បន្លែ ត្រីសាច់គ្មានគីមី ត្រូវបានប្រជាពលរដ្ឋចូលទិញច្រើនឡើង ខណៈដែល ប្រជាពលរដ្ឋប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ១៩

62
ចែករម្លែក

ដោយ:ទេពកង្រី/កំពង់ឆ្នាំង ៖ ស្របតាមទីផ្សារមួយ ចំនួនមិនមានអាជីវករលក់ដូរ ដោយ សារ តែមានការភ័យខ្លាចចំពោះការរីករាលដាលនៃការឆ្លងជំងឺ(COVid.19) នៅព្រឹកថ្ងៃទី២៦ខែមីនា ឆ្នាំ២០២០នេះ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោក ហិនហ៊ុន បានបញ្ជាក់ថា តម្លៃផលិតផលកសិកម្មគ្មានសាធារតុគីមី (ផលិតផលសុវត្ថិភាព) ដែលតាំងលក់នៅក្នុងផ្សារសហគមន៍កសិកម្ម មិនមានការលក់តំឡើងថ្លៃ ឬក៏ កេងចំណេញពីបងប្អូនប្រជាពលរដ្ឋនោះទេ ខណៈអាជីវករមួយចំនួន បានបិទទ្វា ដោយសារតែការភ័យខ្លាចនូវការឆ្លងរាលដាល នៃជម្ងឺ(Covid 19) ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថានៅតាមទីផ្សារមួយចំនួន អាជីវករបានឆ្លៀតលក់តំឡើងថ្លៃទំនិញ ត្រីសាច់បន្លែ និងកសិផលផ្សេងៗទៀត តែចំពោះផ្សារសហគមន៍កសិកម្ម ក្រោមការផ្តួចផ្តើមបង្កើតឡើងដោយ អភិបាលខេត្តកំពង់ឆ្នាំង លោកបានយកចិត្តទុកដាក់ អោយសមាជិកសហគមន៍ កសិកម្មក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ កុំប្រើប្រាស់សារធាតុគីមីទៅ លើបន្លែត្រីសាច់ ឬផលិតផលកសិកម្មអោយសោះ ព្រោះវាប្រឈមទៅនឹងសុខមាលភាពរបស់បងប្អូនប្រជាពល រដ្ឋ។

ដោយឡែកតម្លៃកសិផល ក៏ដូចជាផលិតផលកសិកម្ម(សុវត្ថិភាព)គ្មានសារធាតុគីមីលក់ក្នុងផ្សារសហគមន៍ គឺមិនមានការតំឡើងថ្លៃនោះទេ ព្រោះមន្ទីរកសិកម្ម អាជ្ញាធរខេត្ត សហការជាមួយសហគមន៍កសិកម្មនៅក្នុងខេត្តបានលក់តម្លៃធម្មតា ព្រោះការរក្សាតម្លៃអោយនៅថេរ គឺជាសកម្មភាពជួយដល់ជីវភាពប្រជាពលរដ្ឋនៅក្នុងពេលជម្ងឺរាតត្បាតជាសកលនេះកំពុងវាយលុកធ្វើអោយសេដ្ឋកិច្ចពិភពលោកមានការវឹកវរ។

លោកបន្តអោយដឹងទៀតថា ក្នុងនោះមន្ទីរកសិកម្ម លោកបានជំរុញអោយប្រជា កសិករនៅតាមបណ្តាសហគមន៍កសិកម្មទាំងអស់ ត្រូវតែខិតខំដាំដុះបន្លែ ចិញ្ចឹមសត្វមាន់ ទា ជ្រូក គោ ត្រី អោយបានច្រើនទ្វេរដង ដើម្បីផ្គត់ផ្គង់តំរូវការទីផ្សាររបស់អតិថិជន តែដាច់ខាតផលិតផលកសិកម្មទាំងអស់នោះមិនអោយប្រើប្រាស់សារធាតុ ឬជីគីមីឡើយ ។

ប្រសិនបើមន្ទីរកសិកម្មរកឃើញថា មានសហគមន៍ កសិកម្មណាមួយលួចប្រើ ប្រាស់សារធាតុគីមីនោះ មន្ទីរនឹងបញ្ឈប់សហគមន៍នោះភ្លាមតែម្តង ព្រោះសព្វថ្ងៃនេះ បងប្អូនអតិថិជនកំពុងទុកចិត្តមកលើផ្សារសហគមន៍នេះ ដោយនាំគ្នាសម្រុកមកទិញបន្លែ ត្រីសាច់ សុវត្ថិភាពយ៉ាងច្រើនផងដែរ។

ដោយសារតែប្រទេសយើងស្ថិតក្នុងការការពារសុខភាពពីជម្ងឺ(កូវីត-១៩)ទើបប្រជាពលរដ្ឋរឹតតែមានទំនុកចិត្តមកលើបន្លែត្រីសាច់ដែលលក់នៅក្នុងផ្សារសហគមកសិកម្មដែលមានទីតាំងនៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ដោយអតិ ថិជនចូលទិញជាហូរហែរមិនដាច់ ព្រោះថាពួកគាត់ម្នាក់ៗមានទំនុកចិត្តខ្ពស់មកលើទីផ្សាររបស់យើង ហើយផលិតផល (សុវត្ថិភាព)ដែលយកមកដាក់លក់នៅទីនេះ បងប្អូនពិសាទៅ ពិតជាមានសុខមាលភាពដល់ក្រុមគ្រួសារផងដែរ៕/B