បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ​អត់​ច្បាប់​របស់​ជនជាតិ​ចិន​មួយកន្លែង​ត្រូវបាន​បង្ក្រាប​

1422
ចែករម្លែក

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀងៈ​វេជ្ជបណ្ឌិត វន វិ​ណា​រ៉ា ប្រធាន​លេខាធិការដ្ឋាន និង​ជា​មន្ត្រីនគរបាល​យុត្តិធម៌​កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​បាន​ដឹកនាំ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ភិ​បាល​ខុសច្បាប់ និង​មន្ត្រីនគរបាល​យុត្តិធម៌​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ដោយមាន​ការចូល​រួមសហកា​រ​ពី​លោក​ម៉ែន​ចាន់​រ៉ា​អភិបាលរងក្រុង​បាវិត​និង​ជា​ប្រធាន​អនុគណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែង ក្លាយ​និង​សេវា​សុខាភិបាល​ភិ​បាល​ខុសច្បាប់​ក្រុង​បាវិត​មន្ត្រីនគរបាល​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្តស្វាយ រៀង​និង​ក្រុង​បាវិត​បាន​ចុះបង្ក្រាប​បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​អត់​ច្បាប់​របស់​ជនជាតិ​ចិន​មួយ កន្លែង ស្ថិត នៅក្នុង​តំបន់​ពាណិជ្ជកម្ម ក្រុង​បាវិត ។​

បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ​អត់​ច្បាប់​របស់​ជនជាតិ​ចិន​មួយកន្លែង​ត្រូវបាន​បង្ក្រាប​

​តាម​ប្រសាសន៍​របស់លោក វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា​នៅក្នុង​ប្រតិបត្តិការ​នេះ​ក្រុមការងារ​បាន​ប្រមូល​ថ្នាំ​ក្លែងក្លាយ​ផលិត​នៅ​ប្រទេស​ចិន ដែល​មិនបាន​ចុះបញ្ជី​ការ​នៅ​ក្រសួងសុខាភិបាល​ចំនួន​បួន​កេស យកមក​រក្សាទុក​នៅ​មន្ទីរ​សុខាភិបាល​ដើម្បី​ដុត​កំទេចចោល ។

​ក្នុងអំឡុង​ពេលមុន និង​ក្រោយ​ការបោះឆ្នោត​សេវា​សុខាភិបាល​ខុសច្បាប់​នៅក្នុង​ខេត្តស្វាយរៀង មានការ​កើន ឡើង​បន្តិច មាន​ទាំង​ជនជាតិខ្មែរ និង​បរទេស​។​បលោក​វេជ្ជបណ្ឌិត​បាន​សន្យាថា នឹង​ខិតខំ​ប្រឹងប្រែង​លុប បំបាត់​ឱ្យអស់​ទូទាំង​ខេត្តស្វាយរៀង ។ លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់ថា​ដើម្បី​លុបបំបាត់​សេវា​សុខា ភិបាល​ខុសច្បាប់​នេះ​ឱ្យមាន​ប្រសិទ្ធភាព ត្រូវតែមាន​ការចូលរួម​សហការ​ពី ព្រះរាជអាជ្ញា អាជ្ញាធរខេត្ត និង​សមត្ថកិច្ច​មូលដ្ឋាន ដោយ​អនុវត្តតាម​គោលការណ៍​ច្បាប់​ជាធំ ៕​សរន​