​ប៊ី​បឺ​ បបួល​ ថម​គ្រូ​ស ទាត់​គាស់​គម្រប​ដប​​(វីដេអូ)

230
ចែករម្លែក

តារាចម្រៀង​ល្បី​កាណាដា ចា​ស្ទី​ន ប៊ី​បឺ អាយុ ២៥ ឆ្នាំ​បាន​បង្ក​ការភ្ញាក់ផ្អើល​លើ​បណ្តាញ​សង្គម​កាលពី​ដើមរដូវ​ក្តៅ​នេះ នៅពេលដែល​រូបគេ​បបួល​តារា​សម្តែង​ក្នុង​រឿង Mission Impossible ថម គ្រូ​ស វ័យ ៥៦ ឆ្នាំ​ប្រកួត​គ្នា​ដាក់​ទ្រុង​នៅ​សង្វៀន UFC Octagon​។ បើទោះបី​និមិត្តរូប​ចម្រៀង​ប៉ុប​រូបនេះ​ក្រោយមក​បាន​ដក​ពាក្យសម្តី​នេះ​ចេញ​វិញ​ក៏ដោយ ក៏ប៉ុន្តែ​រូបគេ​នៅតែ​មិន​បោះបង់ចោល​នូវ​គំនិត​ក្នុងការ​ប្រយុទ្ធ​គ្នា​ជាមួយនឹង​តារា​សម្តែង​ហូលីវូដ​ល្បីល្បាញ ដែល​ល្បី​ខាង​សម្តែង​គ្រោះថ្នាក់​រូបនេះ​។​

View this post on Instagram

I nominate Tom cruise and Hailey Bieber

A post shared by Justin Bieber (@justinbieber) on

​តារាចម្រៀង​និមិត្តរូប​យុវវ័យ​រូបនេះ​បាន​ចូលរួម​ក្នុងការ​ប្រជែង​ទាត់​គម្រប​ដប​ដែល​កំពុង​ល្បី​ខ្លាំង​នៅ​រដូវក្តៅ​នេះ ដោយ​ចាប់ផ្តើម​នូវ​ការ​បបួល​ប្រឈមមុខគ្នា​ជា​លើក​ទី​ពីរ​ជាមួយ​ថម គ្រូ​ស​។ តារាចម្រៀង​រូបនេះ​បាន​បង្ហោះ​វីដេអូ​ខ្លួនឯង​កំពុង​ទាត់​គាស់​គម្រប​ដប​មួយ បន្ទាប់ពី​និយាយថា “​នេះ​អាចជា​ក្បាល​របស់​ថម គ្រូ​ស​”​។ នៅក្នុង​ចំណងជើង​សរសេរ​នៅ​ខាងក្រោម​វីដេអូ​នោះ ប៊ី​បឺ​បាន​បបួល​ប្រពន្ធ​ខ្លួនឯង គឺ​តារា​បង្ហាញ​ម៉ូត ហៃ​លី ប៊ី​បឺ (​ហៅ​ក្រៅ​ថា ប​ល​វីន​) និង​តារា​សម្តែង​ក្នុង​រឿង Top Gun ថម គ្រូ​ស ឱ្យចូល​រួមជាមួយ​ការ​ប្រជែង​ទាត់​គម្រប​ដប​នេះដែរ​។​

​សកម្មភាព​ប្រឈមមុខគ្នា​ដ៏​កំប្លែង​រវាង​តារាចម្រៀង​ប៉ុប​វ័យ ២៥ ឆ្នាំ និង តារា​ហូលីវូដ​ដែលមាន​វ័យចាស់​ជាង​ប៊ី​បឺ ៣១ ឆ្នាំ បាន​កើតឡើង​កាលពី​ខែមិថុនា នៅពេល​ប៊ី​បឺ​និយាយថា រូបគេ​ចង់​បបួល​ថម គ្រូ​ស វ៉ៃ​គ្នា​ដាក់​ទ្រុង​៕ ដោយ៖ កញ្ញាដាលីស

ប៊ី​បឺ​បបួល​ថម​គ្រូ​សទាត់​គាស់​គម្រប​ដប