បន្ទាប់ពី​ធ្វើឱ្យ​ពិភពលោក​កក្រើក​រួចមក Samsung Galaxy S10| S10+ នឹងត្រូវ​ដាក់ឱ្យ​ក​ម្ម៉​ង់​ទុក​មុន​សម្រាប់​កម្ពុជា​ហើយ​!

365
ចែករម្លែក
  • 11
    Shares

ដោយ: ក្រុមហ៊ុន / ភ្នំពេញ៖ ក្រោយពី​ការដាក់​បង្ហាញ​ជា​សកល​នូវ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10|S10+ ជូន​ដល់​ពិភពលោក​ទាំងមូល​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​ពេលនេះ ក្រុមហ៊ុន​សាម​សុង​ក៏បាន​ប្រកាស​ទទួល​កា​រក​ម្ម៉​ង់​ទុក​មុន (Pre-order) នូវ​កំពូល​ស្មា​ត​ហ្វូ​ន​សេរី S ចុង​ក្រោយនេះ​ចាប់ពី​ថ្ងៃទី ២៣ ខែ​កម្ភៈ ដល់​ថ្ងៃទី ០៥ មីនា ២០១៩ ជាមួយនឹង​ការផ្តល់ជូន​ដ៏​អស្ចារ្យ​ក្នុង​ការដាក់​សម្ពោធ​ជា​ផ្លួ​វ​ការ ក៏ដូចជា​អបអរ​ដល់​ខួប​១០​ឆ្នាំ​របស់ Samsung Galaxy ផងដែរ​។​

​ការផ្តល់ជូន​ពិសេស​សម្រាប់​កា​រក​ម្ម៉​ង់​ទុក​មុន (Pre-order) នេះ​រួមមាន​៖

1/ កាស​ឥត​ខ្សែ Galaxy Buds ដែលមាន​តម្លៃ 129 ដុល្លារ​ដ៏​កាលី​ប​និង​ទាន់សម័យ
2/ ស៊ីម​កាត លេខ​ពិសេស Smart ដែលមាន​តម្លៃ 129 ដុល្លារ​
3/ ជាមួយ​កញ្ចប់​Smart ធំ​ហ្មង ដែល​ប្រើប្រាស់​ឥតគិតថ្លៃ​សម្រាប់​រយៈពេល​រហូតដល់ 52 សប្តាហ៍​ផងដែរ​!

​លោក Seungho Choi នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា “Samsung Galaxy S10|S10+ ពិតជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ទាំង​ក្នុងប្រទេស​កម្ពុជា និង​ពិភពលោក​ទាំងមូល​ចងចាំ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ប្រចាំឆ្នាំ ២០១៩ ព្រមទាំង​ទទួលបាន​នូវ​បទពិសោធន៍​យ៉ាង​អស្ចារ្យ​បំផុត​ដែល​ពុំ​ធ្លាប់មាន​សម្រាប់​រយៈពេល ១០ ឆ្នាំ​ចុង​ក្រោយនេះ​ដោយ​ធ្វើការ​ទាក់ចិត្ត​របស់​អ្នក​ស្រឡាញ់​គាំទ្រ​ទាំងអស់​មិនអាច​ឈរ​រង់ចាំ និង​បង្អង់​យូរ​បានឡើយ​”​។

​លោក​ក៏បាន​បញ្ជាក់​ថែម​ទៀតថា​សម្រាប់​កា​រក​ម្ម៉​ង់​ទុក​មុននេះ​លោកអ្នក​គ្រាន់តែ​កក់​មុន​ត្រឹមតែ $29 តែប៉ុណ្ណោះ ហើយ​សម្រាប់​ការ​មក​ទទួលយក​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​នេះ​គឺ​ចាប់ពី​ថ្ងៃទី​០៦​ដល់ ០៨ ខែមីនា ២០១៩​។​
** គួរ​រំលឹក​ផងដែរ​ថា សម្រាប់​ប្រទេស​កម្ពុជា​យើង​មាន​ជម្រើស ៣ ពណ៌ សម្រាប់​ជ្រើសរើស​ដូចជា​៖ ពណ៌​ស ខ្មៅ និង​បៃតង​។ ដោយឡែក​សម្រាប់​តម្លៃ​វិញ Galaxy S10 ដែលមាន​អង្គ​ផ្ទុក 128GB មានតម្លៃ 899 ដុល្លារ ខណៈដែល Galaxy S10+ ជាមួយនឹង​អង្គ​ផ្ទុក 128GB តម្លៃ 989 ដុល្លារ និង 1,159 ដុល្លារ​សម្រាប់ Galaxy S10+ ដែលមាន​អង្គ​ផ្ទុក 512GB​។
​កម្មវិធី​ពិសេស​នេះ ផ្តល់ជូន​គ្រប់​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​សាម​សុង ដែលមាន​ស្លាក​សំគាល់ “PRE-ORDER HERE” ដែល​ចាប់ផ្តើម​ទទួល​ក​ម្ម៉​ង់​ចាប់ពី​ថ្ងៃទី 23 កុម្ភៈ​ដល់ 05 មីនា​នេះ ដោយ​ស្តុក​ថែម​ជូន​មាន​ចំនួន​កំណត់​។​

​ប្រញាប់​ឡើង​!! មក​ក្លាយជា​ម្ចាស់​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ល្អឥតខ្ចោះ​នេះ​ឱ្យបាន​មុន​ភ្លាម​ទៅ​!​សូមកុំ​ឱ្យ​ឱកាស​នេះ​កន្លងផុតទៅ​!

​ដើម្បី​ជ្រាប​ច្បាស់​ខាងក្រោម​នេះ​គឺជា​លក្ខណៈពិសេសៗ​នៃ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy ទាំង ២ ម៉ូ​ឌែ​ល​៖

  1. Samsung Galaxy S10
  • ប្រើ Android Pie និង​ស្រោប​ដោយ One UI ដំបូង​គេ​
  • បំពាក់​ជាមួយ​អេក្រង់ Infinity-O Display លាត​ធំ​កាន់តែ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ប្រភេទ Dynamic Amoled 6.1 អ៊ី​ញ កោង​ស្អាត ដែល​អាច​បង្ហាញ​ក្នុង​កម្រិត QHD+ និង​កម្រិត Aspect Ratio 19:9
  • បំពាក់​ប្រព័ន្ធ​ការពារ​ទឹក និង​ធូលី IP68
  • មាន​រន្ធ​ដោត​កាស 3.5 mm ជាមួយ​ប្រព័ន្ធ​សំលេង ANK បែប Stereo
  • បំពាក់ Chip Qualcomm Snapdragon 855
  • Ram 6 GB Up, Rom 128 GB Up
  • កាមេរ៉ា​មុខ​10MP
  • កាមេរ៉ា​ក្រោយ 3 គ្រាប់ ទំហំ 12MP (wide angle/ 77 ដឺ​ក្រេ​) + 12MP (telephoto/ 45 ដឺ​ក្រេ​) + 16MP (ultra-wide/ 123 ដឺ​ក្រេ​)
  • ថាមពល​ថ្ម 3400mAh,
  • USB Charge ឬ Wireless Charge
  • Wireless PowerShare អាច​បញ្ចូល​ថ្ម​ទៅឱ្យ Galaxy Buds ឬ Galaxy Watch បាន​ដោយ​មិនបាច់​សាក​ថ្ម​តាម​ខ្សែ​គ្រាន់តែ​ខ្នង​ទល់​ខ្នង​ជាការ​ស្រេច​។​
  • ស្កេ​ន​ម្រាមដៃ​ដោះ​សោរ​នៅលើ​អេក្រង់​ផ្ទាល់​តែម្តង​ដោយ​ប្រើ​ប្រព័ន្ធ Ultrasonic Fingerprint លឿន និង​មាន​សុវត្ថិភាព​ខ្ពស់​!
  1. Samsung Galaxy S10+
  • ប្រើ Android Pie និង​ស្រោប​ដោយ One UI ដំបូង​គេ​
  • បំពាក់​ជាមួយ​អេក្រង់ Infinity-O Display លាត​ធំ​កាន់តែ​ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ប្រភេទ Dynamic Amoled 6.4 អ៊ី​ញ កោង​ស្អាត​ដែល​អាច​បង្ហាញ​ក្នុង​កម្រិត QHD+ និង​កម្រិត Aspect Ratio 19:9
  • បំពាក់​ប្រព័ន្ធ​ការពារ​ទឹក និង​ធូលី IP68
  • រន្ធ​ដោត​កាស 3.5 mm ជាមួយ​ប្រព័ន្ធ​សំលេង ANK បែប Stereo
  • បំពាក់ Chip Qualcomm Snapdragon 855
  • អង្គ​ចងចាំ Ram 6GB រហូតដល់ 12GB, Rom 128 GB និង​បន្ថែម​ក្រៅ​បាន​រហូតដល់ 1TB
  • កាមេរ៉ា​មុខ 2 គ្រាប់​ភ្លោះ 10MP និង​មួយ​គ្រាប់​ទៀត 8MP ប្រភេទ សេន​ស័​រ RGB Depth Len
  • កាមេរ៉ា​ក្រោយ 3 គ្រាប់ ទំហំ 12MP (wide angle/ 77 ដឺ​ក្រេ​) + 12MP (telephoto/ 45 ដឺ​ក្រេ​) + 16MP (ultra-wide/ 123 ដឺ​ក្រេ​)- ថាមពល​ថ្ម 4100mAh, USB Charge ឬ Wireless Charge
  • Wireless PowerShare អាច​បញ្ចូល​ថ្ម​ទៅឱ្យ Galaxy Buds ឬ Galaxy Watch បាន​ដោយ​មិនបាច់​សាក​ថ្ម​តាម​ខ្សែ​គ្រាន់តែ​ខ្នង​ទល់​ខ្នង​ជាការ​ស្រេច​!
  • ស្កេ​ន​ម្រាមដៃ​ដោះ​សោរ​នៅលើ​អេក្រង់​ផ្ទាល់​តែម្តង​ដោយ​ប្រើ​ប្រព័ន្ធ Ultrasonic Fingerprint លឿន និង​មាន​សុវត្ថិភាព​ខ្ពស់​!