បន្ទះ​សម្រាប់​ចត​ឡាន​ហោះ​នៅ​ទីធ្លា​ក្នុងផ្ទះ​នឹងត្រូវ​ផលិត​នៅ​អង់គ្លេស​

192

​បន្ទះ​ចំណត​សម្រាប់​ឡាន​ហោះ​កំពុង​ត្រូវបាន​សាងសង់​នៅក្នុង​ផ្ទះ​ថ្មី​ទើប​សង់​រួច​មួយកន្លែង​តម្លៃ ១០ លាន​ផោន (​ជាង​១៣​លាន​ដុល្លារ​) នៅ​ជិត​ទីក្រុង​ណ​ត់​ធី​ង​ហ៊ែ​ម ប្រទេស​អង់គ្លេស​។​

​បន្ទះ​ចុះចត​នេះ​ត្រូវបាន​សាងសង់​នៅផ្ទះ​ថ្មី​នៅក្នុង​ភូមិ​អេ​តវ៉ា​ល់​តុ​ន (Edwalton) ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ Guy Phoenix ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន VRCO មាន​មូលដ្ឋាន​នៅ​ទីក្រុង​ដឺ​ប៊ី ដែល​ធ្វើការ​លើ​ការ​រចនា​ឡាន​ហោះ​។​

​ឡាន​ហោះ NeoXcraft កៅអី​២​ដើរ​ដោយ​ថាមពល​អគ្គិសនី នឹង​អាច​ហោះ​ទៅកាន់​ទីក្រុង​ឡុង​ដ៍​ក្នុង​រយៈពេល​កន្លះ​ម៉ោង​ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន VRCO រំពឹងថា​នឹងមាន​គំរូ​ឡាន​ហោះ​មួយ​បើក​ក្នុង​ល្បឿន ៣៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ឆ្នាំក្រោយ​។​

​បន្ទះ​ចុះចត​ដែលមាន​ឈ្មោះថា Hermitage គឺមាន​អង្កត់ផ្ចិត ៦ ម៉ែត្រ​និង​មាន​ប្រភព​ថាមពល​កកើត​ឡើងវិញ​ដើម្បី​សាក​ភ្លើង​ដល់​ឡាន​ហោះ​។ បន្ទះ Hermitage នឹងត្រូវ​ដាក់លក់ នៅពេល​គេ​ផលិត​វា​រួចរាល់​នៅ​ដើម​ឆ្នាំក្រោយ ហើយ​គេ​រំពឹងថា​ឡាន​ហោះ​នឹង​ចុះចត​លើ​បន្ទះ​នេះ​នៅ​ឆ្នាំ ២០២០៕ ដោយ៖ កញ្ញាដាលីស

បន្ទះ Hermitage សម្រាប់​ចុះចត​ឡាន​ហោះ​កំពុង​សាងសង់ឡើង​នៅ​ផ្ទះមួយ​ទីក្រុង​ណ​ត់​ធី​ង​ហ៊ែ​ម របស់​អង់គ្លេស