បន្លំ​ធ្វើជា​លោកសង្ឃ​រកលុយ​បាន​ស្រួល កំពុងប្តូរ​ចីវរអាជ្ញាធរ​ឃើញ​ចាប់ខ្លួនបាន​៣​នាក់​

277
ចែករម្លែក
  • 3
    Shares

ដោយ:ចាន់តូ/​ភ្នំពេញ ៖ ជា​រើ​យៗ តែងតែមាន​នុស្ស​ឆ្លៀតឱកាស​បន្លំ​គ្រង​ស្បង់​ចីវរ បន្លំ​ធ្វើជា​សង្ឃ គិតថា​ដើរ​ប្រក​បរបរ រ៉ៃ​អង្គៀស បិណ្ឌបាត​រកលុយ​បាន​ស្រួល ទើប​បន្លំ​ធ្វើបែបនេះ តែ​បុណ្យ​និង​បាប មាន​ពិតៗ​ទង្វើ​បុគ្គល​ប្រព្រឹត្ត ជាក់ស្តែង​នៅវេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ដងផ្លូវ​១៩៧៤ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ខណៈដែល​កម្លាំង​អាជ្ញាធរ​សង្កាត់ កំពុង​ដើរ​រៀបចំ​សណ្តាប់ធ្នាប់ តាម​ដងផ្លូវ ស្រាប់តែ​ឃើញ បុរស​៣​នាក់ កំពុង​ផ្លាស់ប្តូរ​សម្លៀកបំពាក់ មក​គ្រង​ស្បង់​ចីវ ធ្វើជា​សង្ឃ ឃាត់ខ្លួនសាកសួរ មិនចាំបាច់​ឆ្លើយ​ទាន់​ក៏​ដឹងថា សង្ឃ​ក្លែងក្លាយ នាំទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច រួមជាមួយ​បុរស​ម្នាក់ទៀត​ជា​អ្នករត់​ម៉ូតូ​កង់​បី ។​

​ជន​ទាំង​៣​នាក់ ទី​១.ឈ្មោះ គង់ ឆែត អាយ​១៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ បន្ទប់​ជួល​ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក។ ទី​២.ឈ្មោះ ភិន ភារ​ម្យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ឧកញ៉ាវាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ ទី​៣.ឈ្មោះ ប៉រ ញៀត ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ឧកញ៉ា វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ទី​៤.ឈ្មោះ រុន ភារ​ម្យ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ស្នាក់នៅ​ភូមិ​ទំនប់ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ ។ មនុស្ស​ទាំង​៤​នាក់ មាន​ស្រុកកំណើត​ភូមិ​ស្រម៉រ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្ត​ព្រ​វែង។​

​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹងថា​ មុន​កើតហេតុ​ខណៈ​កម្លាំង​សណ្តាប់ធ្នាប់​សង្កាត់​ជិះ​ម៉ូតូ​ដើរ មើល​ក្នុង​មូលដ្ឋាន ដល់​គោលដៅ​ខាងលើ​ស្រាប់តែ​ឃើញ​រឺ​ម៉ក​កង់​បី​ខាងលើ​ទម្លាក់​វាំងនន​ជិត សង្ស័យ​ចូលទៅ​មើល​ស្រាប់តែ​ឃើញ ជន​ទាំង​៣​នាក់​កំពុង​ប្តូរ​សម្លៀក បំពាក់ ធ្វើជា​សង្ឃ​ក្លែងក្លាយ ទើប​ឃាត់ខ្លួន​ជាក់ស្តែង​តែម្តង នាំយកទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​សង្ឃ​ក្លែងក្លាយ​ខាងលើ​បាន​ប្រាប់ថា ពួកគេ​មិនមែន​លោក សង្ឃ​ទេ ជា​ប្រជាពលរដ្ឋ​ធម្មតា ដោយសារតែ​ធ្វើការ​សំណង់​រកលុយ​មិនបាន ​ក៏មាន​គំនិត​ក្លែង​ជាស​ង្ឃ ហើយ​ដើរ​បិណ្ឌបាត​តាម​ផ្សារ ទីសាធារណៈដោយមាន​រ៉ឺម៉ក​ព្រឹក​ឡើងមក​ដឹក​ចេញ​ ​ពី​បន្ទប់​ជួល​ហើយ​ប្តូរ​សំលៀកបំពាក់ ទៅ​ស្បង់​ចីវ​តាម​ដងផ្លូវ រួច​ចុះ​ដើរ​បិណ្ឌបាត ព្រោះ​ធ្វើបែបនេះ​រក​លយ​បាន​ស្រួល​ណាស់។​

​ក្រោយពី​មាន​ចម្លើយសារភាព សមត្ថកិច្ច​ឃាត់​ខ្លះ​ន​ជន​ទាំង​៤​នាក់ ៣​នាក់​ក្លែងបន្លំ​ជាស​ង្ឃ និង​ម្នា​ម់​ទៀត​ជា​អ្នកសមគំនិត យកទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បន្ត​តាម​នីតិវិធី៕B/