បន្ទប់​រោងចក្រ​នុយក្លេអ៊ែរ ឈើ​ណូ​ប៊ី​ល​ដែលមាន​វិទ្យុសកម្ម​ខ្ពស់ជាង​ធម្មតា​ច្រើន​ម៉ឺន​ដង​នឹង​បើក​ឱ្យចូល​ទស្សនា​

361
ចែករម្លែក

បន្ទប់​គ្រប់គ្រង​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ឈើ​ណូ​ប៊ី​ល (Chernobyl Nuclear Power Plant)​ក្នុងប្រទេស អ៊ុយ​ក្រែ​ន នឹង​បើក​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​ក្នុងពេល​ឆាប់ៗ​នេះ​នៅ​រយៈពេល​ជាង​៣០​បន្ទាប់ពី​រោងចក្រ​នេះ​ផ្ទុះ រ៉េ​អា​ក់ទ័រ ថ្វីបើ​កម្រិត​ជាតិ​វិទ្យុសកម្ម​លើស​កម្រិត​ធម្មតា​រហូតដល់​ទៅ ៤០.០០០ ដង​ក្តី​។

Chernobyl control room

អ្នក​ចូល​ទស្សនា​ដែល​តម្រូវឱ្យ​ពាក់​ឈុត​ខោអាវ​ការពារ និង​ម៉ាស់ នឹង​អាច​ចូលទៅ​មើល​ដល់​បន្ទប់​គ្រប់គ្រង​លេខ​៤ (Unit 4 control room) នៅ​រោងចក្រ​នេះ ប៉ុន្តែ​បានត្រឹមតែ ៥ នាទី​ប៉ុណ្ណោះ ព្រោះ​វិទ្យុសកម្ម​មាន​គ្រោះថ្នាក់​ខ្លាំង​។

Chernobyl control room

លោក អា​ឡេ​សាន​ដ្រឺ​ណូ​វី​កូវ​(AleksandrNovikov)​អនុប្រធាន​ផ្នែក​បច្ចេកទេស​នៅ​រោងចក្រ​នេះ​បាន​រំឭក​ដល់​សោក​នាដ កម្ម ផ្ទុះ​រោងចក្រ​នេះ​ថា “​លី​អូ​នី​ដ តុ​ប​ទូ​ណូ​វ (Leonid Toptunov) ដែល​ប្រចាំការ​នៅ​យប់កើតហេតុ​ជា​មិត្ត​ខ្ញុំ​។

Chernobyl control room

​គាត់​បាន​ប្រឹងប្រែង​ជួយ​ទប់​ស្ថានការណ៍ ដោយ​គាត់​បាន​បាញ់​ទឹក​ពន្លត់​រ៉េ​អា​ក់ទ័រ បន្ទាប់ពី​វា​ផ្ទុះ ហើយក៏​ស្លាប់​នៅ ៣ ថ្ងៃក្រោយ​”​។​

Chernobyl control room

​ក្រោយពី​សោកនាដកម្ម​ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី​២៦ ខែមេសា​ឆ្នាំ​១៩៨៦​នេះ​ត្រូវបាន​គេ​យកទៅ​ផលិត​ជា​ខ្សែភាពយន្ត ចាក់ផ្សាយ​តាម​ទូរទស្សន៍ HBO កន្លែង​នេះ​ក៏បាន​ក្លាយទៅជា​តំបន់​ទេសចរណ៍​ពេញនិយម​បំផុត​មួយ​ក្នុង​ពិភពលោក​។

Chernobyl control room

​សូម​ស្វែងយល់​អំពី​វិទ្យុសកម្ម​ទាំងអស់គ្នា​ដូចខាងក្រោម​៖
.​តើ​អ្វី​ជា​វិទ្យុសកម្ម​?
​វិទ្យុសកម្ម​ជា​រលក ដែល​សាយភាយ​ចេញពី​គ្រឿង​អេឡិចត្រូនិក​ដូចជា ទូរស័ព្ទ កង្ហារ កុំព្យូទ័រ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ឆ្នាំង​ដាំបាយ ទូទឹកកក ម៉ៃ​ក្រូ​វ៉េវ និង​អេឡិចត្រូនិក​ផ្សេងៗ​ទៀត​។​

Chernobyl control room

.​តើ​វិទ្យុ​កម្ម​មាននៅ​កន្លែង​ណាខ្លះ​?
​វិទ្យុសកម្ម​មាននៅ​គ្រប់​ទីកន្លែង​ក្នុង​បរិយាកាស​ជុំវិញខ្លួន​យើង​ព្រោះ​មាន​កំណើន​ប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​កាន់តែ​ច្រើនឡើងៗ ជាពិសេស​ទូរស័ព្ទដៃ​។​

Chernobyl control room

.​តើ​រលក​វិទ្យុសកម្ម​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​មនុស្ស​យើង​អ្វីខ្លះ​?
​ជាដំបូង វិទ្យុសកម្ម​ដែល​ប៉ះពាល់​មកលើ​សុខភាព​របស់​មនុស្ស​យើង​គ្រប់រូប​គឺ​ធ្វើឱ្យ​យើង​បាត់បង់​ថាមពល​ក្នុង​ខ្លួន​ពី ១០​ភាគរយ ទៅ ៣០​ភាគរយ​ភ្លាមៗ​បន្ទាប់ពី​យើង​ប៉ះពាល់​ទៅលើ​គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​។​

Chernobyl control room

ការ​ជ្រាបចូល​របស់ វិទ្យុសកម្ម​ទៅក្នុង​រាងកាយ​របស់​យើង​គឺ​មិនបាន​ធ្វើឱ្យ​យើង​ឈឺចាប់​ភ្លាមៗ​ទេ​ប៉ុន្តែ​វា​បាន​ជ្រាប​ចូលទៅ​បំផ្លាញ​ថាមពល​រាងកាយ​និង​ធ្វើឱ្យ មានការ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ស​សៃ​ប្រសាទ​របស់​យើង​ដែល​ធ្វើឱ្យ​យើង​មាន​អាកា​រៈ​ស្ពឹក​ស្រពន់​ចុក​ដៃជើង ឈឺ ចុកចាប់​តាម​សន្លាក់ ឈឺ​សាច់ដុំ​ជាដើម​។

Chernobyl control room

​ពេល​យើង​និយាយ​ទូរស័ព្ទ យើង​យក​វា​មក​ផ្អិ​ប​ជាប់​ត្រចៀក​របស់​យើង​ក៏ដូចជា​ជាប់​នឹង​ខួរក្បាល​ដូច្នេះហើយ​កម្ដៅ​របស់ រលក​វិទ្យុសកម្ម​ជ្រាបចូល​ទៅក្នុង​ខួរក្បាល​យើង​យ៉ាង​ងាយ ហើយ​វា​បាន​ចម្អិន​ខួរក្បាល​របស់​យើង​បន្តិច​ម្តងៗ​។

​បើ​យើង​និយាយ​ទូរស័ព្ទ​ចាប់ពី ១០ នាទី​ឡើងទៅ គឺ​ធ្វើឱ្យ​យើង​ឈឺក្បាល ក្តៅ​ត្រចៀក​មាន​អារ​ម្ម​ណ៏​ឆាប់​មួរ​មៅ​គេង មិន​លក់ ធ្វើឱ្យ​ការចងចាំ​ចុះខ្សោយ ស្ពឹក​ខួរក្បាល ។​ល​។

​ផលប៉ះពាល់​បន្តិច​ម្តងៗ​នេះ​ធ្វើឱ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​អនាគត​ដូចជា កើត​មហារីក​ខួរក្បាល មហារីក​គ្រាប់​ឈាម ថាមពល​រាងកាយ​ចុះខ្សោយ ខ្សោយ​មេជី​វិត​បុរស​រហូតដល់ ៣៥​ភាគរយ ងាយ​ឆ្លង​រោគ​ផ្សេងៗ ហើយ​ចំពោះ​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ធ្វើឱ្យ​ការបង្ក​កំណើត​ខុស​ប្រក្រតី​ដូចជា​កូន​កើតមក​គ្រប់លក្ខណៈ​ជាដើម​៕