បន្ទាយ​សត្វ​ស្លាប​ព្រែក​ទាល់​កើន​ចំនួន​កូន​ទា​ហ៊ាន​

1694
ចែករម្លែក
  • 1
    Share

ដោយ:មូល​សម្បត្តិ/ភ្នំពេញ ៖ ​មន្ត្រី​បរិស្ថាន​ខេត្តបាត់ដំបង​បាន​និយាយថា ​ព្រែក​ទាល់​ដែលជា​ដែន​អភិរក្ស​សត្វ​ស្លាប​មួយ​នៅ​កណ្តាល​បឹង​ទន្លេសាប​ បាន​នឹង​កំពុង​កើនឡើង​នូវ​សត្វ​ស្លាប​យ៉ាងច្រើន​មកដល់​ឆ្នាំ២០១៨​នេះ​។​

លោក ​កប បូរ៉ាន់ ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង​បានឲ្យ​រស្មី​កម្ពុជា​ដឹងថា ​ចំនួន​បក្សី​បាន​កើន​៣០%​បើ​ធៀប​ទៅនឹង​២​ឆ្នាំមុន​ ​ដោយសារ​ទីនេះ​វា​បាន​ប្រមូលផ្តុំ​សត្វ​នានា​មក​រស់នៅ​នេះ ដែល​សំបូរ​ត្រី​ជា​ចំណី​របស់​វា​។ ​ហើយ​វា​បាន​កើន២០%​បានមកពី​ការបន្ត​ពូជ​កើតជា​កូន ធ្វើ​សំបុក​រស់នៅ​ទីនេះ​តែម្តង​។ ​ឆ្នាំនេះ​ព្រែក​ទាល់​ស្ងប់ស្ងាត់​ស្ទើរតែ​គ្មាន​បទល្មើស​ទាំង​ការ​លួច​ចូល​យក​ពង​សត្វ​និង​លួច​ចូលចាប់​ត្រី​ក្នុង​ដែន​ការពារ​។​

លោ​កថា ​ព្រែក​ទាល់​គឺជា​បន្ទាយ​សត្វ​ស្លាប​ដ៏​ធំ​មួយ​មាន​សក្តានុពល​ខ្ពស់​ណាស់​ ដែល​ធ្វើអោយ​សត្វ​ស្លាប​១១០​ប្រភេទ​រស់នៅ​ជាមួយគ្នា​បាន​ដោយ​សុខដុម​រម្យ​នា​។​ ដើមឈើ​មួយចំនួនធំ​គេ​ឃើញ​សំបុក​សត្វ កំពុង​ក្រាប​ពង​កូន​និង​សំឡេង​សត្វ​ស្រែក​យ៉ាង​កងរំពង និង​ហើរ​ប្រទាក់ក្រឡា​គ្នា​ពាសពេញ​ផ្ទៃមេឃ​។​ នេះ​ក៏​ជា​គោលដៅ​ទេសចរ​មួយ​យ៉ាងសំខាន់​។​

លោក​បូរ៉ាន់ ​បាន​ប្រាប់ថា ​ទេសចរ​បរទេស​បានមក​កំសាន្ត​ទីនេះ​ច្រើន​។ ​តែ​អ្វីដែល​លំបាក​ដល់​ភ្ញៀវ​មកដល់​ទីនេះ​ គឺ​ផ្លូវទឹក​ធ្វើដំណើរ​តាម​ទូក កា​រណូត​ពិបាក​។ ​ពេល​រដូវប្រាំង​ទឹក​រាក់​ពេក​។​ ព្រែក​ទាល់​ជា​ដែន​អភិរក្ស​មួយ​ល្បី​តាំងពី​ទស្ស​វត្ត​៦០​មកម្ល៉េះ​។​ហើយ​រក្សារ​ទុក​បាន​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​។ ​ក្រសួងបរិស្ថាន​និង​អាជ្ញាធរខេត្ត​គួរ​បើកផ្លូវ​នាវាចរណ៍​អោយបាន​ធំ ដើម្បី​ពង្រីក​សក្តានុពល​ទេសចរណ៍ឲ្យបាន​ខ្លាំងក្លា សំរាប់​ស្រូបយក​ប្រាក់ចំណូល​ពី​ភ្ញៀវ កុំឲ្យ​ឱកាស​នេះ​រំលង​ហួស​៕B/