បន្ទាប់ពី​បែកធ្លាយ​ស្នេហា​ត្រីកោណ​តាម​ហ្វេ​ស​ប៊ុ​កៈ​សម្តេចនាយក​រដ្ឋមន្ត្រី​ស្នើ​ផ្លាស់ប្តូរ​អភិបាលខេត្ត​បន្ទាយមានជ័យ​

1194
ចែករម្លែក
លោកសួនបវរ

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​លិខិត​ទូលថ្វាយ​ព្រះមហាក្សត្រ ស្នើ​ផ្ទេរ​ភារកិច្ច​លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ឲ្យ​មក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដើម្បី​ទទួល​ភារកិច្ច​ថ្មី និង​ស្នើ​តែងតាំង​លោក​អ៊ុំ រាត្រី ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក សួន បវរ​។ នេះ​បើ​យោងតាម​លិខិត​ចុះ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩ របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ទូលថ្វាយ​ព្រះមហាក្សត្រ​។​ចំណែកពិធីផ្ទេរតំណែងនឹងប្រព្រឹត្តធ្វើនៅព្រឹកថ្ងៃ១០ខែឧសភាក្រោមអធិបតីភាពសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
​ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​ស្នើសុំ​ផ្ទេ​របញ្ចូល​លោក គឹ​ង វណ្ណៈ​ ពី​ឋានន្តរស័ក្តិ​ក​តិ​ឧ​ត្ត​មសេនីយ៍​ឯក នៃ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា មកជា​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រីថ្នាក់​លេខ​២ នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ដើម្បី​មាន​ឧ​ប​និ​ស្ស័យ​តែងតាំង​មុខតំណែង​ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​។

លោកអ៊ុំរាត្រីដែលទទួលការតែងតាំងជាអភិបាលខេត្តជំនួសលោកសួនបវរ


​សូមជម្រាបថា លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​ត្រូវ​បានស្នើ​ផ្ទេរ​ភារកិច្ច​នេះ គឺ​បន្ទាប់ពី​មាន​ស្ត្រី​ម្នាក់​បានចេញ​មុខ​តវ៉ា​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ កាលពីពេល​ថ្មីៗនេះ ដើម្បី​ទាមទារ​ឲ្យ​លោក​សួន​បវរ​ទទួលខុសត្រូវ​លើ​រូបនាង​ដែលជា​ស្រី​កំណាន់​និង​រួមរស់​ជាមួយគ្នា​នាពេល​ក​កន្លងមក​។ ក្រៅពី​តវ៉ា​នៅមុខ​សាលាខេត្ត ស្ត្រី​រូបនោះ​ក៏បាន​បង្ហោះ​រៀបរាប់​រឿង​ស្នេហា​លួចលាក់​ជាមួយ​លោក​សួន បវរ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថែម​ទៀតផង​៕​សរន/Ha

#