បបរ​ផ្លែ​ប៉ោម​ធ្វើឱ្យ​រាង​អ្នក​ស្អាត​

1562
ចែករម្លែក

​បបរ គឺជា​អាហារ​ពេលព្រឹក ដែល​មនុស្ស​មួយចំនួន​ចូលចិត្ត​បរិភោគ ព្រោះ​វា​ងាយស្រួល​ពិសា ថែមទាំង​ល្អ ចំពោះ​សុខភាព​អ្នក​ទៀតផង​។ ម្យ៉ាង ទៀត វា​មិន​ត្រឹមតែ​អាចរំលាយ​អាហារ លឿន​ថែមទាំង​ជំនួយ​ដល់​ការ​ស្រក ទម្ងន់​ទៀតផង​។ ដូចនេះ​តើ​បបរ​បែប ណា​ដែល​ជំនួយការ​ស្រក​ទម្ងន់​នោះ​?
​ ​
​បបរ​ផ្លែ​ប៉ោម​
​គ្រឿងផ្សំ​៖ ផ្លែ​ប៉ោម​ចំនួន​មួយ ផ្លែ​អង្ករ​១០០​ក្រាម និង​ទឹក​ដែលមាន បរិមាណ​ចំនួន​១.០០០ មិ​ល្លី​លីត្រ​។​

​របៀប​ចម្អិន​៖ ដំបូង​អ្នក​អាច លាង​ផ្លែ​ប៉ោម​ឱ្យ​ស្អាត ហើយ​ចិត​សម្បក ចេញរួច​ចិត​ផ្លែ​ប៉ោម នោះ​ជា​ដុំ​តូចៗ​។ បន្ទាប់មក​អ្នក​អាចដាក់​ទឹក​ចូល​ឆ្នាំង​រួច ដាក់​អង្ករ និង​ផ្លែ​ប៉ោម​ចូលទៅ​ជាមួយ គ្នា​។ បន្ទាប់មកទៀត អ្នក​អាច​បើកភ្លើង ធំ​ដាំ​ដល់​វា​ពុះ ទើប​បន្ថយ​ភ្លើង​តូច​រម្ងាស់​ក្នុង​រយៈ ពេល​២០​នាទី​ជាការ​ស្រេច​។​
​ ​
​ដូចនេះ​អ្នក​អាច​សាកល្បង ចម្អិន​មក​ពិសា​បាន ព្រោះ​វា​ងាយស្រួល​ធ្វើ​ហើយ​ថែមទាំង​ក្រោយពេល បរិភោគ រួច​អ្នកនឹង​អាច​ស្រក​ទម្ងន់​ទៀតផង ៕ ដោយ​៖ health.com.kh​