បន្លែ ៤ ប្រភេទ​ជា ឱសថ ប្រឆាំង​មហារីក ដែល​មិនគួរ​មើលរំលង​

944
ចែករម្លែក
  • 4
    Shares

ចំនួន​អ្នក​កើត​ជំងឺមហារីក​លើ​ពិភពលោក កាន់តែ​ច្រើនឡើង​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ ក្នុងពេល​ពុំទាន់​មាន​ឱសថ​ណា​អាច​ព្យាបាល​បាន​។ ដើម្បី​បន្ថយ​ហានិភ័យ​មហារីក អាហារ​ក៏​ដើរតួនាទី​សំខាន់​មួយ​ដែរ ។ ការបង្កើន​បរិភោគ​បន្លែ​ផ្លែឈើ ពិសេស​បន្លែ​៤​ប្រភេទ ខាងក្រោម​នេះ អាចជួយ​ទប់ស្កាត់​មហារីក​ប្រសិទ្ធភាព ។​

១- ស្ពៃក្តោប​
​ស្ពៃក្តោប​ជា​អាហារ​ប្រឆាំង​មហារីក​មួយ ប្រសិន​បរិភោគ​ជាប្រចាំ អាច​បន្ថយ​ហានិភ័យ​មហារីក និង​បង្កើន​សមត្ថភាព​អង្គ​បដិបក្ខ​របស់​សរីរាង្គ ។​

២- ត្រប់​ស្វាយ​
ត្រប់​ស្វាយ​មានតម្លៃ​ជីវជាតិ​យ៉ាងខ្ពស់​, សម្បូរ Solanine មាន​ប្រសិទ្ធភាព​ប្រឆាំង​អុកស៊ីតកម្ម​, ទប់ស្កាត់​ការរីកចម្រើន​របស់​ដុំ​សាច់​កាច ។ ពិសេស​ចំពោះ​ដុំ​សាច់​នៅ​ប្រព័ន្ធ​រំលាយ​អាហារ វា​អាច​រារាំង​ការលូតលាស់ និង​ទប់ស្កាត់​មហារីកក្រពះ ។​

aubergine

៣- ផ្កា​ស្ពៃខៀវ​
ផ្កា​ស្ពៃខៀវ​ផ្ទុក glucosinolate ជួយ​ប្រឆាំង​មហារីក​យ៉ាង​ប្រសិទ្ធភាព ។ ប្រសិន​បរិភោគ​ផ្កា​ស្ពៃខៀវ ក្នុង​១​រយៈពេល​វែង វា​អាច​បន្ថយ​អត្រា​កើត​ជំងឺមហារីក​សុដន់ មហារីក​ពោះវៀន និង​មហារីកក្រពះ ។​

៤- ឃិនឆាយ​
ឃិនឆាយ​ជួយ​កែប្រែ​ឲ្យ​ប្រសើរ​នូវ​ជាតិ​រំអិល​ពោះវៀន​, បន្ថយ​ការប៉ះពាល់​រវាង​សារជាតិ​បង្ក មហារីក ជាមួយ​ភ្នាស​ពោះវៀន ទប់ស្កាត់​មហារីក​ពោះវៀន ៕ ប្រែ​សម្រួល​: ខុម