បម្រុង​សណ្ឋាគារ​,​ផ្ទះសំណាក់​,​និង​សាលារៀន​មួយចំនួន​ទុក​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩

49
ចែករម្លែក

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​រដ្ឋបាលខេត្ត​បានជ្រើសរើស​យក​សណ្ឋាគា​រ​និង​សាលារៀន​មួយចំនួន​សម្រាប់​បម្រុង​ទុក​បង្ការ​ទប់ស្កាត់​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​បើសិន​ជាមាន​ផ្ទុះឡើង​ទៀត​នៅ​បន្ទាយមានជ័យ​។​
លោក​អ៊ុ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​និង​អភិបាលស្រុក​,​ក្រុង​មន្ត្រី​ពាក់ព័ន្ធ​រួមទាំង​លោក​វេជ្ជបណ្ឌិត​កែវ​ប​សុ​ភ័​ក្ត្រា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​។​បាន​ចុះ​ពិនិត្យ​និង​កំណត់​យក​ទីតាំង​សណ្ឋាគារ​និង​អគារ​សាលារៀន​មួយចំនួន​សម្រាប់​បម្រុង​ទុកជា​កន្លែង​ទទួល​សេវា​បង្ការ​ពិគ្រោះ​ពិនិត្យ​ព្យ​បាល​អ្នក​ឆ្លង​និង​អ្នកជំងឺ​កូ​វីដ​១៩ ។​

នៅ​ក្រុង​សិរីសោភ័ណ​រដ្ឋបាល​បានជ្រើសរើស​យក​សណ្ឋាគា​រ​ព្រះ​ច័ន្ទ​ដោយ​ជួល​ក្នុងតម្លៃ​អនុគ្រោះ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥​ភូមិ​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​។​ផ្ទះសំណាក់​មរកត​ម្ចាស់​ជូន​ដោយ​ឥតគិតថ្លៃ​នៅ​ផ្លូវជាតិ​លេខ​៥៦​ភូមិ​២​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​។​សណ្ថាគារ​និង​ផ្ទះសំណាក់​ទាំងនេះ​នឹង​ប្រគល់ឱ្យ​ខេត្ត​និង​មន្ទីរ​សុខាភិបាល​ព្រមទាំង​សមត្ថកិច្ច​សន្តិសុខ​គ្រប់ក្រង​ពីថ្ងៃ​ទី​២៦​ខែមីនា​ឆ្នាំ​២០២០​តទៅ​។​

​នៅ​ថ្មពួក​ស្រុក​ស្វាយចេក​ជ្រើស​រើសយក​វិទ្យាល័យ​ហ៊ុនសែន​ស្វាយចេក​ផ្លូវជាតិ​លេខ​៥៦​នៅ​ទីប្រជុំជន​ស្រុក​។​នៅ​ស្រុក​ភ្នំស្រុក​ស្រុក​ព្រះនេត្រព្រះ​ត្រៀម​បម្រុង​វិទ្យាល័យ​ហ៊ុនសែន​ឈ្នួ​រ​មានជ័យ​នៅ​ផ្លូវជាតិ​លេខ​៦​ភូមិ​-​ឃុំ​ឈ្នួ​រ​មានជ័យ​។​នៅ​ក្រុង​ប៉ោយប៉ែត​ស្រុក​អូរជ្រៅ​និង​ស្រុក​ម៉ាឡៃ​បាន​ត្រៀម​នៅ​វិទ្យាល័យ​ហ៊ុនសែន​និមិត្ត​ផ្លូវជាតិ​លេខ​៥​ភូមិ​កូនដំរី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត​។​នៅ​ស្រុក​មង្គល​បូរី​គឺមាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី នា​ទីរួមស្រុក ដែលមាន​រួចស្រេច ហើយ​ល្អ​ជាងគេ ។​

​លោក​ណង​វុទ្ធី​នាយករង​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២០​ថា​៖​សម្ភារ​បរិក្ខារ​បំពាក់​បម្រើឱ្យ​សេវា​នេះ​បានរៀបចំ​និង​នាំមក​រក្សាទុក​នៅ​ឃ្លាំង​សាលា​ខេត្តហើយ​នឹងត្រូវ​បញ្ចេញ​ទៅ​ដាក់​ទីតាំង​សណ្ឋាគារ​និង​ផ្ទះសំណាក់​ទាំង​២​មុនគេ ៕S/

​រូបថត ៖​លោក​អ៊ុ​រាត្រី​និង​មន្ត្រី​បម្រុង​សណ្ឋាគារ​ផ្ទះសំណាក់​និង​សាលារៀន​មួយចំនួន​ទុក​បង្ការ​ទប់ស្កាត់ ពិនិត្យ​ព្យាបាល​អ្នក​ជម្ងឺ កូ វីដ ១៩ នៅ​បន្ទាយមានជ័យ​(​រូប​៖ ភ្នំ​ស្វាយ )​