បន្លែ​ប៉ុន្មាន​មុខ​នេះ អាចជួយ​កាត់​សាច់​ចេញពី​រាងកាយ​អ្នក​ឲ្យ​ស្គម​ខ្លះ​

643

​ខាងក្រោម​នេះ health.com.kh​នឹង​បង្ហាញ​អ្នក​ពី​បន្លែ​ដែល​អ្នក​គួរតែ​ពិសារ​ក្នុងការ​ធ្វើ​ឲ្យ​រាង អ្នក​ស្គម​។ តើ​មាន​អ្វី​ខ្លះទៅ​?

​សម្រាប់​អ្នក​ដែល​ធាត់ គួរតែ​ពិសារ​ស្ពៃក្តោប​ឲ្យ​បាន​ច្រើន ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​កាឡូរី​ទាប​ដែល មិន​ធ្វើ​ឲ្យ​អ្នក​ធាត់​ឡើយ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ញ៉ាំ​កាន់តែ​ស្គម​បាន​។ ដូចនេះ អ្នក​គួរ តែ​ជ្រើសរើស​បន្លែ​មួយ​នេះ ដើម្បី​ធ្វើជា​របប​អាហារ​របស់​អ្នក​។​

​ស្ពៃ​ពួយ​ឡេង អ្នក​គួរតែ​ពិសារ ព្រោះ​ក្នុងនោះ​មាន​សារធាតុ​ដែល​ជួយ​ធ្វើ​ឲ្យ​ក្រពះ​អ្នក​រំលាយ អាហារ​បានល្អ ដោយ​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​បត់ជើងធំ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ស្រក ទម្ងន់​បាន​យ៉ាង​ងាយ​។​

​ត្រចៀកកណ្តុរ​ក្រៀម​ក៏​អាចធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​ផងដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​សារធាតុពុល ដែលមាន​ក្នុង​រាងកាយ​អ្នក​អាច​ចេញមកក្រៅ​អស់​។ ដូចនេះ ក្រោយ​ពេលដែល​អ្នក​អស់​ជាតិពុល រាង​អ្នកនឹង​អាច​ស្អាត​ជាមិនខាន​ឡើយ​៕ ដោយ​: health.com.kh