បន្ទាប់ពី​រកបាន​បី​គ្រាប់ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ អះអាងថា នេះ​គឺជា​មូលហេតុ ដែល​ជូ​វិនទុ​ស​ចង់បាន​

252
ចែករម្លែក
  • 1
    Share

​ភ្លាមៗ​ក្រោយពី​រកបាន​៣​គ្រាប់​ម្នាក់ឯង ជួយ​ឲ្យ​ក្រុម ជូ​វិនទុ​ស (Juventus) ឆ្លងទៅ​វគ្គ ៨​ក្រុម​ចុងក្រោយ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) បានប្រកាសថា “​នេះ​គឺជា​មូលហេតុ​ដែល​ក្លិប ជូ​វិនទុ​ស ទិញ​ខ្ញុំ​”​។​
​ ​
ក្នុង​រាត្រី​ដ៏​សោមនស្ស​នៅ​ទីក្រុង​ទូ​រី​ន រ៉ូ​ណា​ល់​ដូ រកបាន​៣​គ្រាប់​ម្នាក់ឯង ដើម្បី​កែប្រែ លទ្ធផល បន្ទាប់ពី​ចាញ់​ក្រុម​អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​( Atletico Madrid) ២-០ នៅ​ជើង​ទី​១ និង​បន្ត​ក្តី​សុបិន​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​បន្តទៀត​។​
​ ​
​រ៉ូ​ណា​ល់​ដូ តែ​ត​បញ្ចូល​ទី​ពីរ​គ្រាប់​និង​បន្ថែម​១​គ្រាប់​ទៀត​ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី នៅសល់​៤​នាទី​ចប់​ការប្រកួត​។ នៅពេលនេះ រ៉ូ​ណា​ល់​ដូ ស្ថិតក្នុង​ដំណើរ​ឆ្ពោះទៅរក ការលើក​ពាន​ឆេ​ម​ពាន​លី​ក​ជា​លើក​ទី​៤​ជាប់​គ្នា ស្របពេល​អតីត​ក្លិប រៀល ម៉ា​ឌ្រី ត្រូវ​ក្រុម អាសា​ក់ ទម្លាក់​ចេញពី​ព្រឹត្តិការណ៍​នេះ​កាលពី​សប្តាហ៍​មុន​។​
​ ​
រ៉ូ​ណា​ល់​ដូ បាន​និយាយថា “​វា​ត្រូវតែ​ជា​រាត្រី​ពិសេស ហើយ​វា​ពិតជា​យ៉ាងនេះ​។ នេះ​គឺជា​ស្មារតី ដែល​អ្នកត្រូវការ​នៅពេល​ប្រកួត​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​”​។​
​ ​
នេះ​គឺជា​គ្រាប់​បាល់​ហ៊ែ​ទ្រិ​ក​លើក​ទី​៨​របស់​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​នៅ​ក្របខណ្ឌ​បាល់ទាត់​កំពូល​នេះ និង​ជា​គ្រាប់​បាល់​ហ៊ែ​ទ្រិ​ក​លើកដំបូង​ជាមួយ​ក្រុម Juventus ចាប់តាំងពី ផ្ទេរ​ពី​ក្លិប Real Madrid ក្នុងតម្លៃ​១០០​លាន​ផោន​កាលពី​រដូវ ក្តៅ​ឆ្នាំមុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​