បន្ថយ​ហានិភ័យ​មហារីក​សុដន់​លាប់​ឡើងវិញ​ជាមួយនឹង​វិធី​ងាយៗ​ដូចខាងក្រោម​!

1158
ចែករម្លែក

​ទោះបី​អ្នកជំនាញការ​នៅ​កំពុង ចាត់ថ្នាក់​យន្តការ​ពិតប្រាកដ​រប​ស់ការ​លាប់​ឡើងវិញ​នៃ​ជំងឺមហារីក ក៏ដោយ ប៉ុន្តែ​ការស្រាវជ្រាវ​បាន​រកឃើញថា ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ និង​សកម្មភាព​ធ្វើឱ្យ​ថយចុះ ហានិភ័យ​លាប់ ជំងឺ ហើយក៏​បង្កើត​ភាពខុសប្លែក​ជា ច្រើន ។​
​ ​
•​ហាត់ប្រាណ​
​ហាត់ប្រាណ​ទៀងទាត់​តិច​បំផុត ២ ម៉ោង​កន្លះ ក្នុង​១​សប្តាហ៍​ជា “​កត្តា សំខាន់បំផុត​ក្នុង​របៀប​នៃ​រស់នៅ​” ដើម្បី បន្ថយ​ហានិភ័យ​លាប់​ជំងឺ ។​
​ ​
•​រក្សា​ទម្ងន់​
​បញ្ចៀស​ការឡើង​ទម្ងន់ និង ទទួលយក​របប​ទទួល​ទាន​មួយ​ត្រឹមត្រូវ​ក្នុង និង​ក្រោយពេល​ព្យាបាល មហារីក​សុដន់ អាចជា​វិធី​ល្អ​បំផុត ដើម្បី​បន្ថយ​ហានិភ័យ​លាប់​ជំងឺ ។​
​ ​
​វេជ្ជបណ្ឌិត អេ​លី​សា ផត (Elisa Port) នាយក​ផ្នែក​វះកាត់​សុដន់​នៅ​មជ្ឈមណ្ឌល​មហារីក​សុដន់ ដូ​ប៊ិន (Dubin)​បានឱ្យដឹងថា ស្ត្រី​លើស​ទម្ងន់ ឬ​ធាត់ មាន​ហានិភ័យ​លាប់​ជំងឺ​ខ្ពស់ជាង អ្នករក្សា​ទម្ងន់​ខ្លួន​បានល្អ ។​

​ចៀសវាង​ទទួលទាន​ស្រា ច្រើន​
​ការស្រាវជ្រាវ​មួយ​នៅ​ឆ្នាំ ២០១៦ លើ​ទស្សនា​វ​ដ្តី​អន្តរជាតិ​អំពី មហារីក​បង្ហាញថា អ្នក​នៅរស់​ក្រោយ មហារីក​បាន​ផឹកស្រា​, ស្រា​បៀរ​ច្រើន ជាង​ម្តង​ក្នុង​១​ថ្ងៃ មាន​ហានិភ័យ​លាប់ ជំងឺ​ខ្ពស់ជាង ២៨​ភាគរយ ។​
​ ​
•​លេបថ្នាំ​គ្រប់គ្រាន់​
​អ្នកជំនាញ​បាន និយាយថា “​ការ ប្រតិបត្តិ​តាម​វេជ្ជបញ្ជា គឺ​សំខាន់បំផុត​ក្នុងការ​បង្ការ​ហានិភ័យ​លាប់ មហារីក សុដន់ ។​
​ ​
​របាយការណ៍​មួយ​នៅ​ឆ្នាំ ២០១៦ លើ​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ ញូ​វ អី​ង​ហ្គេ​ន្ល (New England)​បាន បង្ហាញថា ភ្នាក់ងារ​ប្រឆាំង​សារធាតុ អេ​ស្ត្រូ​ជេន (estrogen) និង​សារជាតិ​រារាំង អា​រ៉ូ​ម៉ា​តេស ( Aromatase) អាច​ទប់ស្កាត់ មហារីក​សុដន់​ត្រឡប់មកវិញ ។ ប៉ុន្តែ ដោយសារ​ប្រតិកម្ម​បន្ទាប់បន្សំ និង​កត្តា ផ្សេងៗ​, ស្ត្រី​ជាច្រើន​ឈប់​ប្រើ​ឱសថ​នេះ ឬ មិន​ប្រើ​តាម​ការកំណត់ ។​
​ ​
•​បំពេញ​វីតាមីន C និង D ច្រើនជាង​
​ការផឹក​បន្ថែម​នូវ​វីតាមីន C អាច បន្ថយ​អត្រា​ស្លាប់​ដោយសារ​មហារីក​សុដន់ ។ កម្រិត​វីតាមីន D ទាប ក៏​ពាក់ព័ន្ធ​ដល់​លទ្ធផល​មហារីក​ធ្ងន់​ជាង ហើយដោយ​ហេតុ​នោះ ការ​លេប​បន្ថែម​នូវ​ថ្នាំ​វីតាមីន D អាចមាន​ប្រយោជន៍ ប៉ុន្តែ​ត្រូវ​សួរ​យោបល់​វេជ្ជបណ្ឌិត​មុន ពេល​ប្រើ ៕​ ប្រែសម្រួល: រតនៈ