បរិក្ខារ បច្ច័យ និង​ទៀន​ព្រះវស្សា​៤១​គូ​ប្រគេន​ព្រះសង្ឃ​គ្រប់​វត្ត​ក្នុងស្រុក​ព្រះ​នេ​ត​ព្រះ

325
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ បរិក្ខារ​ជា​ទេយ្យទាន បច្ច័យ និង​ទៀន​ព្រះវស្សា​ចំនួន​៤១​គូ​យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​គ្រប់​វត្ត​ក្នុងស្រុក​នេះ ដែល​ប្រារព្ធ​រួម​នៅក្នុង​វត្ត​ជប់​វ៉ា​រី ភូមិ​ជប់​វ៉ា​រី ឃុំ​ភ្នុំ​ជញ្ជាំង ស្រុក​ព្រះ​នេ​ត្រះ​ព្រះ។​

លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ព្រះនេត្រព្រះ រួមជាមួយ​ក្រុមការងា​រលោក កែវ ប៊ុន​យឿន ប្រធាន​ក្រុម​ប្រឹក្ស​ស្រុក លោក ឃូ ពៅ​អភិបាលស្រុក​ព្រះនេត្រព្រះ មន្ត្រី កងកម្លាំង​ពាក់ព័ន្ធ​បាន​នាំយក​ខេត្តបន្ទាយមានជ័យ​បានធ្វើ​ពិធី​ប្រគេន​រួម​កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩ ពោលគឺ​ក្នុង​១​វត្ត​ទទួលបាន ទឹក​សុទ្ធ​២​យួរ ទឹក​សុី​អុី​វ​៥​យួរ ទឹកត្រី ៥​យួរ មី​៥​កេះ ទឹកក្រូច​២​កេះ ទៀនវស្សា​១​គូ​ស្លា​ដក ៥ អង្ករ​១​ការុង និង​ឋ​វិកា ១០០,០០០​រៀល ទាំង​៤១​វត្ត​សរុប​ជា​ទឹកប្រាក់ អស់​ចំនួន ៣០,៩៩៦, ០០០​រៀល​។​

ក្នុង​ពិធី​នោះ​លោក​បាន​មានប្រសាសន៍ថា​រដូវ​នេះ ចូល​វស្សា​រយះពេល​តែ​៣​ខែ ក្នុង​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា ព្រះសង្ឃ​គ្រប់​វត្ត​អារាម​មិនអាច​និមន្ត​ចេញទៅ​បិណ្ឌ​បាត្រ​បានឡើយ។ ​ដូច្នេះ ពុទ្ធបរិស័ទ​តែងតែ​នាំយក​ទានវស្សា​ទេយ្យវត្ថុ បច្ច័យ​និង​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសល​ដល់​ដួងវិញ្ញាណ​ខ័​ន្បុ​ព្វ​ការី​ជន ក៏ដូចជា​អ្នក​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក។​

លោក ខេង ស៊ុម បាន​បន្តថា កិច្ច​ខាង​សាសនា​នេះ​ក៏​ដើម្បី​លើកស្ទួយ​សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា ការរស់នៅ​និង​ប្រកប​របរ​រក​សុី​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា​អោយ​ប្រសើរ​រឹងមាំ​ឡើង​ទៀត។ ​ឱកាស​នោះ ក៏​ចែក​អំណោយ​ជូន​ដល់​ពុទ្ធបរិស័ទ​អ្នក​ចូល​ជាច្រើន​រយ​នាក់​ក្នុង​១​នាក់​ទទួលបាន​សារុង ​និង​ថវិកា​ចំនួន​៥,០០០​រៀល​ផងដែរ៕B/