បបួល​កូនក្រមុំ​គេ​ចូល​ផ្ទះសំណាក់​ឡើងឋានសួគ៌ ​ម្ដាយ​ដឹង​រឿង​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​

384
ចែករម្លែក
  • 91
    Shares

​ដោយ:​ចាន់តូ/ភ្នំពេញ ​៖ យុវជន​ម្នាក់ បាន​ក្លាយជា​អ្នកទោស​ស្នេហ៍ បន្ទាប់ពី បបួល​កូនស្រី​គេ​ទើបតែ​អាយុ​១៥​ឆ្នាំ ដាច់​យប់ ចូល​ផ្ទះសំណាក់ ធ្វើ​សកម្មភាព បបោស អង្អែល​៤​ដង រហូត​បានសម្រេច​១​ដង ទើប​ឌុប​ជនរងគ្រោះ​ទៅផ្ទះវិញ ធ្វើឲ្យ​ម្តាយ​ជន​រងគ្រោះ សួរនាំ​ជីក​ឬ​សគល់កូនស្រី បែកធ្លាយ​រឿង​ជនសង្ស័យ​នាំចូល​ផ្ទះសំណាក់ រំលោភ​បានសម្រេច​១​ដង។ ដោយ​ការឃាត់ខ្លួន​នៅវេលា​ម៉ោង៩​ព្រឹក ថ្ងៃទី២៨ មករា ២០១៩ នៅ​កន្លែង​រោងចក្រ​ជនសង្ស័យ​ធ្វើការ ស្ថិតនៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ចំណែក​ថ្ងៃ​ធ្វើ​សកម្មភាព​រំលោភ​ទៅលើ​ជនរង​គ្រោះ នៅ​យប់​ថ្ងៃទី២៦ មករា ២០១៩ នៅក្នុង​ផ្ទះសំណាក់ធា​រី​យ៉ា បន្ទប់​លេខ​៣ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោមចៅ​ទី​៣។​

​ជនសង្ស័យ​ឈ្មោះ ខេង ចិ​ត្រា ភេទ​ប្រុស​ អាយុ២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ផ្ទះជួល​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​អណ្តូង​ចំបក់ ឃុំ​វាល​ពុង ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ។​

​ជនរងគ្រោះ​ឈ្មោះ ស​. ស​. ក ភេទ​ស្រី​អាយុ ១៥​ឆ្នាំ​(​អ​និតិ​ជន​) មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​មុនពេល​កើតហេតុ ជនសង្ស័យ​និង ជនរងគ្រោះ​ជាមនុស្ស​ស្គាល់គ្នា និង​មានចិត្ត​ប្រ​ត្តិ​ព័ទ្ធ​គ្នា ហើយ​នៅ​ថ្ងៃ​តើ​ត​ហេតុ​ជនសង្ស័យ​បាន បបួល​ជនរងគ្រោះ​ទៅ​ដើរ លេង​មើល​គេ​ប្រគុំ​តន្ត្រី​នៅ​កោះ​ពេជ្រ ប្រហែល​ម៉ោងជាង​១១​យប់ ទើប​ជនសង្ស័យ​ឌុប​ជនរងគ្រោះ និង​បាន​សាងសង​គ្នា​បណ្តើរ តាមផ្លូវ​ថា «​បើ​ម្តាយ​អូន​ស្តីបន្ទោស ឬធ្វើ​អ្វី អូន​ទុកឲ្យបង​ជា​អ្នក ទទួលខុសត្រូវ » និយាយ​រួច ស្រាប់តែ​ជនសង្ស័យ​ឌុប ជនរងគ្រោះចូល​ផ្ទះ​សំណាក់យីហោ «​ធា​រី​យ៉ា​» ស្ថិតនៅ​ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ជួល​បន្ទប់ លេខ​៣ ជាន់​ទី​១។​

​លុះ​ពេល​ចូលក្នុង​បន្ទប់ ជនសង្ស័យ​បានអោយ​ជនរងគ្រោះ ងូតទឹក ហើយ​ឡើងមក​គេង​លើ​គ្រែ​ជាមួយគ្នា ដោយ​ជនសង្ស័យបបោសអង្អែល ផ្នែក​ខាងលើ៣​ទៅ​៤​ដង តែ​ជនរងគ្រោះ​មិន​ព្រម​រហូតដល់​ម៉ោង ប្រហែល៥​ទៀបភ្លឺ ថ្ងៃទី​២៧ មករា ២០១៩ ទើប​ជនសង្ស័យ ចាប់ផ្តើម​ធ្វើ​សកម្មភាព​បបោសអង្អែល​សាជាថ្មី ទើប​នារី​រងគ្រោះ ព្រម​ប្រគល់​​ខ្លួន ប្រាណ​ឲ្យជនសង្ស័យ បានសម្រេច​១​ដង បន្ទាប់ពី​រួចរាល់​ហើយ ក៏​បបួល គ្នា​ទៅផ្ទះ​វិញ ។​

​លុះ​នៅ​ថ្ងៃទី ២៧ មករា ២០១៩ វេលា​ម៉ោង​១០​និង​៣០ នាទី​ព្រឹក ម្តាយ​នារី​រងគ្រោះ​សួរនាំ​កូនស្រី ដឹង​រឿង ក៏​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣ ឲ្យជួយ​អន្តរាគមន៍។ លុះដល់​ថ្ងៃទី​២៨ វេលា​ម៉ោង​៩​ព្រឹក ម្តាយ​ជនរងគ្រោះ បាន​ហៅ​ជនសង្ស័យ​ចេញពី​រោងចក្រ ដោយ​មាន​នគរបាល​ទៅជា​មួយ និង​ឃាត់ខ្លួនជនសង្ស័យ​យកមក​សួរនាំ​នៅ​ប៉ុស្តិ៍​តែម្តង ។​

​ក្រោត​កើតហេតុ​នារី​រងគ្រោះ​ត្រូវបាន ម្តាយ​នាំទៅពិនិត្យ​សុខភាព នៅឯ​មន្ទីរពេទ្យ សម្ភព​ក្រុង ដើម្បីអោយ​គ្រូពេទ្យ​បញ្ជាក់លិខិត​ពី​សុខភាព​កូនស្រី​ងាយស្រួល​ដាក់បន្ទុក​លើ ជនរងគ្រោះ៕​B/