បន្ទាយ​កណ្តាល​ទឹក​ដែល​អង់គ្លេស​សង់​ការពា​រ​អធិរាជ​ណាប៉ូឡេអុង​ត្រូវគេ​ដាក់​ដេញថ្លៃ​

1170
ចែករម្លែក

​បន្ទាយ​កណ្តាល​ទឹកជា​ប្រវត្តិ សាស្ត្រ​មួយ កំពុង​ត្រូវគេ​ដាក់​ដេញថ្លៃ​ក្នុងតម្លៃ​ថោក​ជាង​ផ្ទះល្វែង មាន​បន្ទប់ គេង​មួយ​នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស អង់គ្លេស ទៅទៀត ។​
​ ​
​បន្ទាយ ស្តេ​ក រ៉ុ​ក (Stack Rock Fort) ដែលមាន​ភូមិសាស្ត្រ​ស្ថិតនៅ កណ្តាល​ទឹក នៅ​មី​ល​ហ្វ​ដ ហា​វិ​ន (Milford Haven) សង្កាត់​ផេ​ម​ប្រូ​ក​សៀ (Pembrokeshire) វ៉េ​លស៍ ត្រូវបាន កសាងឡើង ដើម្បី​ការពារ​ចក្រភព អង់គ្លេស ពី​ការឈ្លានពាន​ពី​សំណាក់ អធិរាជ​ណាប៉ូឡេអុង ទី​៣ របស់​បារាំង​។​
​ ​
​ដោយមាន​កម្ពស់​បី​ជាន់ និង មាន​កាំជណ្តើរ​កាច់​ឡើងទៅ​ជាន់ នីមួយៗ មាន​បន្ទប់​បាញ់កាំភ្លើង​ធំ ព្រម ទាំង​កន្លែង​ដាក់​គ្រែ​ទាហាន​ដេក​ជា​ជួរ បន្ទាយ​ដែល​សាងសង់​នៅ​ចន្លោះ​ឆ្នាំ ១៨៥០-១៨៥២ ខាងលើនេះ អាចឱ្យ អ្នក​គយគន់​ទេសភាព​យ៉ាង​ស្រស់ស្អាត ប្រៀបដូចជា​ឋានសួគ៌ ។​
​ ​
​យោងតាម​រដ្ឋបាល​ចុះបញ្ជី ដីធ្លី និង​អចលនទ្រព្យ​របស់​ចក្រ​ភព អង់គ្លេស បានឱ្យដឹងថា តម្លៃ​ផ្ទះ​ក្នុង ទីក្រុង​ឡុង​ដ៍ ជា​មធ្យម​មួយ​៦៣០.០០០ ដុល្លារ​អាមេរិក ហើយ​តម្លៃ​ជា​មធ្យម នៅ​វ៉េ​លស៍ មួយ ២០០.០០០​ដុល្លារ អាមេរិក ៕ ប្រែ​សម្រួល​: ខុម​

#