បន្លែ​ប៉ុន្មាន​ប្រភេទ​នេះ ញ៉ាំៗ​ស្រាប់តែ​បាត់​ក្បាលពោះ​តែម្តង​

252
ចែករម្លែក
  • 5
    Shares

អត្ត​បទ​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​បន្លែ​ដែល​នារី​គួរតែ​ពិសារ ទើប​អាច​បាត់ ក្បាលពោះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​អាច​ពិសារ​ត្រឡាច​បាន ព្រោះ​ក្នុងនោះ​សម្បូរ​ទៅដោយ​វីតាមីន ប្រូតេអ៊ីន និង​សារធាតុ​ជា ច្រើន​ទៀត ដែល​អាចធ្វើ​ឲ្យ​អ្នក​អាច​ស្គម​បាន ព្រោះ​អាច​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​របស់​អ្នក​។​

ផ្លែ​ត្រប់ ក៏​អ្នក​គួរតែ​បរិភោគ​ដែរ ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​វីតាមីន​E ដោយ​អាចជួយ​ពន្យារ​ភាព​ចាស់ របស់​អ្នក ថែមទាំង​ធ្វើ​ឲ្យ​អ្នក​គ្មាន​ក្បាលពោះ​ទៀតផង​។​

​ស្ពៃបូកគោ​ក៏​អ្នក​គួរតែ​បរិភោគ​ដែរ ព្រោះ​អាចធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើងធំ​។ ជាហេតុ​ដែល​ធ្វើ ឲ្យ​អ្នក​គ្មាន​ក្បាលពោះ​នោះទេ​។​

​ការ៉ុត​វិញ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ ថែមទាំង​អាចធ្វើ​ឲ្យ​ពោះវៀន និង​ក្រពះ​អ្នកដំណើរ​ការល្អ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​គ្មាន​ក្បាលពោះ​ឡើយ​ពេលដែល​ញ៉ាំ​ច្រើន​។​

​ត្រសក់​វិញ ក៏​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើងធំ​ផងដែរ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ធាត់​ទាំង​ខ្លួន និង​ក្បាលពោះ​ផងដែរ​។​

​ចំណែក​ផ្សិតចំបើង​វិញ អាចជួយ​ធ្វើ​ឲ្យ​ក្រពះ ពោះវៀន​អ្នកដំណើរ​ការល្អ​ដោយ​ធ្វើ​ឲ្យ​អ្នក​មិន ទល់លាមក​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ក្បាលពោះ មិន​ងាយ​កើតមាន​លើ​រាងកាយ​អ្នក​ឡើយ​។ ដូចនេះ អ្នក​អាច​ពិសារ​បន្លែ​ខាងលើ ដើម្បី​រូបរាង​ដ៏​ស្អា​តរបស់​អ្នក​៕ ដោយ​: health.com.kh​