បន្ទាប់ពី​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល​២ បើក ចរាចរណ៍​នៅ​តំបន់​ចូល​ផ្សារ​ទំនើប​មមាញឹក​ខ្លាំង​

1426
ចែករម្លែក
  • 205
    Shares

ដោយ​: ច្រាយ ចំណាន / ភ្នំពេញ​: ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន កំពុង​នាំគ្នា​សម្រុក​ទៅ​កម្សាន្ត​នៅ​ផ្សារ​ទំនើប​អ៊ី​អន ម៉​ល​២ (AEON MALL2) ដែល​ធ្វើ​ឲ្យ​ផ្លូវ​ចូលទៅ​កាន់​ផ្សារ​ទំនើប​នេះ មានការ​កកស្ទះ​ចរាចរ​គិត​ចាប់តាំងពី​ថ្ងៃ​ផ្សារ​នេះ បើក​ដំណើរការ​រហូតមកដល់​ថ្ងៃទី​២ មិថុនា​នេះ​។ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ដ៏​ធំ​នេះ បាន​បើក​ដំណើរការ​កាលពី​ថ្ងៃទី​៣០ ឧសភា​កន្លងមកនេះ​។ ផ្សារ​ទំនើប​នេះ ស្ថិតក្នុង​ខណ្ឌ​សែន​សុខ​។​

​តើ​អ្វី​នៅ​ពីក្រោយ​ភាពជោគជ័យ​នៃ​ផ្សារ​ទំនើប​នេះ លោក លាង​គង់ យិន ស្ថាបនិក​និង​ជា​អគ្គនាយក​គេហទំព័រ Propertyarea.asia បាន​លើកឡើងថា ភាពជោគជ័យ​នេះ​មិនមែនជា​រឿង​ចៃដន្យ​នោះទេ ប៉ុន្តែ​អ្នកវិនិយោគ​ជប៉ុន​ជា​អ្នកវិនិយោគ​ដែលមាន​ភាព​ឆ្លាត​វៃ​បំផុត ព្រោះ​មុន​បើក​ផ្សារ​ទំនើប​AEON MALL1 និង​AEON MALL2 ។ ពួកគេ​បាន​សិក្សា​ពី​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​។ សិក្សា​ពី​ចំណុច​ខ្វះខាត​ដែល​ផ្សារ​ទំនើប​ក្នុងស្រុក​មិនទាន់​បំពេញបាន និង​សិក្សា​ពី​លក្ខ​ខ័​ណ្ឌ​សេដ្ឋកិច្ចសង្គម និង​ចំណង់​ចំណូលចិត្ត​របស់​ប្រជាពលរដ្ឋ​រួចហើយ ទើប​ពួកគេ​សម្រេចចិត្ត​បោះទុន​វិនិយោគ​រាប់រយ​លាន​ដុល្លារ ដើម្បី​ដំណើរការ​ផ្សារ​ទំនើប​របស់ខ្លួន​នៅ​កម្ពុជា​។​

លោក​បន្តថា “​កំណើនសេដ្ឋកិច្ច​កម្ពុជា បានធ្វើ​ឲ្យ​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កើនឡើង ដែល​ធ្វើ​ឲ្យ​កំលាំង​ទិញ​បាន​កើន​ឡើងជា​ស្វ័យប្រវត្តិ​។ នេះ​ក៏​ជា​កត្តា​សំខាន់​មិនអាច​ខ្វះ​បាន ដើម្បី​កសាង​មូលដ្ឋាន​វិនិយោគ​របស់​ពួកគេ​នៅ​កម្ពុជា​ផងដែរ​”​។​លោក​បន្តថា “​អ្នកវិនិយោគ ពួកគេ​មិន​ទៅកាន់​ប្រទេស​ក្រីក្រ ដែល​សេដ្ឋកិច្ច​ស្ថិតក្នុង​ឳ​ន​ភាព​នោះទេ ព្រោះ​ពួកគេ​ស្វែងរក​ប្រាក់ចំណេញ បើ​មិន​ចំណេញ​តើ​ពួកគេ​អាច​ចំណាយ​ទុនវិនិយោគ​រាប់រយ​លាន​ដុល្លារ​ឬទេ​”​។​

​លោក​លាង​គង់ យិន​បាន​បន្តថា ការបើក​ផ្សារ​ទំនើប​AEON MALL1 និង​AEON MALL2​បាននិងកំពុង​ធ្វើ​ឲ្យ​ផ្សារ​ទំនើប​ក្នុងស្រុក​ប្រឈម​បញ្ហា​ជាច្រើន​ផងដែរ ។​ជាក់ស្តែង​ស្តង់​នៅ​ផ្សារ​ទំនើប​CITY MALL​បាន​បិទទ្វារ​ជាច្រើន និង​ផ្សារ​ទំនើប​សូរិយា ម៉​ល​(Soriya Mall)​បានរៀបចំ​កែលំអរ​ឡើងវិញ ដើម្បី​ទ​បប់​ស្កា​ត់រលក​នៃ​ភាព​ប្រកួតប្រជែង​នេះ​។ លោក​បន្តថា ផ្សារ​ទំនើប​AEON និ​មួយៗ​ប្រៀបដូចជា​រមណីយដ្ឋាន​មួយ ដែល​ផ្តល់នូវ​ទំនិញ សេវាកម្ម និង​កន្លែង​កំសាន្ត​ដ៏​សម្បូរបែប​និង​ធ្វើ​ឲ្យ​អតិថិជន​ភាគច្រើន​ដែល​ធ្វើដំណើរ​ទៅកាន់​ផ្សារ​ទំនើប​នេះ មិនអាច​ដើរ​បាន​គ្រប់​ទីកន្លែង​ដែល​ស្ថិតក្នុង​ផ្សារ​ទំនើប​និ​មួយៗ​ផង​។​

​នៅ​ឆ្នាំនេះ​ផ្សារ​ទំនើប​តូចធំ​ចំនួន​១៣​ទៀត គ្រោង​បើក​ដំណើរការ​នៅ​ទីក្រុង​ភ្នំពេញ ដែល​ធ្វើ​ឲ្យ​អ្នកជំនាញ​ហៅ​ឆ្នាំ​២០១៨​នេះ​ថា “​ជា​ឆ្នាំ​នៃ​ផ្សារ​ទំនើប​”​។​

​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia អ្នកនាង​អាន សុធី​តា​បាន​ថ្លែងថា ការកើនឡើង​នូវ​ផ្សារ​ទំនើប​ក្នុង​ក្រុងភ្នំពេញ​មិនទាន់មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះទេ ប៉ុន្តែ​ប្រសិនជា​ផ្សារ​ទំនើប​បើក​ច្រើន​ដូច​ឆ្នាំនេះ ចំនួន​ផ្គត់ផ្គង់​ផ្សារ​ទំនើប​អាច​លើសពី​តម្រូវការ​។ អ្នកនាង​បន្តថា កំនើន​អំណាច​នៃ​ការទិញ​បាន​ទាក់ទាញ​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ កាន់តែច្រើន​ចាប់អារម្មណ៍​ផ្សារ​ទំនើប​នៅ​កម្ពុជា ដោយសារ​ការវិនិយោគ​ផ្សារ​ទំនើប​ទទួលបាន​ផលចំណេញ​ខ្ពស់​ពី​ការវិនិយោគ​។​

​អ្នកនាង​បន្តថា “​ផ្សារ​ទំនើប​ទាំងនេះ​បាន​ចាប់យក​ទីតាំង និង​ចំណែក​អតិថិជន​ខុសៗ​គ្នា ដែល​ធ្វើ​ឲ្យ​ភាព​ប្រកួតប្រជែង​មិនមាន​ភាពខ្លាំង​ក្លា​ទេ​”៕ ល​