បន្ទាប់​មានការ​ចោទប្រកាន់​មន្ត្រី​ភូមិបាល​ម្នាក់​បាន​បំភ្លឺ​ជូន​អ្នកសារព័ត៌មាន​

234
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មាន​ករណី​មួយ​ត្រូវ​ប្រជាពលរដ្ឋ​ចំនួន​២​នាក់​តំណាងឱ្យ​ពលរដ្ឋ​ជាង​១០​គ្រួសារ​រស់នៅ​ភូមិ​ប៉ា​លហាល​សង្កាត់​ប៉ា​លហាល​ក្រុង​ព្រះវិហារ​ដោយបាន​ចោទប្រកាន់​មកលើ​លោក​ភូមិបាល​ក្រុង​ព្រះវិហារ​ម្នាក់​ថា​បាន​ស៊ី​ញ៉េ​ដីធ្លី​យកលុយ​រាប់ពាន់​ដុល្លារ​និង​គំរាមកំហែង​ប្រជាពលរដ្ឋ​ថែមទៀត​។​

កាលពី​ព្រឹក​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩​លោក​សាន់​ប្រុស​ប្រធាន​ភូមិបាល​និង​សំណង់​ក្រុង​ព្រះវិហារ​បាន​ឆ្លើយបំភ្លឺ​ជូន​អ្នកសារព័ត៌មាន​ឱ្យដឹងថា​លោក​ពិតជា​មិនបាន​ប្រព្រឹត្ត​ដូចដែល​ពាក្យ​ប្រជាពលរដ្ឋ​ដែល​បាន​ចោទប្រកាន់​ខាងលើ​នោះទេ​។​លោក​សាន់​ប្រុស​បាន​បន្តទៀតថា​ការចុះវាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដូចជា​ផ្ទេរ​កម្ម​សិទ្ធ​លក់ដូរ​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ​នោះ​លោក​តម្រូវឱ្យ​ពលរដ្ឋ​បង់ពន្ធ​តាម​ប៉ា​រ៉ែ​តែប៉ុណ្ណោះ​លោក​មិនបាន​កំរាម​កំហែង​ដល់​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះឡើយ​។​

​ជាក់ស្តែង​បងស្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩​មាន​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​មក​ចុះឈ្មោះ​បញ្ជី​ក្បាលដី​ដូចជា​ការផ្ទេរ​សិទ្ធ​ពីមួយ​ទៅមួយ​ដោយ​បងស្រី​ឆ្លើយថា​មិនមាន​ការ​កំរាម​កំ​ហែល​នោះទេ​។​បងស្រី​បាន​បន្តទៀតថា​អ្វីដែល​គាត់​ជូន​នោះ​ទៅតាម​សទ្ធា​របស់​ពួ​ង​គាត់​តែប៉ុណ្ណោះ​មិនមាន​ដូច​គេ​បាន​និយាយ​នោះទេ​។​លោក​ប្រធាន​ភូមិបាល​តម្រូវឱ្យ​បង់ពន្ធ​ទៅតាម​ប៉ា​រែ​ន​ប៉ុណ្ណោះ​៕S/​