង្សារ​ចាស់ (​ឃាតករ​) ក៍​ផ្ទុះ​កំហឹង​ឌឺដង​សម្តី​ដាក់គ្នា រហូត​ប្រើ​ល្បិចកល​បំបែក​ស្នេហ៍​រៀងៗ​ខ្លួន ។
​រហូតដល់​វេលា​ម៉ោង​១៖៤៥​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​ណាត់​ខ្លួន​ឲ្យ​មកជួប​នៅ​ដី​វាល​ខាងក្រោយ​រោងចក្រ​បឺ​រី ជា​កន្លែងកើតហេតុ​។​លុះ​ទៅ​ជួប​តាម​ការ​ណាត់​ហើយ ជនរងគ្រោះ​មាន​ទាំង​កាន់​កូនកាំបិត​ចុង​ស្រួច​មួយ​ផង ជជែក​គ្នា​រឿង​សង្សារ ឆក់​ដកយក​កូនសោ​ម៉ូតូ​របស់ខ្លួន​ទៀត ហើយ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ទៅ​ជេរ​ស្តី នាង​ជា​អតីត​សង្សារ រឿង​ប្រុស​ស្នេហ៍​បាន​នៅ​ដេក​ឱប​ជាមួយ​រហូត​ចំណែក​ខ្លួន អត់​លិឍ​។ ដោយ​ឃើញ​ជនរងគ្រោះ​ឈរ​និយាយ​ទូរស័ព្ទ​ភ្លេចខ្លួន​ដើរទៅ​ពីក្រោយ ឆក់យក​បានកូន​កាំបិត ចាក់​លើ​ជនរងគ្រោះ​ត្រូវចំ​ស្មា​ដួល​ហើយ​ចាប់​អាករ​បន្ថែម​ស្លាប់​ភ្លាមៗ រួចខ្លួន​ជិះ​ម៉ូតូ​យក​កូនកាំបិត​ទៅ​បោះ​បោល​ក្នុង​លូទឹកស្អុយ​មុខ​វិទ្យាល័យ​ជម្ពូ​វ័ន ហើយ​បាន​ទៅ​សង​ម្ងំ​ដេក​នៅផ្ទះ​វិញ ។​

​តាម​នគរបាល​បាន​ឲ្យ​ដឹងថា​ក្រោយ​កើតហេតុ សាកសព ត្រូវបាន​ដឹកយក​ទៅ​តំកល់ទុក​នៅ​វត្ត​ពោធិចិនតុង ហើយ​ធ្វើការ​ស្រាវជ្រាវ ទីបំផុត​ក្រោយពី​ស៊ើបអង្កេត ស្រាវជ្រាវ បាន​ចាប់ខ្លួន រួច​នាំទៅ​ចង្អុលបង្ហាញ កន្លែង​បោះ​កាំបិត​ចោល និង​ទៅធ្វើ​ត្រាប់​ដល់​កន្លែងកើតហេតុ រួច​បន្តទៅ​ផ្នែក​ជំនាញ​ធ្វើការ សាកសួរ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​៕L​