បបួល​សង្សា​គេ​ទៅ​ដេក​មិនបាន​ខឹង​ដក​កាំភ្លើងខ្លី​វ៉ៃ​ក្បាល​បុរស​ជាស​ង្សា​នារី​បែក​ឈាម​ស្រោច​ខ្លួន​

609
ចែករម្លែក
  • 264
    Shares

​ដោយៈ សាវ​រក្ស​ភ្នំពេញ​៖​បុរស​ម្នាក់​រងរបួស​បែកក្បាល​ហូរឈាម​ពេញ​ខ្លួន​បន្ទាប់ពី​ជនដៃដល់​មាន​គ្នា​២​នាក់​បាន​យក​កាំភ្លើងខ្លី​វាយ​រូបគេ​២​ទៅ​៣​ស្នាប់​កាំភ្លើង​ព្រោះ​ខឹង​នារី​ជាស​ង្សា​របស់​ជនរងគ្រោះ​មិន​ព្រមទៅ​ដេក​ជាមួយ​។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ចំណុច​មុខផ្ទះ​សំណាក់ យីហោ​ហ្គ្រី​ន ផាក តាម​ម​បណ្ដោយ​ផ្លូវ​២៧១ ភូមិ​៦ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​២២​ខែធ្នូ​២០១៨ ។

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​ស្ទឹង​មាន​២​ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ខណៈ​ទៅដល់​ប៉ុស្តិ៍​ដោយសារ​របួសធ្ងន់​ពេក​ក៏​សុំ​សមត្ថកិច្ច​ទៅ​ពេទ្យ​សិន​ព្រឹក​ឡើង​ចាំ​មក​ដាក់​ពាក្យបណ្ដឹង ៕S/​

#