បបូរមាត់​រាង​ទឹករលក​កំពុង​ក្លាយជា​ទំនោរ​សម្រស់​ថ្មី​ដែល​បង្ក​ភាព​ជ្រួលជ្រើម​ពេញ​បណ្ដាញ​សង្គម​

359
ចែករម្លែក

​ពេល​ឃើញ​បបូរមាត់​ស្ទិ​ច​រីក​មិនដឹង​ដូច​ស្អី​ទាំងនេះ អ្នក​ប្រាកដជា​ភ្ញាក់ផ្អើល​ដោយសារ តែ មិន​ធ្លាប់​ឃើញ​។ មែនហើយ វា​ពិតជា​ចម្លែក​មែន ប៉ុន្តែ​វា​ជាការ​ពេញនិយម​ថ្មី​ដែល​កំពុង​បង្កភាព​ជ្រួលជ្រើម​តាម​បណ្ដាញ​សង្គម​។​
​ ​
គេ​ជឿថា ទំនោរ​ភាព​សិច​ស៊ី​បែប​ថ្មី​ដ៏​ចម្លែក​នេះ​មាន​ប្រភពដើម​ចេញពី​ប្រទេស​រុស្ស៊ី ហើយ​ពេល នេះ​កំពុង​សុសសាយ​ពេញ​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram នៅ​ចក្រភព​អង់គ្លេស​បង្ក​ឱ្យ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។

​ក្រុម​អ្នកជំនាញ និង​វេជ្ជបណ្ឌិត​បាន​ក្រើនរំឭក​ពលរដ្ឋ​អង់គ្លេស កុំឱ្យ​ជ្រួលជ្រើម​កែ​បបូរ មាត់ បែបនេះ​ឱ្យសោះ ដោយ​ពួកគេ​និយាយថា ការកែ​បបូរមាត់​ឱ្យចេញ​រាង​ទឹករលក​បែបនេះ គឺ​ត្រូវ​ចាក់​សារធាតុ Filler ដើម្បី​ពង្រីក​គែម​បបូរមាត់​ដែលមាន​គ្រោះថ្នាក់​ហើយ​ជាការ​ប្រឆាំង នឹង​ធម្មជាតិ​៕ ប្រែ​សម្រួលៈ​ខុម​