បន្ទាយមានជ័យ​ព្រួយបារម្ភ​កង្វះ​ទឹក​ធ្វើស្រែ​ប្រាំង​ទឺ​ក​ផឹក​និង​ទឹក​ប្រើប្រាស់​

818
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​នៅ​គោលដៅ​នៃ​ភូមិ​ឃុំ​ស្រុក​ក្រុង​ខ្លះ​នៅ​ខេត្តបន្ទាយមានជ័យ​បានបង្ហាញ​ពី​ការព្រួយបារម្ភ​កង្វះ​ទឹក​ធ្វើស្រែ​ប្រាំង​និង​កង្វះ​ទឺ​ក​ផឹកទឹក​ប្រើប្រាស់​សម្រាប់​មនុស្ស​សត្វ​នា​រដូវប្រាំង​ឆ្នាំ​២០១៨២០១៩​នេះ​។​

​ថ្ងៃទី​៨​ខៃ​ធ្នូ​ឆ្នាំ​២០១៨​នៅ​សាលប្រជុំ​សាលាខេត្ត​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ស្តីពី​ការ​កង្វះ​ទឹក​ធ្វើស្រែ​ប្រាំង​និង​កង្វះ​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​សត្វ​ពា​ហ​នះ​បរិភោគ​។​នេះ​បើ​យោង​ការ​ឱ្យដឹងពី​មន្ត្រី​អាជ្ញាធរ​ដែនដី​ភូមិ​ឃុំ​ស្រុក​ខេត្ត​មន្ត្រី​ជំនាញ​និង​មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​អោយដឹង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ចុង​សន្តា​ហ៍​មុន ។​

​លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និយាយថា : ប្រជាពលរដ្ឋ​នៅ​ស្រុក​ខ្លះ​បាន​នឹង​កំពុង​ប្រឈម​នឹងខ្វះ​ទឹក​បរិភោគ​និង​ប្រើប្រាស់​សម្រាប់​មនុស្ស​និង​ខ្វះ​ទឹក​សម្រាប់​សត្វ ក៏ដូចជា​ខ្វះ​ទឹក​ស្រោចស្រព​សម្រាប់​ដំណាំ​បន្លែបង្ការ និង​ដំណាំ​ស្រូវប្រាំង ហើយ​ត្រូវការ​និង​ត្រូវបាន​អាជ្ញាធរ​និង​ផ្នែក​ជំនាញ​កំពុង​ជួយ​អន្តរា​គម​ន៌​ដោះស្រាយ​បណ្តើរៗ​។​

​លោក​អភិបាលរង​ខេត្ត​បាន​បន្តទៀតថា​:​ដើម្បី​ផ្គត់ផ្គង់​ទឹក​ឲ្យ​បានល្អ​សំរាប់​ប្រើ​ប្រចាំថ្ងៃ​កុំ​ឲ្យ​ជួប​ការលំបាក​នៅ​ថ្ងៃមុខ​នោះ​ចំពោះ​ការធ្វើ​ស្រែប្រាំង មន្ទីរ​ធនធានទឹក​និង​អាជ្ញាធរ​ដែនដី សូម​ធ្វើ​ការកំណត់ រក្សា​ទឹក​សម្រាប់​ប្រើប្រាស់​និង​បរិភោគ និង​ទឹក​ទុក​ស្រោចស្រព​ស្រែប្រាំង និង​ដំណាំ​បន្លែ នា​រដូវប្រាំង​ក្នុង​ឆ្នាំ​២០១៨​និង​ឆ្នាំ​២០១៩ នេះ ។​

​មន្ត្រី​អាជ្ញាធរ​និង​ជំនាញ​ធនធានទឹក​អោយដឹងថា ក្នុង​រដូវប្រាំង​នេះ ស្រុក​ដែល​ប្រឈម និង​បាន​ខ្វះ​ទឹក​ស្រ​ច​ស្រព​មាន​ខាង​ក្រម : -​ស្រុក​ភ្នំស្រុក​តម្រូវ​ឲ្យ​ធ្វើស្រែ​ប្រាំង​មាន​ចំនួន​៧.០០០​ហិកតា ។ ២-​ស្រុក​ព្រះនេត្រព្រះ​តម្រូវ​ឲ្យ​ធ្វើស្រែ​ប្រាំង​មាន​ចំនួន​២.០០០​ហិច​តា​។​៣- ក្រុង​សិរីសោភ័ណ​តម្រូវ​ឲ្យ​ធ្វើស្រែ​ប្រាំង​មាន​ចំនួន​២.៥០០​ហិកតា​។

​៤- ស្រុក​ថ្មពួក តម្រូវ​ឲ្យ​ធ្វើស្រែ​ប្រាំង​មាន​ចំនួន​២០០​ហិកតា​។​-​ក្រុង​ប៉ោយ​ប៉ត​តម្រូវ​ឲ្យ​ធ្វើស្រែ​ប្រាំង​មាន​ចំនួន​២០០​ហិកតា​។​-​ស្រុក​អូរជ្រៅ​តម្រូវ​ឲ្យ​ធ្វើស្រែ​ប្រាំង​មាន​ចំនួន​២០០​ហិកតា​។​-​ស្រុក​ស្វាយចេក​តម្រូវ​ឲ្យ​ធ្វើស្រែ​ប្រាំង​មាន​ចំនួន​២០០​ហិកតា​។​.

​លោក ចាន់​យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឺ​ក​និង​ឧតុនិយម កិច្ចប្រជុំ​នោះ​គោលបំណង​កំណត់​លទ្ធភាព​ទឹក​នៅក្នុង​ខេត្តបន្ទាយមានជ័យ​សម្រាប់​បម្រើ​ឲ្យ​ការស្រោចស្រព​ដំណាំ​ស្រូវប្រាំង​២០១៨- ១៩ និង​ករណី​ការផ្គត់ផ្គង់​ប​ន្សុ​ត​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​សម្រាប់​មនុស្ស សត្វ​និង​ដំណាំ ៕S/