បន្លែ ដែល​អាច​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម

195
ចែករម្លែក

​ប្រសិនជា​អ្នក​មិន​ចង់​ប្រឈមមុខ​នឹង​ជំងឺ​ទឹកនោមផ្អែម ឬ​ចង់​ឲ្យ​ជំងឺ​មួយ​នេះ​ចាក​ឆ្ងាយ​ពី​អ្នក បន្លែ​៣​ប្រភេទ​នេះ អ្នក​គួរតែ​បរិភោគ​។ តើ​មាន​អ្វី​ខ្លះទៅ​?

1. អ្នក​អាច​ពិសារ​ម្រះ​បាន ព្រោះ​បន្លែ​មួយ​ប្រភេទ​នេះ​មាន​សារធាតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន កើតមាន​អាកា​រៈ​ក្តៅ​ក្នុង ភ្លឺភ្នែក និង​បញ្ចេញ​ជាតិពុល​ជាដើម​។ ជាពិសេស វា​ក៏​អាចជួយ​បញ្ចុះ ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នក​ផងដែរ​ដែលជា​ថ្នាំ​ព្យាបាល​ស័ក្តិសិទ្ធិ​ក្នុងការ​ព្យាបាល​ជំងឺ​ទឹក នោម​ផ្អែម​នេះ​។​

2. ទំពាំង​បារាំង អ្នក​គួរតែ​បរិភោគ​ផងដែរ ដោយ​នៅពេលដែល​អ្នក​ហូប​ញឹកញាប់​នឹងធ្វើ ឲ្យ​អ្នកមាន​កម្លាំង​។ ម្យ៉ាងទៀត​វា​ក៏​ជា​ជំនួយការ​ដ៏​ល្អ​ក្នុង​ការជួយ​ឲ្យ​អ្នក​អាច​គេច​ពី​ជំងឺ​ទឹកនោម ផ្អែម ដោយ​មិន​ងាយ​ប្រឈមមុខ​នោះឡើយ​។​

3. ចំណែក​ត្រចៀកកណ្តុរ​ក្រៀម​វិញ មាន​វីតាមីន​ច្រើន ប្រូតេអ៊ីន និង​សារធាតុ​ជាច្រើន​ទៀត ដែល​អាចជួយ​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នក​អាច​ធ្លាក់ចុះ​ផងដែរ​។ ដូចនេះ អ្នក​អាច​យក ត្រចៀកកណ្តុរ​ក្រៀម​នេះ​មក​ចម្អិន​ជា​ម្ហូប​ញ៉ាំ​បាន​។ អ្នក​អាច​ពិសារ​បន្លែ​ទាំងឡាយ​ខាងលើនេះ ដើម្បី​អាច​បណ្តេញ​ជំងឺ​ទឹកនោមផ្អែម​ចេញពី​អ្នក​បាន​៕ ដោយៈ health.com.kh​