បន្ទាយមានជ័យ​បន្តដំណើរ​រួមគ្នា​ឆ្ពោះទៅ​ដណ្តើម​ជ័យជំនះ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក

749
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន សមាជិក​គណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ឧបនាយករដ្ឋមន្ត្រី តំណាងរាស្ត្រ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​គណបក្ស ឈាន​ឆ្ពោះទៅ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ និង​ប្រកាស​ផ្ទេរ​ភារកិច្ច​ប្រធាន​គណបក្ស​ខេត្តបន្ទាយមានជ័យ ដែលមាន​សមាជិក​~​សមាជិកា​ចូលរួម​ជិត​១.០០០​នាក់ នៅ​សាលប្រជុំ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ​។

​ក្នុងឱកាស​នោះ លោក សួន បវរ អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ បាន​រាយការណ៍​សង្ខេប​ពី​លទ្ធផល​ការងារ​។ តម​ក ក៏មាន​ការផ្ទេរ​តំណែង​ប្រធាន​នេះ ជូន​លោក អ៊ុ រាត្រី​។ និង​ការអាន​សេចក្តីសម្រេច​របស់​គណ​បក្ស ប្រកាស​សមាសភាព​ក្រុមការងារ​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត ថ្នាក់ស្រុក​ក្រុង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​មូលដ្ឋាន​នានា ។​

​លោក អ៊ុ រាត្រី ប្រធាន​ថ្មី​នៃ​គណៈកម្មាធិការ​គណបក្ស​ខេត្តបន្ទាយមានជ័យ បាន​ឡើង​ប្តេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​បំពេញ​ការ​តាម​តួនាទី​ភារកិច្ច​ប្រកបដោយ​ដោយ​ការទទួលខុសត្រូវ ដោយ​អនុវត្ត​គោលនយោបាយ​គណបក្ស​អោយបាន​លទ្ធផល​និង​ប្រសិទ្ធភាព​ខ្ពស់​។​

​ក្នុងឱកាស​នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន បាន​មានមតិ​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ជូនពរ​ពី សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស សម្តេច​ក្រឡាហោម ស ខេង និង​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ អនុប្រធាន​គណបក្ស​។​

​បាន​ឯកភាព ទាំងស្រុង លើ​លទ្ធផល និង​ទិសដៅ​ការងារ​បន្ត និង​សូម​កោត​ស​សើរ និង​វាយ​តំលៃ​ខ្ពស់​ចំពោះ​គណបក្ស​គ្រប់ផ្នែក អាជ្ញាធរ​ដែនដី សមត្ថកិច្ច​គ្រប់​ថ្នាក់ កងកំលាំងប្រដាប់អាវុធ យោធា នគរបាល កងរាជអាវុធហត្ថ ប្រជាពលរដ្ឋ​ដែល​រក្សាបាន​នូវ​ស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ចូលរួម​ថែរក្សា​បាន​នូវ​សុខសន្តិភាព សណ្តាប់ធ្នាប់​សង្គម ទប់ស្កាត់បាន​នូវ​ការប៉ុនប៉ង​ធ្វើ​បដិវត្ត​ពណ៌ ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដឹកនាំ​សម្តេច​តេ​ជោ ហ៊ុន សែន ពី​សំណាក់​ពួក​អគតិ -​អមិត្ត និង​បាន​ចូលរួម​ធ្វើ​ការងារ​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះធម្មជាតិ​ពិសេស​ខ្យល់​កន្ត្រាក់​។

​ចុងក្រោយ បាន​សំណូមពរ​ដល់​ឲ្យ​បន្ត​កសាង​ពង្រឹង​បក្ស ឲ្យ​បាន​រឹងមាំ​ដោយ​ផ្សារភ្ជាប់​ជាមួយ​ប្រជាជន​លេ​ី​ក​កម្ពស់​ផលប្រយោជន៍​ប្រជាជន និង​បន្ត​ពង្រឹង​ការឯកភាព​ផ្ទៃក្នុង ទស្សន​: គោលជំហរ សកម្មភាព កំណែទម្រង់​ស៊ីជម្រៅ ប្រកបដោយ​ប្រសិទ្ធភាព និង​បន្តដំណើរ​រួមគ្នា​ឆ្ពោះទៅ​ដណ្តើម​ជ័យជំនះ​ជូន​គណបក្ស ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ខាងមុខ​៕ ល​