បន្ទាប់ពី​មើល​រឿង​សិច​រួចៈ​ក្មេងប្រុស​អាយុ​១៥​ឆ្នាំ ចាប់រំលោភ​កុមារី​អាយុ​បួន​ឆ្នាំ​

14129
ចែករម្លែក
  • 162
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កុមារា​អាយុ​១៥​ឆ្នាំ​ត្រូវ​ប៉ូលិស​ចាប់​តាម​ពាក្យបណ្តឹង​ឪពុកម្តាយ​កុមារី​អាយុ​៤​ឆ្នាំ​ពីបទ​រំលោភ​សេពសន្ថវៈ​បានសម្រេច​ប្រព្រឹត្ត​កាលពី​រសៀល​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៨​នៅ​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ។​

ក្មេងប្រុសជាប់សង្ស័យ

លោក​សារ៉េត វិ​សេដ្ឋ​អធិការរង​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹងថា​ក្មេង​ជាប់​សង្ស័យ ឈ្មោះ ធឿន ធឿ​ត ហៅ​ឆ្លូញ អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ឃុំ​កកោះ ស្រុក​ម៉ោង​ប្ញ​ស្សី មក​ស្នាក់នៅ​ធ្វើក​ម្មករ ភូមិ​-​ឃុំ​ខាងលើ ។​ចំណែក​ក្មេងស្រី​រងគ្រោះ​មក​រស់នៅ​ជាមួយ​ឪពុកម្តាយ​ដែល​ធ្វើក​ម្មករ ។​

មូលហេតុ​ដំបូង​គឺ​ជនសង្ស័យ​និង​ជនរងគ្រោះ​បាន​លេង​លើផ្ទះ​តែ​ពីរ​នាក់​និង​មើល​ទូរស័ព្ទដៃ​រឿង​សិច​តុក្កតា​កើតមាន​អារម្មណ៍​ផ្លូវភេទ​ក៏​ចាច់​រំលោភ​ក្មេងស្រី​រងគ្រោះ​តែម្តង​។​ក្រោយ​ចាប់រំលោភ​រួច​ក្មេងស្រី​រងគ្រោះ​បាន​ចុះពីលើផ្ទះ​មក​ប្រាប់​ឪពុកម្តាយ​និង​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បួរ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បញ្ជូនមក​អធិការនគរបាល​ស្រុក​ភ្នំព្រឹក កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ផ្តន្ទាទោស​តាម​នីតិ​វិ​ច្បាប់​៕SRN

#