បន្លែ​បួន​ប្រភេទ​នឹង​បង្ក​គ្រោះថ្នាក់​ប្រសិន​បរិភោគ​ច្រើនពេក​

756

​បន្លែ​, ផ្លែឈើ ផ្ទុក​យ៉ាងច្រើន នូវ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម មាន លទ្ធភាព​បង្ការ​មហារីក​, សរសៃឈាម បេះដូង និង​ជួយ​ស្ថិរភាព​ជាតិ​ស្ករ​ក្នុង ឈាម ។ ថ្មី​ត្បិត​ដូច្នេះ​អ្នក​ក៏​មិនគួរ បរិភោគ​ច្រើន​ជ្រុល​នូវ​បន្លែ​ផ្លែឈើ មួយចំនួន​ខាងក្រោម​នេះ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់ សុខភាព​ទៅវិញ ។​
​ ​
១- ផ្កា​ស្ពៃខៀវ​
​ផ្កា​ស្ពៃខៀវ ត្រូវបាន​ចាត់ទុកជា “​កំពូល​អាហារ​” ព្រោះ​វា​សម្បូរ​ទៅដោយ​សារជាតិ​ប្រឆាំង អុកស៊ីតកម្ម​ខ្លាំង​, មានលទ្ធភាព​បង្ការ​មហារីក និង​ជំងឺ បេះដូង ប៉ុន្តែ​ពេល​បរិភោគ​ក្នុង បរិមាណ​ច្រើនពេក វា​អាច​នាំ​ដល់​ជំងឺ ខ្សោយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ ។ ប្រការនេះ គឺ​ដោយសារ​ក្នុង ផ្កា​ស្ពៃខៀវ មាន សារជាតិ thiocyanates ដែល​អាច ធ្វើឱ្យ​សរីរាង្គ​ពិបាក​ស្រូបយក​អ៊ីយ៉ូត ។​
​ ​
២- ទឹកក្រូច​ឆ្មារ​
​ជំនាញការ​សុខ​ភាពជា​ច្រើន តែង​ទូន្មាន​គួរ​ទទួលទាន​ទឹកក្រូច​ឆ្មារ ។ នេះ​ជា​ភេសជ្ជៈ​មាន បរិមាណ​កាឡូរី ទាប​, ស្ករ​តិច​, សម្បូរ​វីតាមីន C និង សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម មាន លទ្ធភាព​ជួយ​បង្កើត​ប្រព័ន្ធ​អង្គ​បដិបក្ខ ។​

​ប៉ុន្តែ​ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​ច្រើន ពេក​នឹង​ធ្វើឱ្យ​ខូច​កាចា​ធ្មេញ​, ធ្វើឱ្យ​ធ្មេញ ងាយ​ដង្កូវ​ស៊ី​។ វិធី​ល្អ​បំផុត​ដើម្បី​ទប់ស្កាត់ គ្រោះថ្នាក់​ចំពោះ​ឆ្មេ​ញ​គឺ​ចូរ​ខ្ពុរមាត់​ក្រោយពេល​ទទួលទាន ទឹកក្រូច​ឆ្មារ​ច្រើន ។​
​ ​
៣- តែ​បៃតង​
​តែ​បៃតង​ផ្ទុក​យ៉ាងច្រើន​នូវ Catechins ជា​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង​មួយ​អាច ជួយ​បង្ការ​មហារីក​, រលាក និង​សរសៃឈាម​បេះដូង ។​
​ ​
​បញ្ហា​មួយ​ក្នុង​តែ​បៃតង គឺ​ដោយ សារ​វា​ក៏មាន​ផ្ទុក tannin អាច​រារាំង​ការ​ស្រូប​យកជាតិ ដែក​ពី​រុក្ខជាតិ​។ អាស្រ័យ ហេតុ​នោះ​អ្នកមាន​ហានិភ័យ​ខ្វះ​ជាតិ​ដែក ដូចជា​កីឡាករ​, មនុស្ស​ចាស់​, ស្ត្រី​មានគភ៌ និង​អ្នក​ហូប​បួស​ជាប្រចាំ​នោះ មិនគួរ ទទួលទាន​តែ បៃតង​ក្នុង​ពេលបាយ ។ ប្រសិន​ទទួលទាន​នោះ ចូរ​ទទួលទាន មុន និង​ក្រោយពេល ។​
​ ​
៤- ស្ពៃក្តោប និង ខាត់ណា​
​ស្ពៃក្តោប​, ខាត់ណា ជា​អាហារ ដ៏​ល្អ​, សម្បូរ​សារជាតិ​រ៉ែ​, វីតាមីន និង​សារជាតិ​ប្រឆាំង អុកស៊ីតកម្ម ។ អ្នក​ប្រើ ថ្នាំ​មួយចំនួន​ជួយ​ឱ្យ​ឈាមរាវ មិនគួរ បរិភោគ ។​មូលហេតុ​ដោយ សារ​វា សម្បូរ​វីតាមីន K មានលទ្ធភាព​ជួយ បង្កើន​ការ​កកឈាម ៕ ប្រែ​សម្រួល​: រតនៈ​