បន្លែ និង​ផ្លែឈើ​ដែល​គួរ​បរិភោគ​ទាំង​សម្បក ដើម្បី​ទទួលបាន​ប្រយោជន៍​ខ្ពស់បំផុត​

1049

​មនុស្ស​ជាច្រើន​មាន​ទម្លាប់​ចិត​សម្បក​បន្លែ​ឬ​ផ្លែឈើ​ចោល​ពេល​បរិភោគ ដោយ​មិនដឹងថា បន្លែ​ផ្លែឈើ មួយចំនួន សម្បក​របស់​វា​មាន​ផ្ទុក សារជាតិ​មានតម្លៃ ដែល​ពុំមាន​នៅក្នុង​សាច់ ។​
​ ​
•​ត្រសក់​
​ក្នុង​សម្បក​ត្រសក់​មាន​ផ្ទុក​យ៉ាងច្រើន នូវ​សារជាតិ​ប្រឆាំង អុកស៊ីតកម្ម​ខ្លាំង​ផ្តល់​គុណប្រយោជន៍ បំផុត​សម្រាប់​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​មនុស្ស ។ ពិសេស​ជាតិ​សរសៃ​ក្នុង​សម្បក ក៏​នៅ​កម្រិត​ខ្ពស់ នឹង​ការពារ​អ្នក​ផុតពី​អាកា​រៈ​ទល់លាមក​ធ្វើឱ្យ​រលូន​ប្រព័ន្ធ​រំលាយ​អាហារ ។​
​ ​
•​ឆៃថាវ​
​កម្រ​មាន​អ្នក​ដឹងថា បរិមាណ​កាល់ស្យូម​ក្នុង​សម្បក​ឆៃថាវ ខ្ពស់ជាង ក្នុង​សាច់​យ៉ាងច្រើន ។ ក្រៅពីនេះ វា​ក៏ ផ្ទុក​សារជាតិ​រ៉ែ​ចាំបាច់​ដូចជា​ដែក​, ហ្វូ​ស​ហ្វ័​រ​, អំបិល​រ៉ែ​… ។​
​ ​
•​ដំឡូងបារាំង​
​សម្បក​ដំឡូងបារាំង​សម្បូរ ដោយ​ជាតិ​សរសៃ និង​វីតាមីន B ។ ពិសេស​ពួក​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ជាតិ​អំបិល​ពី​សំបក​ដំឡូងបារាំង​មាន ប្រសិទ្ធភាព​ដូច​អង់​ទី​ប៊ី​យូ​ទិ​ក​, ទប់ស្កាត់​បាក់តេរី​វាយលុក​ចូល​កោសិកា​, បង្ការ​ការឆ្លង​មេរោគ​យ៉ាង​មាន​ប្រសិទ្ធភាព ។​

​ ​•
​ការ៉ុត​

​រឿង​មួយ​ដែល​ពុំ​សូវ​មាន​អ្នក ដឹង គឺ​សារជាតិ​ជីវជាតិ​របស់​ការ៉ុត កាន់តែ​ចូលក្នុង​បណ្តូល​កាន់តែ​តិច ។ ក្នុង​សម្បក​ការ៉ុត មាន​ច្រើន​វីតាមីន C, D, E និង​វីតាមីន​ក្រុម B ។ ក្រៅពីនេះ វា​នៅ​ផ្ទុក Carotene ច្រើនជាង​ប៉េងប៉ោះ​ទៅទៀត ។ ក្រោយពេល​ចូលក្នុង សរីរាង្គ សារជាតិ​នេះ នឹង​បំប្លែង​សន្សឹមៗ​ទៅជា​វីតាមីន A ។​
​ ​
•​ត្រប់​ស្វាយ​
​ប្រសិន​មិន​ចង់ឱ្យ​បាត់បង់ nasunin, សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង​មួយ​ប្រឆាំង​របួស​កោសិកា​បង្ក ដោយ​ភាពចំណាស់​, អ្នក​មិនត្រូវ​ចិត សម្បក​ត្រប់​ចោល​ឡើយ ។​
​ ​
•​ផ្លែ​ប៉ោម​
​សមាសធាតុ​សារជាតិ​គីមី មាន​ក្នុង​សម្បក​ផ្លែ​ប៉ោម​, ពិសេស​គឺ​ក្រុម Phytochemical (Phenolic) ត្រូវបាន បញ្ជាក់ថា មានលទ្ធភាព​ប្រឆាំង​ទប់ទល់ តិច​បំផុត​៣​ប្រភេទ កោសិកា​មហារីក ចំពោះ​មនុស្ស គឺ​មហារីក​សុដន់​, មហារីក ពោះវៀន និង​មហារីក​ថ្លើម ។ សម្បក ប៉ោម ក៏​ជា​កន្លែង​ប្រមូលផ្តុំ​ច្រើន​នូវ សារជាតិ​សេតុ​ន ដែលមាន​ប្រសិទ្ធភាព បន្ថយ​ដល់​៥០​ភាគរយ នូវ​ហានិភ័យ នៃ​ជំងឺ​បេះដូង ។​
​ ​
•​ដំឡូងជ្វា​
​ក៏ដូចជា​ដំឡូងបារាំង​, សម្បក ដំឡូងជ្វា​ផ្ទុក​ជាតិ​សរសៃ​, វីតាមីន និង​សារជាតិ​រ៉ែ​យ៉ាងច្រើន ។ ជនជាតិ​ជប៉ុន ចាត់ទុកថា បរិភោគ​ដំឡូងជ្វា ទាំង​សម្បក​នឹង​ទប់ស្កាត់បាន​មហារីក​ពោះវៀន ៕ ប្រែ​សម្រួល​៖ រតនៈ​