បន្លំ​ចូល​ផ្ទះ​គេ​គាស់​ទូ​លួច​លុយ​បាន​៦០០​ដុល្លារ គេច​បាត់​មួយ​ភ្លែត ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​បាន​

582
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: បុរស់​ម្នាក់​បន្លំ​ចូលទៅ​ក្នុងផ្ទះ​គេ គាស់​ទូ​លួច​លុយ​បាន​៦០០​ដុល្លារ គេច​បាត់​បាន​មួយ​ភ្លែត ត្រូវបាន​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក ចុះ​ប្រតិបត្តិការ​បង្ក្រាបបាន​ភ្លាមៗ ចាប់បាន​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សាម​គី្គ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌​និយាយថា យោង​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​បានធ្វើ​ការសាកសួ​រ​ជនសង្ស័យ​។ ជនសង្ស័យ​មោះ​ម៉ៃ សំណាង ភេទ ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​សាម​គី្គ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ ឯ​ជនរងគ្រោះ មានឈ្មោះ លួត វណ្ណា ភេទ ប្រុស អាយុ ៣៧​ឆ្នាំ​រស់នៅ​ភូមិ​និង​គ្នា​បាននាំគ្នា​ទៅ​ចូលរួម​កម្ម​ពិធី​ខួបកំណើត​អ្នកជិតខាង គ្មាន​អ្នក​នៅផ្ទះ​ទេ ឃើញ​ឱកាសល្អ ខ្លួន​ក៏បាន​ចូលទៅ​ក្នុងផ្ទះ ទៅ​គាស់​ទូរ​ដាក់​ប្រាក់ និង​បាន​លួច​យកប្រាក់​ចំនួន ៦០០​ដុល្លារ ហើយ​គេចខ្លួន​។ តែ​ក្រោយពី​ម្ចាស់​ដាក់ពាក្យ​ប្តឹង​ហើយ អាវុធហត្ថ​ក៏​ចុះមក​ចាប់ខ្លួន​តែម្តង​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​បញ្ជាក់ថា ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ត្រូវ​ចោទ​ពីបទ លួច​។ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕ ល​