បន្ទាប់ពី​ខ្ទាត​ចេញ ពី​ព្រឹត្តិការណ៍​ខ្សែក្រវាត់ សូត្រ ប៊ុន​ធី ជួប​តតាំង​ជាមួយ​ថៃ ចំណូល​ថ្មី​

314
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់​កម្ពុជា សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក ដែល​ខ្ទាត​ចេញ ពី​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នោះ នៅ​រសៀល​ថ្ងៃទី​២១ កក្កដា លើស​ង្វៀន Wurkz របស់​អាស៊ី​អាស​គ្នេ​យ៍ គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ហ្វា ណាំ​ឆៃ ដោយ​គេ​ប្រកួត ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​នេះ​ជា​លើកដំបូង​ហើយ ដែល​អ្នក​ប្រដាល់​ថៃ រូបនេះ ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ តាម​ការគ្រោងទុក​អ្នក​ប្រដាល់​ថៃ​រូបនេះ ត្រូវ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​កម្ពុជា ឡុង សំណាង តែ​មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ពេលនេះ ត្រូវ​ប្ដូរ​ដាក់ សូត្រ ប៊ុន​ធី ឲ្យ​ប្រកួត​វិញ​នោះ ។​

សូត្រ ប៊ុន​ធី និង ហ្វា ណាំ​ឆៃ​

​ប៊ុន​ធី ចិត្ត​មិនសូវ​ធំ​នោះទេ បើ​គេ​ខ្លាំង​ជាង​នោះ គេ​មិនសូវ​វាងវៃ រកក​ល្បិច​ផ្សេង ដើម្បី​វ៉ៃ​គូប្រកួត​ឡើយ តែ​ចិត្ត​គេ​ធ្លាក់ចុះ​តូច​តែម្ដង ។ គេ​ជា​អ្នក​ប្រដាល់ ដែល​ពូកែ​ជង្គង់ និង កែង​របស់គេ វ៉ៃ​ចេញ​បានល្អ និង​រហ័ស​ណាស់ ។ ចំពោះ ហ្វា​ណាំ​ឆៃ មិនមាន​នរណា​ដឹងថា គេ​មាន​របៀប​វ៉ៃ យ៉ាងណា​ឡើយ ។​

​ហ្វា ណាំ​ឆៃ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៣​ដង ឈ្នះ​៦០​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ​១ ដង ។ ចំពោះ សូត្រ ប៊ុន​ធី វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១០៦​ដង ឈ្នះ​៨០​ដង ចាញ់​២២​ដង និង​ស្មើ​ពិន្ទុ​៤​ដង ។ នរណា ជា​អ្នកខ្លាំង ?​។​

​វ៉ាន់ វឿន ម្ចាស់​មេដាយសំរិទ្ធ​ស៊ី​ហ្គេម លើក​ទី​២៩ នៅ​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ​២០១៧ ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ លូ ឡេ (Lou Le) នេះ​ក៏​ជា​លើកដំបូង​ដែរ ដែល​អ្នក​ប្រដាល់​ថៃ រូបនេះ ឆ្លងដែន​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ។​

​លោក ថៃ អ៊ូ ដែលជា​អ្នកដឹកនាំ អ្នក​ប្រដាល់​ថៃ មក​ប្រកួត​នៅ​សង្វៀន អាស៊ីអាគ្នេយ៍ បាន​ឲ្យ​ដឹងថា សម្រាប់​ទម្ងន់ ៥៧ គីឡូក្រាម លូ ឡេ គឺជា​ខ្លា​ក្នុងចំណោម​ខ្លា ។

វ៉ាន់ វឿន និង លូ ឡេ​

​​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៧​ដង ឈ្នះ​៦៦​ដង និង​ចាញ់​១១​ដង ។ រីឯ វ៉ាន់ វឿន វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៩​ដង ឈ្នះ​៦៤​ដង ចាញ់​១៣​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ វ៉ាន់ វឿន ដែល​សព្វថ្ងៃ ព្យាយាម​ហ្វឹកហាត់​ខ្លាំង ក្នុង​ក្រុម​ជម្រើសជាតិ​នោះ អាច​យកឈ្នះ លូ ឡេ បាន​ឬទេ​?​។​

​ជំនួប​រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ សេន កុសល ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ប្រកួត​ជាមួយ សៀវ ង៉ុ​យ មកពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ក្រសួងការពារជាតិ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។ ព្រឿង សុ​ចឺ​ត សមាគម​ប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ ថុល ថេ​ង ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ៕v

ជើង​ខ្លាំង​ដែល​ត្រូវ​ប្រកួត​គ្នា​