សព្វថ្ងៃនេះជំងឺបេះដូងសរសៃឈាមកំពុងតែធ្វើទុក្ខដល់មនុស្សជាតិភាគច្រើនហើយ។ ជាអកុសល្យ យោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថាជំងឺបេះដូងសរសៃឈាម គឺជាមូលហេតុដែលនាំឲ្យមនុស្សស្លាប់ច្រើនជាងគេងបំផុត។ យើងទាំង អស់គ្នាដឹងហើយថា យើងគួរតែញ៉ាំអាហារទាំងឡាយណាដែលមានកូឡេស្តេរ៉ុលទៀប។
កូឡេស្តេរ៉ុលគឺជាស្ត្រីដ៏ធំបំផុតរបស់សុខភាពមនុស្សយើង។ នេះដោយសារតែវាទៅបំផ្លាញ សុខភាពសរសៃឈាម ដូច្នេះកាលណាសរសៃឈាមរងការប៉ះពាល់បេះដូងនឹងមិនអាចធ្វើការ បានល្អឡើយ ដែលវាកើតឡើងជាពិសេសលើមនុស្សធាត់ជ្រុលតែម្តង។ ហេតុដូច្នេះហើយ ដើម្បីកុំឲ្យកើនចំនួនកូឡេស្តេរ៉ុលក្នុងឈាមយើងតែងតែផ្លាស់ប្តូររបបអាហារមកញ៉ាំបន្លែឲ្យបាន ច្រើនវិញ។
យ៉ាងណាមិញ តាមការពិសោធន៍មួយបានរកឃើញថា ខ្ទឹមសអាចមានប្រសិទ្ធភាពចំពោះការ បន្ថយចំនួនកូឡេស្តេរ៉ុលរហូតដល់ ១២ ទៅ ២០ភាគរយឯណោះ។
ខ្ទឹមសដើរតួនាទីជាភ្នាក់ងារសម្អាតសរសៃឈាម
ចូររៀបចំខ្ទឹមសមួយចានគោម និងក្រូចឆ្មាមួយផ្លែព្រមទាំងសម្បករបស់វាផង។ ចូរលាយខ្ទឹម ទាំងអស់ជាមួយនឹងក្រូចឆ្មា ហើយចាក់ចូលទៅក្នុងទឹកឆ្អិន កន្លះលីត្រ។ បន្ទាប់មក ចូរទុកវាចោល ៤ថ្ងៃ ចាំសម្រាញយកតែទឹក។ ចូរញ៉ាំទឹកនេះ ២ស្លាបព្រាបាយ ចំនួនម្តងនៅ ពេលព្រឹក។ ការធ្វើ បែបនេះនឹងអាចសម្អាតសរសៃឈាម ព្រមទាំងការកកកុញកូឡេស្តេរ៉ុលក្នុងសរសៃឈាម ទៀត។
ករណីឈឺទ្រូង
ចូរចាក់ដាក់ខ្ទឹមសមួយកំប៉ឺសចូលទៅក្នុងទឹកស៊ុបមាន់មួយចាន។ បន្ទាប់មកចូរកម្តៅវាក្តៅ ឧណ្ហៗត្រឹម ១៥នាទី បន្ទាប់មកដាក់ជីវ៉ាន់ស៊ុយបន្ថែម ហើយចម្អិនវាឲ្យបានល្អ។ ក្រោយពី ចម្អិនរួច ចូរទុកឲ្យត្រជាក់ ៤០នាទី។ ចូរញ៉ាំទឹកស៊ុបពិសេសនេះកន្លះម៉ោងមុនបាយ។
សម្រាប់សង្គ្រោះបន្ទាន់ពេលគាំងបេះដូង
ខ្ទឹមសគឺជាបន្លែសង្គ្រោះបឋមដំបូងមួយសម្រាប់ជំងឺគាំងបេះដូង។បើសិនជាអ្នកមានអារម្មណ៍ថាឈឺចាប់ក្នុងពោះដូង ចូរទំពារខ្ទឹមទាំងមូលបន្តិច ហើយលេបវាទៅក្នុងពោះទៅ។ វិធីនេះនឹងជួយ បង្ការជំងឺគាំងបេះដូងកុំឲ្យកើតឡើងបានដែរ៕ ដោយៈ health.com.kh