បន្ថែម​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ចូលចិត្ត​បរិភោគ​ហឹរ​

903
ចែករម្លែក
  • 3
    Shares

ការស្រាវជ្រាវ​របស់​ស​កល​វិទ្យាល័យ Vermont (​អាមេរិក​) បង្ហាញថា បរិភោគ​ម្ទេស​ហឹរ អាចជួយ​ឲ្យ​អាយុ​វែង ។​

​ការស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ PLOS One របស់​អាមេរិក បាន​ប្រើប្រាស់​ព័ត៌មាន​ពី​មនុស្ស​ជាង ១៦០០០ នាក់ ត្រូវបាន​តាមដាន​ក្នុង​រយៈពេល ២៣ ឆ្នាំ ។ ក្រុម​ស្រាវជ្រាវ​រកឃើញថា​លទ្ធភាព​ស្លាប់​របស់​អ្នក​បរិភោគ​ម្ទេស​ហឹរ​ជាប្រចាំ​ទាប​ជាង​អ្នក​មិន​បរិភោគ​ហឹរ ។​

​ក្នុងអំឡុងពេល​ស្រាវជ្រាវ សរុប​មាន​មនុស្ស ៤៩៤៦ នាក់​ស្លាប់ ។ អត្រា​ស្លាប់​នៅ​អ្នក​មិន​បរិភោគ​ហឹរ ។​

​ពី​លទ្ធផល​នេះ ក្រុម​ស្រាវជ្រាវ​អាច​សន្និដ្ឋានថា ការប្រើប្រាស់​ម្ទេស​ហឹរ ធ្វើ​ឲ្យ​ថយ​អត្រា​ស្លាប់ ។​

​នៅ​ឆ្នាំ ២០១៥, ការស្រាវជ្រាវ​មួយ បណ្ឌិតសភា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ចិន ក៏បាន​លើកឡើង​សេចក្តីសន្និដ្ឋាន​ដូចគ្នា ។ ក្រុម​ស្រាវជ្រាវ​ចិន​បាន​តាមដាន​មនុស្ស​ជិត​កន្លះ​លាន​នាក់ ក្នុង​រយៈពេល​ច្រើន​ឆ្នាំ ។ ទិន្នន័យ​របស់​ពួកគេ​បង្ហាញថា អ្នក​បរិភោគ​ហឹរ ១ – ២ ដង ក្នុង​១​សប្តាហ៍ មាន​អត្រា​ស្លាប់​ទាប​ជាង ១០% ប្រៀប​នឹង​អ្នក​កម្រ​បរិភោគ​ហឹរ ឬ មិន​បរិភោគ ។ ពិសេស អ្នក​បរិភោគ​ហឹរ ៦ ទៅ ៧ ដង ក្នុង​១​សប្តាហ៍ មាន​អត្រា​ស្លាប់​នៅ​ទាប​ជាង​ច្រើន ប្រៀប​នឹង​ក្រុម​បរិភោគ​ហឹរ​ល្មម ។​

​ក្រុម​ស្រាវជ្រាវ​ក៏​ឲ្យ​ដឹងថា បរិភោគ​ម្ទេស​ស្រស់​នៅ​ជួយ​បន្ថយ​ហានិភ័យ​មហារីក​, ជំងឺ​សរសៃឈាម​បេះដូង និង​ទឹកនោមផ្អែម ៕ ប្រែ​សម្រួល​: រតនៈ​