បបួល​ម្ចាស់​ផ្ទះសំណាក់​ផឹកស្រា​បៀ​ដាក់​ថ្នាំ​សណ្តំ​លួច​យក​ទ្រព្យសម្បត្តិ​បាន​១​ថ្ងៃ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ឃាត់ខ្លួន​បាន​បីនាក់

374
ចែករម្លែក

ដោយ:​គ្រញូង​/​បាត់ដំបង ៖ ​ជនសង្ស័យ​ប្រុស​ស្រី​បីនាក់​ត្រូវ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ពីបទ​បបួល​ម្ចាស់ផ្ទះ​សំណាក់​ផឹកស្រា​បៀ​ដាក់​ថ្នាំ​សណ្ តំ​ហើ​យ​លួច​យក​ទ្រព្យសម្បត្តិ​មួយ​​ចំនួន​។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃទី​២៧ ​ខែមករា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ក្រុមទី​១៧ ភូមិ​ពោធិ៍​១ ​ឃុំ​គារ​ស្រុក​ មោងឫស្សី​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ​ជេ​ត វណ្ណ​នី​ ស្នងការរង​ទទួល​ផែន​ការងារ​ព្រហ្ម​ទ​ណ្ឌ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ក្នុង​ផែន​ សហការ​ជា​មួយ​សមត្ថកិច្ច​នគរ​បាល​ខេត្ត​បន្ទាយមានជ័យ ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងបី​នាក់​នេះ​នៅ​ថ្ងៃទី​២៨​ ខែមករា​ ឆ្នាំ​២០១៩​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាលខេត្តបាត់ដំបង​ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក​នួន សាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​។​

លោក​ស្នងការរង​ខេត្ត​បានឲ្យដឹងថា​ ជន​ស័​ង្ស​យ​ទាំង​៣​នាក់​រួមមាន​ ៖
1-​ឈ្មោះ ជា ចិន្តា (​ស្រី) ​អាយុ​៥៤​ឆ្នាំ
2-​ឈ្មោះ ឡុ​ង ស្រី​យ៉ា (ស្រី) ​អាយុ​១៦​ឆ្នាំ​ទាំងពីរ​រស់នៅ​ភូមិ​៤​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​និង​
3- ឈ្មោះ ឆេង សីហា (​ប្រុស) អាយុ​២៤​ឆ្នាំ ភូមិ​តា​សិត​ឃុំ​ពពេល ស្រុក​ត្រាំកក់​ខេត្តតាកែវ

ដកហូត​វត្ថុតាង​បាន​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង នាឡិកាដៃ​ចំនួន​២​គ្រឿង​ជា​របស់​ជនរងគ្រោះ​។​

គួរ​បញ្ជាក់ថា​កាលពី​យប់​ថ្ងៃទី​២៧​ ខែមករា ឆ្នាំ​២០១៩ ​នៅ​ចំណុច​ក្រុមទី​១៧​ ភូមិ​ពោធិ៍​១.ឃុំ​គារ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​មាន​ករណី​ដាក់​ថ្នាំ​សណ្ដំ​លួច​ទ្រព្យសម្បត្តិ បង្កដោយ​ជនសង្ស័យ​ជា​ស្ត្រី​ចំនួន​២​នាក់ បាន​បបួល​ជនរងគ្រោះ​ឈ្មោះ​ សោ យឹម (ប្រុស) អាយុ​៦៣​ឆ្នាំ​ (​ម្ចាស់ផ្ទះ​សំណាក់​យីហោ​សោ​​យឹម​) ផឹកស្រា​បៀ​ABC ​ជជែក​គ្នា​លេង​ហើយ​ក្នុងពេល​ឈ្មោះ ​សោរ យឹម ​បាត់​ការប្រុងប្រយ័ត្ន​ជន​ស័​ង្ស​យ​ខាង​លើ​បាន​យក​ថ្នាំ​ងងុយដេក​លាយ​ជាមួយ​ស្រា​បៀរ​របស់​ជនរងគ្រោះ​ ហើយ​បន្ត​ផឹក​ជជែក​គ្នា​លែង​បន្តទៀត​។ ​ដោយសារ​ឥ​ទ្ធិពល​ស្រា​បៀរ​លាយ​ជាមួយ​ថ្នាំ​ងងុយដេក ម្ចាស់ផ្ទះ​សំណាក់​បាន​ដេក​ដួលសន្លប់​បាត់​ស្មារតី ​ហើ​យ​ជន​ស័​ង្ស​យ​បាន​ប្រមូលយក​ទ្រព្យ​
​សម្បត្តិ​មួយចំនួន ​រួមមាន​ប្រាក់​ខ្មែរ​ចំនួន​៦០ម៉ឺន​រៀល ខ្សែ​រក​ផ្លាក​ទីន​១​ខ្សែ​ទម្ងន់​
២​តម្លឹង បន្តោង​មាស់​ទម្ងន់​៥​ជី ទូរ​សព្ទ័​ដៃ​ម៉ាក​អាយ​ហ្វូ​ន​X ចំនួន​១​គ្រឿង នាឡិកាដៃ​ចំនួន២​គ្រឿង​ ​រួច​គេចខ្លួនបាត់ ។

លោក​ជេ​ត វណ្ណ​នី បាន​ផ្តាំ​ផ្ញើ​ដល់​ប្រជា​ពល​រដ្ឋ​ទាំងអស់​សូមមេត្តា​យកចិត្ត​ទក​ដាក់​ប្រុង​
​ប្រយ័ត្ន​ចំពោះ​ករណី​ខាង​លើ​នេះ​ ព្រោះ​ពួក​ជន​ល្មើ​ស​ដែលមាន​ជំនាញ​មួយ​នេះ​តែងតែ​ឆ្មក់​ធ្វើ​សកម្មភាព​នៅក្នុង​ពេលណា​មួយ ​ដែល​ជន​រង​គ្រោះ​បាត់​ការប្រុងប្រយ័ត្ន ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕B/

#